សុខភាព
ថៃបញ្ជាក់ពី ការសង្ស័យជំងឺអុតស្វា៣ករណី តាមពិតគឺជំងឺពងបែក
នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃបានធ្វើការបញ្ជាក់ថា មានការសង្ស័យជំងឺអុតស្វា៣ករណី តាមពិតគឺជាជំងឺពងបែក (ហ៊ើភិស ឬHerpes)។
លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DDC កាលពីថ្ងៃអាទិត្យបាននិយាយថា លទ្ធផលនៃការធ្វើពិសោធរបស់នាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលស្តីពីការលេចឡើងជំងឺឆ្លងរបស់កាកបាទក្រហមថៃនៅសាកលវិទ្យាល័យ Chulalongkorn បានបញ្ជាក់ថា ករណីសង្ស័យទាំង៣នោះមិនមែនជាជំងឺអុតស្វាឡើយ។ រហូតដល់ពេលនេះ មិនមានការឆ្លងជំងឺអុតស្វាត្រូវបានរកឃើញក្នុងប្រទេសទេ។
មនុស្ស៣នាក់ដែលសង្ស័យឆ្លងជំងឺអុតស្វាកំពុងសម្រាកព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura។ ការិយាល័យជំងឺរាតត្បាតរបស់ DDC នឹងធ្វើការបញ្ជាក់ដល់អ្នកសារព័ត៌មានជុំវិញបញ្ហានេះនៅល្ងាច ថ្ងៃចន្ទ ទី៣០ ខែឧសភានេះ។
លោកវេជ្ជបណ្ឌិត Opas បាននិយាយថា នរណាម្នាក់ដែលមានករណីស្រដៀងនឹងជំងឺអុតស្វាត្រូវធ្វើតេស្ត និងពិនិត្យរកជំងឺ។ វិធានការទប់ស្កាត់សុខភាពសាធារណៈនៅអាកាសយានដ្ឋាននឹងដាក់បញ្ចូលទាំងនីតិវិធីត្រួតពិនិត្យកម្រិតខ្ពស់ផងដែរ។
លោកបានបន្ថែមថា ជាធម្មតាអ្នកជំងឺកើតជំងឺអុតស្វាអាចជាសះស្បើយក្នុងរយៈពេល ២ទៅ៤សប្តាហ៍ ប្រសិនបើពួកគេមិនវិវត្តទៅជាជំងឺអន្តរកម្មដូចជា រលាកខួរក្បាល រលាកសួតជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


