សុខភាព
ជំងឺកាមរោគទាំង ៤ នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
ជំងឺកាមរោគមានច្រើនប្រភេទណាស់ ប៉ុន្តែជំងឺខ្លះអាចចេញរោគសញ្ញាតិចតួច ស្របពេលដែលជំងឺខ្លះទៀតមិនបង្ហាញរោគសញ្ញាទាល់តែសោះក៏មាន។ ក្នុងករណីដែលជំងឺពុំមានរោគសញ្ញា នោះនឹងធ្វើឲ្យយើងពិបាកក្នុងការកត់សម្គាល់ និងព្យាបាល។

ជំងឺកាមរោគទាំង៤ ដែលមានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
១. ជំងឺប្រមេះទឹកបាយ
ជំងឺនេះ ជាប្រភេទជំងឺកាមរោគទូទៅបំផុតមួយ និងបង្កឡើងដោយបាក់តេរី Neisseria gonorrhoeae។ ស្រីៗយើងជាច្រើនកើតជំងឺនេះ ដោយពុំមានរោគសញ្ញាច្បាស់លាស់ ដែលនេះអាចបង្កជាបញ្ហាធ្ងន់ធ្ងរ។ ជាក់ស្ដែង ជំងឺប្រមេះទឹកបាយ អាចបង្កឲ្យមានជំងឺរលាកអាងត្រគាក ជាលិកាសម្លាកដែលរាំងស្ទះដៃស្បូន ពិបាកមានផ្ទៃពោះ និងឈឺពោះរ៉ាំរ៉ៃ។ ការបង្ករោគនេះ អាចឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ។ អ្នកជំងឺអាចប្រឈមនឹងផ្សិតទ្វារមាស ឈឺបំពង់ក ធ្លាក់ទឹករម្អិលទ្វារមាស នោមញឹកញាប់ ឈឺចាប់ត្រង់ពោះផ្នែកខាងក្រោម គ្រុនក្ដៅ ធ្លាក់ឈាមពីទ្វារមាសតិចតួច និងមករដូវច្រើនជាងធម្មតា។
២. ជំងឺប្រមេះទឹកថ្លា
ទន្ទឹមនឹងនេះដែរ ជំងឺប្រមេះទឹកថ្លា ច្រើនតែកើតលើក្រុមមនុស្សដែលមានវ័យចន្លោះពី១៥ ទៅ២៤ឆ្នាំ និងអាចបណ្ដាលឲ្យមានសម្លាកនៅដៃស្បូន អូវែ និងស្រទាប់អង់ដូមែ៉ត។ ជំងឺនេះ ក៏អាចធ្វើឲ្យដៃស្បូនមិនអាចបង្កកំណើតបាន ឬមានកូនក្រៅស្បូន។ ចំពោះស្ត្រីពពោះដែលឆ្លងជំងឺកាមរោគនេះ អាចចម្លងមេរោគដល់កូនបានអំឡុងពេលសម្រាល។
៣. វីរុសHIV
អ្នកដែលផ្ទុកវីរុសHIV អាចមានរោគសញ្ញាស្រដៀងទៅនឹងជំងឺគ្រុនផ្ដាសាយដូច្នោះដែរ ហើយប្រសិនបើមិនទទួលការព្យាបាលទាន់ពេលទេនោះ អ្នកផ្ទុកវីរុសនេះនឹងអាចធ្លាក់ខ្លួនជាជំងឺអេដស៍បាន។
៤. ជំងឺរើម
ជំងឺរើម អាចឆ្លងតាមការរួមភេទ ប៉ុន្តែឱកាសឆ្លងនៃជំងឺនេះ នៅមានកម្រិតទាប។ អ្នកជំងឺរើម អាចមិនបង្ហាញរោគសញ្ញា ឬមានរោគសញ្ញាតិចតួច។ អាការៈមួយចំនួនដូចជា ដំបៅតូច និងឈឺចាប់ នោមឈឺ ការធ្លាក់ទឹករម្អិលតាមទ្វារមាស សុទ្ធតែជាផលប៉ះពាល់ដែលអាចកើតមាន ក្រោយឆ្លងជំងឺកាមរោគមួយនេះ។

យ៉ាងណាមិញ ប្រសិនបើយើងមានរោគសញ្ញាណាមួយ ដូចជាធ្លាក់ទឹករម្អិលមិនធម្មតា នោមញឹកញាប់ និងមានក្លិនមិនល្អ ឈឺពោះផ្នែកខាងក្រោម ឈឺចាប់អំឡុងពេលរួមភេទ នោមឈឺ ធ្លាក់ឈាមចន្លោះពេលមករដូវ រមាស់ ទ្វារមាសមានក្លិនមិនល្អ និងពក ឬដំបៅនៅបរិវេណតំបន់ពិសេស ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ ពីព្រោះវាអាចជាសញ្ញានៃការឆ្លងជំងឺកាមរោគណាមួយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


