សុខភាព
តើស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានផ្ទៃពោះបានដែរឬទេ?
ដូចដែលបងប្អូនប្រជាជនយើងបានជ្រាបហើយថា ជំងឺទឹកនោមផ្អែមមាន បីប្រភេទ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣(កើតលើស្ត្រីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងខ្ញុំសុំធ្វើ ការបកស្រាយអំពីអ្នកជំងឺជាពិសេស ស្ត្រីដែលកើតជំងឺទឹកនោមផ្អែមហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែរឬទេ? ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?

គឺគាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនឲ្យបានល្អ ដើម្បីជៀសវាងផលវិបាកទាំងម្តាយនិងទារក។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ឬក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
– ពិនិត្យហើយតាមដានជាតិស្ករឲ្យមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)។
– ប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបន្តអាំងស៊ុយលីន។

ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ដែលគាត់ប្រើថ្នាំគ្រាប់ ក្នុងការព្យាបាល ហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើទារក ក្នុងករណីចាំបាច់ត្រូវធ្វើការ ផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។
– អ្នកជំងឺទឹកនោមផ្អែមជាស្ត្រីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ពិនិត្យបេះដូង និង ពិនិត្យតម្រងនោម។
– បើកំពុងប្រើថ្នាំបញ្ចុះឈាម ឬថ្នាំបញ្ចុះខ្លាញ់ ត្រូវប្រឹក្សាជាមុនដើម្បីបានការជំនួស ឬបញ្ឈប់។
– អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ។

ស្ត្រីត្រូវថែរក្សាកម្រិតជាតិស្ករឲ្យបានល្អ និងតឹងរឹងបំផុត គឺមុនពេលបាយជាតិស្ករ ៩០-១០០mg/dL និងក្រោយពេលបាយពីរម៉ោងតិចជាង១២០mg/dL (ឬមួយម៉ោងក្រោយបាយតិចជាង១៤០mg/dL)៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការព្យាបាលគ្រោះថ្នាក់លើផ្ទៃមុខ (Facial trauma)!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


