សុខភាព
គ្រោះថ្នាក់ខ្លាំង កុំយកដៃរុកច្រមុះផ្ដេសផ្ដាសឲ្យសោះ
ការយកដៃរុកច្រមុះ អាចមានឥទ្ធិពលដល់រាងកាយ ដែលអ្នកមិននឹកស្មានដល់។ ជាពិសេសអាចធ្វើឲ្យច្រមុះ ចេញឈាមឬមានរបួសបាន។

គ្រោះថ្នាក់នៃការរុកច្រមុះញឹកញាប់
វេជ្ជបណ្ឌិត Krisada Kowitwibul គ្រូពេទ្យឯកទេសខាងផ្នែក otolaryngologist នៅមន្ទីរពេទ្យ Chulalongkorn នៃប្រទេសថៃ បាននិយាយថា ការយកដៃរុកច្រមុះជាញឹកញាប់ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដោយសារហេតុផលដូចខាងក្រោម៖
១ ឆ្លង ប្រសិនបើអ្នកប្រើម្រាមដៃររុកច្រមុះ នោះអាចធ្វើឲ្យរបួសឬរហែកនៅក្នុងប្រហោងច្រមុះ ហើយបណ្ដាលឲ្យមានមេរោគនៅក្នុងក្រចកដៃ ចូលទៅមុខរបួស។ ជាពិសេសនឹងមានការរលាក ហូរឈាម ឬមានអាប់សក្នុងប្រហោងច្រមុះ ។
២ ងាយចេញឈាមច្រមុះ ដោយសារតែទីតាំងដែលហូរឈាមច្រមុះ គឺងាយស្រួលបំផុត នៅក្នុងតំបន់នៃ septum នៃច្រមុះខាងមុខ ដែលជាតំបន់ដែលម្រាមដៃអាចរុកចូលច្រមុះបាន។ ដូច្នេះហើយ យើងមិនគួររុកច្រមុះទេ មិនថាប្រើម្រាមដៃ ឬឧបករណ៍ណាមួយឡើយ។
តើការរុកច្រមុះ មានគ្រោះថ្នាក់ដល់អាយុជីវិតដែរឬទេ?
ទោះបីជាការរុកច្រមុះអាចបង្កើនហានិភ័យនៃរបួសក៏ដោយ តែការឆ្លងមេរោគអាចចូលទៅក្នុងចរន្តឈាម។ ប៉ុន្តែមានហានិភ័យទាបណាស់ នៃមេរោគដែលចូលទៅក្នុងខួរក្បាល។ ព្រោះរាងកាយមានយន្តការកម្ចាត់មេរោគមួយចំនួន វាអាចទៅរួចក្នុងករណីដែលអ្នកជំងឺមានជំងឺពីកំណើត ឬស្ថិតក្នុងស្ថានភាពរាងកាយមិនមានសុខភាពល្អ អនុញ្ញាតឲ្យមេរោគឆ្លងងាយ។ ដូច្នេះ ការរុកច្រមុះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ប៉ុន្តែមានហានិភ័យទាបណាស់ និងនៅតែចាត់ទុកថាមានគ្រោះថ្នាក់ដល់រាងកាយដដែល។

តើយើងត្រូវសម្អាតច្រមុះដោយរបៀបណា?
គ្រូពេទ្យមិនណែនាំឲ្យរុកច្រមុះរបស់អ្នកទាល់តែសោះ។ ប៉ុន្តែប្រសិនបើចង់យកទឹករំអិលចេញពីរន្ធច្រមុះ ឬពិតជាចង់សម្អាតច្រមុះឲ្យបានស្អាត អ្នកអាចប្រើសំឡីដែលសើមដោយទឹកអំបិលជូតថ្នមៗ នៅផ្នែកនៃរន្ធច្រមុះដើម្បីបន្ទន់ទឹករំអិល និងចេញតាមរន្ធច្រមុះ។ ប៉ុន្តែនេះត្រូវធ្វើដោយប្រុងប្រយ័ត្ននិងថ្នមដៃបំផុត កុំជូតខ្លាំងពេក ឬជ្រៅពេក ព្រោះវាក៏អាចមានគ្រោះថ្នាក់ផងដែរ៕
ប្រែសម្រួ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


