សុខភាព
ចង់ដឹងកូនបៅដោះគ្រប់ ឬអត់ សង្កេតមើល សញ្ញាទាំងនេះ
ទឹកដោះម្ដាយ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក។ ពិតណាស់ បើអាអូនបៅទឹកដោះគោម្សៅ យើងអាចដឹងពីបរិមាណច្បាស់លាស់ថាតើកូនបៅគ្រប់គ្រាន់ឬយ៉ាងណា។ ប៉ុន្តែ នៅក្នុងករណីដែលទារកបៅទឹកដោះម្ដាយវិញ តើម៉ាក់ៗអាចដឹងថាកូនបៅគ្រប់គ្រាន់ដោយរបៀបណា?

សញ្ញាបញ្ជាក់ថាកូនបៅទឹកដោះម្ដាយគ្រប់គ្រាន់
ប្រសិនបើអាអូនបៅទឹកដោះគ្រប់គ្រាន់ ម៉ាក់ៗអាចសង្កេតឃើញសញ្ញានៃការលូតលាស់ និងការអភិវឌ្ឍរបស់កូនដូចខាងក្រោម៖
- ឡើងទម្ងន់៖ ជាទូទៅ ទារកអាចស្រកទម្ងន់បន្តិចបន្តួចនៅសប្ដាហ៍ដំបូង ប៉ុន្តែកូននឹងចាប់ផ្ដើមឡើងទម្ងន់វិញ ព្រមទាំងលូតលាស់ក្នុងល្បឿនធម្មតា។
- គេងលក់ពេញមួយយប់៖ ភាគច្រើន ទារកភ្ញាក់ញឹកញាប់ដោយសារតែពួកគេឃ្លាន។ ចំណែកឯទារកដែលបៅឆ្អែត នឹងគេងលក់ស្រួលពេញមួយយប់។
- នោម ឬជុះញឹកញាប់៖ ជាមធ្យម ទារកទើបកើតជុះប្រមាណ៦ដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
- លេបទឹកដោះ៖ ម៉ាក់ៗអាចលឺសំឡេងកូនលេបទឹកដោះ និងឃើញអាអូនជញ្ជក់ចុងសុដន់ នៅពេលបំបៅ។ ជាទូទៅ ទារកឈប់បៅដោយខ្លួនឯង នៅពេលដែលពួកគេឆ្អែត។
- ពណ៌លាមក៖ នៅពេលដែលទារកចាប់ផ្ដើមរំលាយទឹកដោះម្ដាយ ពណ៌លាមករបស់កូនកាន់តែស្រាលទៅៗ និងមានលាមកទន់។
សញ្ញាបញ្ជាក់ថាកូនបៅទឹកដោះមិនគ្រប់គ្រាន់
- ងងុយគេង៖ ជាធម្មតា ទារកបៅជារៀងរាល់៣ទៅ៤ម៉ោងម្ដង។ សម្រាប់ទារកដែលបៅមិនគ្រប់វិញ អាចនឹងមិនបៅ និងគេងបានយូរដោយមិនចាំបាច់បៅដោះ។
- បៅដោះរយៈពេលខ្លី៖ រយៈពេលធម្មតានៃការបំបៅដោះទារកទើបកើត គឺនៅចន្លោះពី២០ ទៅ៤៥នាទី។
- ឃ្លានបន្ទាប់ពីបៅរួច៖ ទារកជញ្ជក់មេដៃ ឬម្រាមដៃ និងហាក់ដូចជាមិនពេញចិត្ត បន្ទាប់ពីបៅរួច។
- នោម ឬជុះតិចតួច និងមានលាមកពណ៌ខ្មៅ។
- កូនមិនគ្រប់ទម្ងន់
- សុដន់ម៉ាក់ៗនៅតែរឹង ក្រោយបំបៅដោះរួច។

បើកូនបៅទឹកដោះមិនគ្រប់គ្រាន់ ជះឥទ្ធិពលអ្វីខ្លះដល់ទារក?
ទឹកដោះម្ដាយមានសារធាតុចិញ្ចឹមទាំងអស់ដែលចាំបាច់សម្រាប់ការលូតលាស់របស់ទារក។ លើសពីនេះ ទឹកដោះម្ដាយក៏ផ្ទុកអង់ទីករ ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ ក៏ដូចជាកាត់បន្ថយហានិភ័យនៃអាលែកហ្ស៊ី ភាពធាត់ និងជំងឺហឺត។ ដូច្នេះហើយ ប្រសិនបើកូនមិនបានបៅទឹកដោះគ្រប់គ្រាន់ទេនោះ អាអូនអាចមានការលូតលាស់យឺត ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយកើតជំងឺផ្សេងៗ។ ប្រសិនបើម៉ាក់ៗសង្កេតឃើញថាកូនបៅមិនគ្រប់គ្រាន់ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យកុមារទើបជាការប្រសើរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន