សុខភាព
WHO ព្រមានថា ករណីជំងឺអុតស្វា នឹងកើនឡើងកាន់តែច្រើន ទូទាំងពិភពលោក (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនគិតទុកជាមុនថា នឹងអាចរកឃើញករណីជំងឺអុតស្វា (Monkeypox) បន្ថែមទៀត ខណៈដែលខ្លួនពង្រីកការឃ្លាំមើលនៅតាមបណ្តាប្រទេសនានា។

ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ទី២១ខែឧសភា ករណីបញ្ជាក់នៃជំងឺអុតស្វាចំនួន ៩២ និងករណីសង្ស័យចំនួន ២៨ ត្រូវបានរាយការណ៍ពីរដ្ឋជាសមាជិកចំនួន ១២។ WHO បន្ថែមថា ខ្លួននឹងផ្តល់ការណែនាំ និងអនុសាសន៍បន្ថែមទៀតដល់ប្រទេសនានាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ អំពីរបៀបកាត់បន្ថយ ការរីករាលដាលនៃជំងឺនេះ។
WHO បានឲ្យដឹងថា តាមព័ត៌មានដែលដឹងច្បាស់នាពេលបច្ចុប្បន្ន ការឆ្លងពីមនុស្សទៅមនុស្ស កំពុងកើតឡើងក្នុងចំណោមអ្នកដែលមានទំនាក់ទំនងរាងកាយជិតស្និទ្ធជាមួយករណី ចេញរោគសញ្ញា។

យោងតាមអ្នកឯកទេសជំងឺឆ្លងរបស់ WHO លោក David Heymann, “អ្វីដែលហាក់ដូចជាកំពុងកើតឡើងនៅពេលនេះគឺថា ជំងឺបានឆ្លងចូលខ្លួនមនុស្សជាទម្រង់ផ្លូវភេទ ជាទម្រង់ប្រដាប់បន្តពូជ ហើយកំពុងរីករាលដាលដូចទៅនឹងជំងឺឆ្លងតាមផ្លូវភេទផ្សេងទៀត ដែលបានពង្រីកការចម្លងរបស់ខ្លួននៅជុំវិញពិភពលោក”។

លោក Heymann បន្តថា គណៈកម្មាធិការអ្នកជំនាញអន្តរជាតិ បានជួបប្រជុំគ្នាតាមរយៈ Video Conference ដើម្បីពិនិត្យមើលនូវអ្វីដែលចាំបាច់ត្រូវសិក្សា អំពីការផ្ទុះឡើង និងការប្រាស្រ័យទាក់ទងជាសាធារណៈ រួមទាំងត្រូវសិក្សាអំពីថាតើមានការរីករាលដាលដោយគ្មានរោគសញ្ញា, មនុស្សប្រភេទណាដែលមានគ្រោះថ្នាក់បំផុត និងផ្លូវនៃការឆ្លងផ្សេងៗផងដែរ។ .
លោកបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដោយសារស្ថានការណ៍បន្ទាន់។ យ៉ាងណាក្តី គណៈកម្មាធិការនេះ មិនមែនជាក្រុមដែលស្នើឲ្យការប្រកាសអាសន្នសុខភាពសាធារណៈ ជាអន្តរជាតិនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


