ព័ត៌មានអន្ដរជាតិ
យូនីសេហ្វ ៖ ប្រទេស ៧ នៅអាស៊ានចរាចរអាហារកុមារមានជាតិស្ករ អំបិលកម្រិតខ្ពស់
កុមារក្នុងតំបន់អាស៊ាន ប្រឈមសុខភាពខ្លាំងទៅនឹងបរិមាណលើសកំណត់នៃជាតិស្ករ និងអំបិលនៅក្នុងប្រភេទផលិតផលអាហារសម្រាប់កុមារ ។ នេះបើតាមការបើកបង្ហាញនៃការសិក្សារបស់អង្គការមូលនិធិសម្រាប់កុមារ យូនីសេហ្វ (UNICEF) ។

អង្គការអន្តរជាតិមួយនេះបានសិក្សាទៅលើផលិតផលអាហារធញ្ញជាតិ អាហារកិន អាហារកញ្ចប់ និងអាហារឆ្អិនស្រេចសម្រាប់ញ៉ាំចំនួន ១,៦០០ ប្រភេទផ្សេងគ្នា ដែលបានចរាចរក្នុងទីផ្សារសម្រាប់កុមារទូទាំង ៧ ប្រទេសនៅតំបន់អាស៊ាន ដោយមិនរាប់ប្រទេសមីយ៉ាន់ម៉ា ព្រុយណេ និងសិង្ហបុរី ។
ជាលទ្ធផលបង្ហាញថា មានជាតិស្ករ និងអំបិលក្នុងកម្រិតខ្ពស់ លើប្រភេទផលិតផលអាហារសម្រាប់កុមារពីអាយុ ៦ ខែ ទៅ ៣ ឆ្នាំ ខណៈការសិក្សាដដែលនោះក៏បានរកឃើញដែរថា មានផលិតផលអាហារកញ្ចប់ ៤៤% មានបន្ថែមសារធាតុធ្វើឲ្យផ្អែម ក្នុងនោះមានរាប់បញ្ចូលទាំងអាហារធ្វើដោយដៃ ៧២% និងប្រភេទផលិតផលអាហារធញ្ញជាតិ និងបបរកុមារ ៣៧% ហើយករណីនេះក៏មានដូចគ្នាផងដែរ ទៅលើសមាសធាតុសូដ្យូម (អំបិល) ។

លទ្ធផលនេះ បានបង្ហាញជាសញ្ញាគួរឲ្យបារម្ភទៅលើទីផ្សារលក់យ៉ាងទូលំទូលាយនៃអាហារកុមារ ដែលត្រូវជំរុញលើការត្រួតពិនិត្យមើលរូបមន្តផលិត និងច្បាប់ទៅលើផលិតផលទាំងនោះ ទន្ទឹមនឹងពេលដែលប្រទេសក្នុងតំបន់ទាំងនោះ មានកង្វះខាតលើច្បាប់បង្ការការពារការបន្ថែមសមាសធាតុស្ករ និងអំបិលទៅលើអាហារកុមារ ក៏ដូចជាបញ្ហាយុទ្ធសាស្រ្តទីផ្សារដែលកេងបន្លំដាក់ថាមានសារធាតុបំប៉នទ្រទ្រង់នៅក្នុងផលិតផលជាដើម ។
យោងតាមអង្គការកុមារយូណីសេហ្វ ផលិតផលកុមារជិត៩០% មានដាក់ស្លាកបង្ហាញថាមានសមាសធាតុបំប៉ន ឬជីវជាតិចិញ្ចឹម ។ ភាគច្រើនផលិតផលទាំងនោះ ដាក់បន្លំខុសការពិត មានដូចជា “ផលិតផលធម្មជាតិសុទ្ធ” “ប្រភពវីតាមីនល្អៗ” ឬ ”គ្មានបន្ថែមសារធាតុគីមីបន្ថែមរសជាតិ” ជាដើម ។

”សារធាតុទ្រទ្រង់មិនល្អ នាំឲ្យកើនហានិភ័យដល់ការលូតលាស់ ជំងឺដង្កាត់ផ្សេងៗ ដែលនឹងធ្វើឲ្យមានការចំណាយច្រើនទៅលើកុមារ និងគ្រួសារ មិនតែប៉ុណ្ណោះ គឺប្រព័ន្ធសុខាភិបាល ទាំងសេដ្ឋកិច្ចទាំងមូលទៀតផង” ។ នេះបើតាមលើកឡើងរបស់ លោកស្រី Debora Comini ប្រធានអង្គការយូណីសេហ្វ ប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
គួររំឭកថា នៅតំបន់អាស៊ាន ផលិតផលអាហារកុមារ ដែលភាគច្រើនគ្មានជីវជាតិពីធម្មជាតិនោះ បានក្លាយជាផ្នែកមួយក្នុងរបបអាហាររបស់កុមារ ខណៈម្តាយជាអ្នកថែទាំកុមារ ៧៩% ដែលរស់នៅទីប្រជុំជន បានរាយការណ៍ថា ប្រើប្រាស់ផលិតផលទាំងនោះក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនៗពួកគេ ហើយស្របទៅនឹងកំណើនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលផលិតផលអាហារកុមារនៅអាស៊ានបានកើនឡើងថេរប្រមាណ ៤៥% ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


