សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតីដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ សំឡេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រលរ លឺខ្សាវៗ រឺ ត្បៀត (in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។
ក) មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសំឡេងស្អក? សំឡេងស្អក អាចបណ្ដាលមកពីកត្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំឡេងស្រួចស្រាវ (inflammatory of vocal cords) ការបង្ករោគដោយការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និង មួយចំនួនទៀតបណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។
មូលហេតុផ្សេងៗទៀតមានដូចជា៖ – ដុំពក រឺ គីស នៅនឹងបំពង់សំឡេង (benign vocal cord nodules, cysts or polyps) – ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD) – អាឡ័កហ្ស៊ី – ការហឺតចូលនូវសារជាតិគីមី – ការជក់បារី – ជំងឺពកក – ការគ្រោះថ្នាក់ចំបំពង់សំឡេង – វិបត្តប្រពន័្ធប្រសាទ (Parkinson’s disease and Stroke) – ដុំមហារីកបំពង់សំលេង (cancer of larynx)
ខ) ការធ្វើរោគវិនិច្ឆ័យ៖ ពិនិត្យបំពង់សំឡេងដោយប្រើកាម៉េរ៉ាដែលមានទំហំតូច ទន់ អាចបត់បែនបានមិនមានការឈឺចាប់។ ក្នុងករណីអ្នកជំងឺមានបញ្ហាសំឡេងស្អក លើសពី២ – ៣សប្ដាហ៍ ត្រូវប្រញាប់រូតរះមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា។
គ) ការព្យាបាល៖ ការព្យាបាលត្រូវផ្អែកលើកត្តាបង្កដូចជា៖ – ការរលាកបំពង់សំលេងស្រួចស្រាវដែលបណ្ដាលមកពីការរលាកផ្លូវដង្ហើមផ្នែកខាងលើត្រូវព្យាបាល – ហាមប្រើប្រាស់សំឡេងច្រើន – ថ្នាំផ្សះត្រូវហាមប្រើក្នុងករណីរលាកបំពង់សំឡេងស្រួចស្រាវបង្កដោយវីរុស – ហាមជក់បារី – ចំពោះអ្នកជំងឺមានអាជីពប្រើសំលេងត្រូវផ្អាកមួយរយៈ – បើមានបញ្ហារលាកក្រពះ រឺ ច្រាលជាតិអាស៊ីតត្រូវព្យាបាលភ្លាម – ក្នុងករណីខ្លះត្រូវធ្វើការព្យាលដោយវះកាត់
ឃ) វិធីការពារ៖ – ហាមប្រើសំឡេងខ្លាំងៗ បើចាំបាច់ត្រូវប្រើមីក្រូហ្វូនជំនួយ – ហាមជក់បារី – ការព្យាបាលដោយសំឡេង និងលំហាត់សំឡេង ដោយគ្រូពេទ្យផ្នែកសំឡេងជាការចាំបាច់ចំពោះអ្នកជំងឺមួយចំនួន – អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីតអាចព្យាបាលដោយថ្នាំនិងការតមអាហារមួយចំនួនដូចជា ការពិសារជាតិអាល់កុល កាហ្វេ និងអាហារមានជាតិហឹរ។ “ ដូច្នេះបើលោកអ្នកមានបញ្ហាទាក់ទងនឹងសំលេង សូមអញ្ជើញមកទទូលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានបំពាក់នូវឧបករណ៍ថតឆ្លុះបំពង់សំឡេងយ៉ាងទំនើបនិងមិនមានការឈឺចាប់៕
អត្ថបទ៖ រស្មី
ចុចអាន៖ សារៈសំខាន់នៃការថែទាំព្យាបាលមាត់ធ្មេញ សម្រាប់អ្នកជំងឺទទួលការព្យាបាលជំងឺមហារីក
ចុចអាន៖ ប្រុសៗខ្លះជួបបញ្ហាដោះរីកធំ តើមកពីមូលហេតុអ្វី?