សុខភាព
របបអាហារសំខាន់បី សម្រាប់សុខភាពស្ត្រីវ័យចំណាស់
ពេលយើងមានវ័យកាន់តែច្រើន រាងកាយយើងក៏ប្រែប្រួលច្រើនដែរ ហើយរបបអាហារក៏ត្រូវប្រែប្រួលទៅតាមហ្នឹងដែរ។ អ្នកជំនាញរបស់ Mayo Clinic បានផ្ដល់ជាអនុសាសន៍មួយចំនួនដើម្បីជួយស្រីៗយើងទទួលបានសារធាតុចិញ្ចឹមបានល្អៗពេលវ័យ៥០ឆ្នាំឡើង។ ការញ៉ាំអាហារបានត្រឹមត្រូវ មានសារសំខាន់ណាស់ក្នុងការជួយស្រីៗយើងចៀសវាងបញ្ហាសុខភាពធ្ងន់ធ្ងរ។
១. កាល់ស្យូមជំនួយឆ្អឹង

ជំងឺពុកឆ្អឹងកើតមានច្រើនចំពោះស្ដ្រី ហើយភាគច្រើនស្រ្តីមានវ័យចំណាស់ប្រឈមបញ្ហានេះខ្ពស់។ ជាក់ស្ដែង អាចមានស្រ្តី១ភាគ៣ អាយុលើសពី៥០ឆ្នាំ ប្រឈមនឹងបញ្ហាបាក់ឆ្អឹង បង្កឡើងដោយជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងក៏កើតលើបុរសដែរ តែមិនមានកម្រិតខ្ពស់ដូចស្រ្តីនោះទេ។
អ្នកជំនាញខាងអាហារូបត្ថម្ភរបស់Mayo Clinic លើកឡើងថាស្រ្តីមានវ័យកាន់តែច្រើនការស្រួបយកកាល់ស្យូមពីអាហាក៏បានតិច ហើយស្រ្តីមួយចំនួនលែងសូវញ៉ាំអាហារធ្វើពីទឹកដោះបានផងដែរ ដែលអាហារប្រភេទនេះជាប្រភពនៃកាល់ស្យូម។ អ្នកជំនាញថា អាហារដូចជាបន្លែស្លឹកបៃតងចាស់ ល្អបំផុតសម្រាប់ស្រ្តីវ័យចំណាស់ និងជាប្រភពនៃកាល់ស្យូម។ ស្រ្តីវ័យលើសពី៥០ឆ្នាំ ត្រូវការកាល់ស្យូម១២០០មិល្លីក្រាមក្នុងមួយថ្ងៃ។
២. ប្រូតេអ៊ីនជំនួយសាច់ដុំ

ស្រ្តីវ័យចំណាស់ អាចទំនងជាចំណាយពេលក្នុងការអង្គុយមួយកន្លែងច្រើន និងបានបញ្ចេញកម្លាំងពលកម្មតិច។ ជាមួយនឹងវ័យកាន់តែច្រើន ម៉ាស់សាច់ដុំក៏អាចថយចុះទៅដែរ។ សម្រាប់ស្រ្តីមានវ័យជិតដល់៨០ឆ្នាំ អាចនឹងបាត់បង់ម៉ាស់សាច់ដុំប្រហែលពាក់កណ្ដាល។ ដូចនេះ ការញ៉ាំអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់ ជួយដល់ការពង្រឹងសាច់ដុំនេះ។
អាហារសម្បូរប្រូតេអ៊ីន សម្រាប់វ័យនេះ អ្នកជំនាញមិនណែនាំប្រូតេអ៊ីនបានពីសាច់នោះទេ តែបានណែនាំឲ្យញ៉ាំប្រូតេអ៊ីនបានពីសណ្ដែកសៀង ស៊ុត អាហារធ្វើពីទឹកដោះ គ្រាប់ធញ្ញជាតិ និងពពួកសណ្ដែក។
៣. វីតាមីនB12 សម្រាប់ខួរក្បាល
បើតាមអ្នកជំនាញរបស់Mayo Clinic ដដែល ស្រ្តីវ័យចំណាស់អាចស្រូបយកសារធាតុចិញ្ចឹមពីអាហារប្រចាំថ្ងៃបានតិច។ សារធាតុចិញ្ចឹមសំខាន់មួយដែលមិនអាចស្រូបបានពេញលេញពីអាហារគឺវីតាមីនB12។ វីតាមីននេះមានសារសំខាន់ក្នុងការជួយរក្សាសុខភាពរាងកាយ និងដំណើរការខួរក្បាល។
ប្រភេទអាហារសម្បូរវីតាមីនB12 សម្រាប់ស្រ្តីវ័យចំណាស់ មានសាច់គ្មានខ្លាញ់ ស៊ុត ទឹកដោះគោ និងត្រីជាដើម។ ជាការណែនាំស្រ្តីមានវ័យលើសពី៥០ឆ្នាំ ត្រូវការវីតាមីនB12 ២,៤មីក្រូក្រាមក្នុងមួយថ្ងៃ។ យ៉ាងណា បើស្រ្តីយើងស្ថិតក្នុងវ័យនេះ ចង់ប្រើអាហារបំប៉នវីតាមីន គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


