អាយុត្រឹម ៣ ខែកុមារាម្នាក់ មានជំងឺដល់ទៅបួន បូករួមទាំងជំងឺកូវីដផង តែសំណាងល្អ សង្គ្រោះបានជោគជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អាយុត្រឹម ៣ ខែកុមារាម្នាក់ មានជំងឺដល់ទៅបួន បូករួមទាំងជំងឺកូវីដផង តែសំណាងល្អ សង្គ្រោះបានជោគជ័យ

បានផុស

នៅ

​បើតាម​ការ​បង្ហោះ​លើ​បណ្តាញ​ផេ​ករ​បស់​Dr .beat richner កាលពី​ព្រឹក​ថ្ងៃទី​ ០១ ​ខែធ្នូ ​ឆ្នាំ​ ២០២១​ នេះ​បញ្ជាក់ថា​ កុមារអាយុ ៣ ខែម្នាក់ មានជំងឺច្រើនមុខយ៉ាងធ្ងន់ធ្ងររួមទាំងឆ្លងជំងឺកូវីដផងនោះ ត្រូវបានក្រុមគ្រូពេទ្យនៃគន្ធបុប្ផារាជធានីភ្នំពេញ ជួយសង្គ្រោះបានដោយជោគជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កុមារា​តូច អាយុ​៣​ខែ មកពី​ខេត្ត​កែប មាន​ជំងឺ​រលាក​សួត និង​ឆ្លង​កូ​វីដ​-១៩ ថែមទាំង​មាន​បេះដូង​ចំហ​យ៉ាង​ធំ (១០​ម​ម​) ពី​កំណើត​ផង និង​ខ្សោយ​ដង្ហើម​យ៉ាងធ្ងន់ធ្ងរ​បំផុត ត្រូវបាន​ថែទាំ​ព្យាបាល​កូ​វីដ​-១៩ ជាសះស្បើយ​អស់​រយៈពេល​១៦​ថ្ងៃ និង​ត្រូវបាន​ក្រុមគ្រូពេទ្យ​ឯកទេស​កម្ពុជា បន្តធ្វើ​ការវះកាត់​ភ្ជិត​ប្រហោង​បេះដូង បាន​ដោយ​ជោគជ័យ។​

​សូម​អរគុណ និង​កោតសរសើរ ដល់​ក្រុម​យុទ្ធជន​អាវ​ស និង​ក្រុមគ្រូពេទ្យ​វះកាត់​បេះដូង ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ដើម្បី​សង្គ្រោះ​ជីវិត​មួយ​នេះ។ រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង រាល់​១​ដុល្លារ​របស់លោក​អ្នក គឺ​ពិតជា​បាន​ជួយ​ព្យាបាល សង្គ្រោះ និង​ការពារ​ជីវិត អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​-​មូលនិធិ​គន្ធបុប្ផា​ស្វី​ស តាំងពី​ឆ្នាំ​១៩៩២៕

អត្ថបទ៖ ​រ​ស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services