សុខភាព
តិចនិកការពារកូនតូចៗ មិនទាន់ចាក់វ៉ាក់សាំង ពីវីរុសបំប្លែងថ្មី អូមីក្រុង
មកដល់ពេលនេះហើយ ម៉ាក់ប៉ាដែលតែងតែតាមដាន “Hello គ្រូពេទ្យ” ច្បាស់ជាដឹងហើយថា ក្មេងៗក្រោយឆ្លងជំងឺកូវីដ-១៩ មិនសូវប្រឈមនឹងគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរដូចមនុស្សចាស់ទេ។ ជាមួយនឹងករណីវីរុសបំប្លែង Omicron កាន់តែកើនឡើងក្នុងប្រទេស ម៉ាក់ប៉ាត្រូវបង្កើនការប្រុងប្រយ័ត្នលើសុខភាពកូន ពិសេសនោះគឺអាអូនតូចៗមិនទាន់គ្រប់អាយុចាក់វ៉ាក់សាំងបាន។

តិចនិកការពារកូនតូចមិនទាន់ចាក់វ៉ាក់សាំងពីវីរុសបំប្លែងអូមីក្រុង
- ត្រូវប្រាកដថាមនុស្សគ្រប់គ្នានៅជុំវិញខ្លួនកូនទទួលបានវ៉ាក់សាំងគ្រប់ដូស រួមទាំងដូសជំរុញ។ ប្រសិនបើយើងបញ្ជូនកូនទៅសាលារៀន វាជារឿងសំខាន់ណាស់ដែលត្រូវដឹងថា បុគ្គលិកគ្រប់រូបក្នុងសាលារៀនធ្លាប់ចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស និងពាក់ម៉ាស់ជានិច្ច។
- ពាក់ម៉ាស់ឲ្យកូនជាប់ជានិច្ចមិនថាស្ថិតនៅខាងក្នុង ឬខាងក្រៅកន្លែងទីប្រជុំជនណាមួយ ដូចជាកន្លែងក្មេងលេងជាដើម។ ប៉ុន្តែ អ្នកជំនាញមិនណែនាំការពាក់ម៉ាស់សម្រាប់កុមារអាយុក្រោម ២ ឆ្នាំទេ ដោយសារហានិភ័យនៃការថប់ដង្ហើម ដូច្នេះម៉ាក់ប៉ាមានកូនអាយុប៉ុននេះគួររក្សាគម្លាតសង្គមតាមដែលអាចធ្វើទៅបាន។
- ចៀសវាងកន្លែងមានមនុស្សប្រមូលផ្ដុំច្រើន ជាពិសេសក្នុងហាង ឬផ្សារទំនើបជាដើម និងគួរពន្យារពេលសម្រាប់ដំណើរកម្សាន្តទៅកន្លែងណាដែលប្រឈមខ្លាំង។
- ឲ្យកុមារធ្វើតេស្ដ ដោយសារក្មេងៗកើតជំងឺផ្ដាសាយច្រើន ដូច្នេះសំខាន់ក្នុងការធ្វើតេស្តនៅពេលដែលពួកគេមានរោគសញ្ញា ដើម្បីមើលថាតើជាផ្ដាសាយ ឬជំងឺកូវីដ-១៩។
- យកកូនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ពេលគ្រប់អាយុ ឬពេលមានវ៉ាក់សាំងសម្រាប់ក្មេងតូចៗ។
អូមីក្រុង គឺឆ្លងខ្លាំងជាងវីរុសបំប្លែងមុនៗ ប៉ុន្តែរហូតមកដល់ពេលនេះហាក់ដូចជាមិនសូវបង្កភាពធ្ងន់ធ្ងរប៉ុន្មានទេ។ ចំពោះរោគសញ្ញានៃវីរុសបំប្លែងថ្មីអូមីក្រុង លើក្មេងវិញ វេជ្ជបណ្ឌិត Grace M. Aldrovandi សាស្ត្រាចារ្យ និងជាប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យកុមារ UCLA Mattel ឲ្យដឹងថា ជាទូទៅ រោគសញ្ញាកូវីដ-១៩ លើកុមារ គឺមិនសូវធ្ងន់ធ្ងរជាងមនុស្សពេញវ័យទេ ហើយពួកគេក៏អាចមានរោគសញ្ញាក្រពះពោះវៀនច្រើនជាង បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យដែលមានជំងឺកូវីដ-១៩។

ស្របគ្នានេះ វេជ្ជបណ្ឌិត Priya Soni អ្នកឯកទេសជំងឺឆ្លងកុមារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedar-Sinai បាននិយាយថា រោគសញ្ញាវីរុសបំប្លែងអូមីក្រុង មានគ្រុនក្ដៅ ក្អកស្ងួត ឈឺបំពង់ក ឈឺរាងកាយ និងបែកញើសពេលយប់។ អ្នកស្រីបាននិយាយថា រោគសញ្ញាទាំងនេះពិតជាពិបាកក្នុងការបញ្ជាក់ចំពោះក្មេងៗណាស់ តែភាគច្រើន ក្មេងៗឆ្លងវីរុសនេះមានគ្រុនក្ដៅ និងហៀរសម្បោរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


