Connect with us

សុខភាព

ជប៉ុន​​សិក្សា​​​ឃើញ​​ថា​ ស្ត្រី​​ទំនង​​កើត​​​អាការ​​​កន្ទួល​ស្បែក​​ពី​​ការ​​ចាក់​​វ៉ាក់សាំង​ Moderna

បានផុស

នៅ

ការ​សិក្សា​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ថា ស្ត្រី​ទំនង​ជា​កើត​មាន​អាការកន្ទួលស្បែក​ច្រើន​ជាង​បុរស បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Moderna ដូស​ទី​១។

ការ​សិក្សា​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​ចំនួន​៥​៨៩២​នាក់​ចន្លោះ​ខែ​ឧសភា ដល់​ខែ​​ខែ​វិច្ឆិកា កាល​ពី​ឆ្នាំ​មុន​បាន​បង្ហាញ​ថា ២២.៤​នៃ​ស្ត្រី​​កើត​មាន​ប្រតិកម្ម​​ស្បែក​កន្ទួល បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ដូស​ទី​១ ប្រៀប​ធៀប​នឹង​បុរស​មាន​តែ​៥.១​%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាការ​រោគ​សញ្ញា​​មាន​លក្ខលៈ​ស្រាល និង​​មិន​ត្រូវ​ចាត់​ទុក​ជាផល​ប៉ះ​ពាល់​នៃ​វ៉ាក់សាំង​ដែល​មាន​មូលដ្ឋាន mRNA ទេ។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ថ្ងៃ​ទី​១ ខែ​មិថុនា​នេះ​ទៅ​កាន់​ទិនានុប្បវត្តិនៃសមាគមវេជ្ជសាស្ត្រអាមេរិក។

យោង​តាម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​របស់​មន្ទីរ​ពេទ្យ​​កម្លាំងស្វ័យ​ការពារ​កណ្តាល​របស់​ទី​ក្រុង​តូក្យូ​បាន​បង្ហាញ​ថា ប្រតិកម្ម​ស្បែក​កន្ទួល ដែល​កំពុងកើន​មាន ឬ​​កើត​មាន​​ក្រោយ​ពេល​​ចាក់​៦​ថ្ងៃ ក៏​ត្រូវ​បាន​រាយការណ៍​ថា​ ជា​បញ្ហាអវិជ្ជមាន​កម្រ​មួយ​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។

អ្នក​សរសេរ​បាន​លើក​ឡើង​ថា ប៉ុន្តែ​​ឧបទ្ទវហេតុ​ទំនង​ជា​ខ្ពស់​ជាង​នៅ​ក្នុង​ប្រទេស​ជប៉ុន ប្រហែល​ជា​ដោយសារ​ការ​យល់​ដឹង​ខ្ពស់​ជាង​នៃ​រោគ​សញ្ញា​បែប​នេះ​នៅ​ក្នុង​ប្រទេស។ លទ្ធភាព​កាន់​តែ​ច្រើន​​​ក្នុង​ចំណោម​មនុស្ស​​ស្រី​​ដែល​ប្រហែល​ជា​បណ្តាល​មក​ពី​​ភាព​ខុស​គ្នា​នៅ​ក្នុង​ទម្ងន់ ព្រម​ទាំង​​កត្តា​អ័រម៉ូន និង​បរិស្ថាន​​​ផង​ដែរ។

តំណាង​វ៉ាក់សាំង Moderna នៅ​សហរដ្ឋ​អាមេរិក និង​ជប៉ុន​មិន​​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ជុំ​វិញ​បញ្ហា​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម