ការហើមពោះជាអាការមួយ ដែលកើតឡើងជាធម្មតានៅពេលប្រព័ន្ធរំលាយអាហាររបស់អ្នក ដំណើរការមិនប្រក្រតី។ បើសិនជាអ្នកមានបញ្ហាប្រឈម ក៏ដូចជាការឈឺចាប់ជាមួយវា អ្នកអាចសាកបរិភោគជាមួយនឹង បន្លែ ផ្លែឈើនិងសាច់ទាំងទាំង៩ប្រភេទនេះ។
១. ផ្លែក្រូច
ផ្លែក្រូចជាប្រភពនៃវីតាមីនC ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំដល់រាងកាយរបស់អ្នកជាប្រចាំថ្ងៃ។ ជាពិសេសវាជួយការពារមិនឱ្យមានអាការហើមពោះកើតឡើង ដោយសារសម្បូរទៅដោយជាតិទឹក និងកាកសសៃ។ បើសិនជាអ្នកចង់រក្សាជាតិទឹកក្នុងរាងកាយ ដោយគ្រាន់តែផឹកទឹកបរិសុទ្ធមួយមុខមិនគ្រប់គ្រាន់ទេ អ្នកគួរបរិភោគផ្លែឈើដែលផ្ទុកនូវជាតិទឹកដូចជា ក្រូចនេះបន្ថែមទៀត។
២. យ៉ាអ៊ួរ
ទឹកដោះគោយ៉ាអ៊ួរ ជាប្រភេទប្រូបាយអូទិក (pro biotic) ដែលល្អចំពោះបាក់តេរីនៅក្នុងពោះវៀននិងរក្សាតុល្យភាពជាតិគីមីនៅក្នុងក្រពះ។ បើសិនជាអ្នកចង់បរិភោគ យ៉ាអ៊ួរដែលផ្សំឡើងពីបន្លែ និងរុក្ខជាតិ អ្នកក៏អាចស្វែងរកយ៉ាអ៊ួរសម្រាប់អ្នកបួសដែលផ្ទុកនូវប្រូបាយអូទិក (pro biotic) ជួយសម្រួលដល់ដំណើរការពោះវៀន និងការរំលាយអាហារ។
៣. បន្លែ Artichoke
Artichoke ជាបន្លែមួយប្រភេទដែលជារបបអាហារមួយផ្នែកធំរបស់ប្រទេសនៅតំបន់ មេឌីទែរ៉ាណេដូចជា ប្រទេសអ៊ីតាលី បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ និង ប្រទេសមួយចំនួនទៀត។ ជាទូទៅពួកគេ តែងយក បន្លែ Artichoke ទៅច្នៃជាមួយ spinach និងឈីស ដើម្បីឱ្យកាន់តែមានឱជារសឆ្ងាញ់។ ដោយវាជាបន្លែមួយសម្បូរទៅដោយសារធាតុ pre biotics ក្នុងការជួយទ្រទ្រង់សុខភាពពោះវៀន និងទប់ស្កាត់ការហើមពោះ។
៤. ស្រូវសាលី oatmilk
ជំនួសឱ្យទឹកដោះគោយ៉ាអ៊ួរ oatmilk ជាជម្រើសសម្រាប់អាហារពេលព្រឹកដ៏ល្អ។ oatmilk ជាអាហារកាបូអ៊ីដ្រាត និងសម្បូរដោយប្រូតេអ៊ីនល្អសម្រាប់រាងកាយ។ ម្យ៉ាង អ្នកអាចយក oatmilk ទៅលាយជាមួយផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោយ៉ាអ៊ួរ ហើយមនុស្សខ្លះបរិភោគជាមួយស៊ុត ថែមទៀត។ វាមានរសជាតិបែបផ្អែមទៅប្រៃ និងសក្ដិសមជាអាហារពេលព្រឹក និងអាហារសម្រន់ដែលនាំមកនូវសុខភាពល្អ។
៥. សាច់មាន់ ឬសាច់ត្រី
បើសិនជាអ្នកចង់បរិភោគសាច់ ស្របពេលកំពុងហើមពោះ អ្នកគួរចៀសវាងបរិភោគប្រភេទសាច់ក្រហម។ ជំនួសមកបរិភោគសាច់មាន់ឬសាច់ត្រីវិញ ដើម្បីទទួលបានសារធាតុប្រូតេអ៊ីនដល់រាងកាយ។ ប៉ុន្តែ កុំយកសាច់មាន់ ឬសាច់ត្រីទៅបំពង ពីព្រោះអាហារបំពងនាំមកនូវការហើមពោះកាន់តែធ្ងន់ធ្ងរ។
៦. គ្រាប់អាល់ម៉ុន
បើសិនជាអ្នកកំពុងស្វែងរកអាហារសម្រន់ដែលផ្ដល់ឱ្យទាំងថាមពល និងជំនួយដល់ពោះវៀន គ្រាប់អាល់ម៉ុនជាជម្រើសដ៏ល្អបំផុត។ ជាទូទៅ គ្រាប់ធញ្ញជាតិអាល់ម៉ុនសម្បូរទៅដោយសារធាតុខ្លាញ់ល្អ និងសារធាតុចិញ្ចឹម ក៏ដូចជាប្រូតេអ៊ីន ដែលជួយឱ្យរាងកាយធ្វើសកម្មភាពពេញមួយថ្ងៃ។
៧. ស៊ុត
ស៊ុតជាអាហារសាមញ្ញ និងល្អបំផុតក្នុងការសម្រកទម្ងន់ និងបន្ថយអាការហើមពោះ ពីព្រោះវាសម្បូរដោយសារធាតុប្រូតេអ៊ីន ព្រមជាមួយតម្លៃសមរម្យ។ ចំណែករបៀបចម្អិន អ្នកអាចធ្វើយ៉ាងណាក៏បាន ដោយចៀសវាងពីការចៀន និងបំពង។
៨. ឈើអ៊ែម (Cinnamon)
ឈើអ៊ែម ជាគ្រឿងទេសដ៏ល្អជំនួសដោយការបន្ថែមស្ករនៅក្នុងអាហារ។ ជាពិសេសអ្នកក៏អាចដាក់វានៅក្នុងកាហ្វេ ជំនួសដោយស្ករស ដោយចៀសវាងមានបញ្ហាសុខភាពផ្សេងក្នុងការដែលប្រើប្រាស់ស្ករលើសកម្រិត។
បើសិនជាអ្នកជួបប្រទះនឹងអាការហើមពោះ ជំនួសដោយការរួយបារម្ភ អ្នកអាចសាកល្បងអាហារទាំង ៨ និងពិសោធមើលថាមួយណាមានប្រសិទ្ធភាពជាងសម្រាប់អ្នក៕
ប្រែសម្រួល៖លីលី
ចុចអាន៖តែ ៥ ប្រភេទ មិនត្រឹមជំនួយសុខភាព ថែមទាំងដុតរំលាយជាតិខ្លាញ់បានខ្ពស់មិនធម្មតា
ចុចអាន៖កាហ្វេអ៊ីនក៏អាចធ្វើឲ្យអ្នកខ្លះ មានប្រតិកម្ម អាឡ័កស៊ី