សុខភាព
ឥណ្ឌូណេស៊ី ត្រៀមប្រើធម៌ក្តៅ លើក្រុមហ៊ុនផលិតថ្នាំទឹកសេរ៉ូ ដែលសង្ស័យជាប់ពាក់ព័ន្ធការស្លាប់ កុមារ
ទីភ្នាក់ងារចំណីអាហារ និងឱសថរបស់ប្រទេសឥណ្ឌូណេស៊ី (BPOM) កាលពីថ្ងៃចន្ទទី២៤ខែតុលា បាននិយាយថា ខ្លួនអាចចាត់វិធានការព្រហ្មទណ្ឌ ប្រឆាំងនឹងក្រុមហ៊ុនឱសថចំនួនពីរ ដែលផលិត ផលិតផលជាប់ទាក់ទងនឹងរបួសតម្រងនោមស្រួចស្រាវ ចំពេលមានការកើនឡើងនៃករណី និងការស្លាប់ក្នុងចំណោមកុមារនៅឆ្នាំនេះ។

អាជ្ញាធរឥណ្ឌូណេស៊ី បានហាមឃាត់ជាបណ្តោះអាសន្ន រាល់ការលក់ថ្នាំប្រភេទទឹកសេរ៉ូ និងបានរកឃើញថា វត្តមានសារធាតុ ethylene glycol និង diethylene glycol នៅក្នុងផលិតផលមួយចំនួន គឺជាកត្តាដែលអាចបណ្តាលឲ្យស្លាប់កុមារចំនួន១៤១នាក់ ដែលភាគច្រើនមានអាយុក្រោម៥ឆ្នាំ។
ប្រធាន BPOM លោកស្រី Penny K. Lukito និយាយថា ទីភ្នាក់ងារនេះ នឹងធ្វើការជាមួយប៉ូលិស ដើម្បីស៊ើបអង្កេតក្រុមហ៊ុនទាំងពីរ ជាមួយនឹងនីតិវិធីផ្នែកព្រហ្មទណ្ឌពាក់ព័ន្ធសមាសភាពនៃផលិតផលរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Penny មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនទាំងពីរនោះទេ។ លោកស្រី Penny បានប្រាប់សន្និសីទសារព័ត៌មានមួយថា “មានការចង្អុលបង្ហាញនៅក្នុងផលិតផលរបស់ពួកគេ អំពីកំហាប់ដែលមានជាតិពុលខ្លាំងហួស ហើយគេសង្ស័យថា អាចបង្កឲ្យមានរបួសតម្រង់នោម”។
នៅពេលសួរថា ហេតុអ្វីបានជាករណីបែបនេះ ទើបតែកើនឡើងនាពេលថ្មីៗ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Budi Gunadi Sadikin បានឆ្លើយតបថា វាទំនងជាដោយសារតែការផ្លាស់ប្តូរគ្រឿងផ្សំរបស់ឱសថ។ លោកថា រដ្ឋាភិបាលមានទិន្នន័យលើការនាំចូលគ្រឿងផ្សំថ្មីៗ ហើយនឹងចែករំលែកនៅពេលក្រោយ។

យោងតាមក្រសួងសុខាភិបាល, ឥណ្ឌូណេស៊ី បាននាំចូលវត្ថុធាតុដើមភាគច្រើនសម្រាប់ឱសថ មកពីប្រទេសឥណ្ឌា និងចិន។
BPOM នាពេលថ្មីៗនេះ បានដាក់ឈ្មោះថ្នាំចំនួនបីប្រភេទ ដែលមានសារធាតុ ethylene glycol និង diethylene glycol កម្រិតខ្ពស់ ហើយបានបញ្ជាឲ្យយកថ្នាំទាំងនោះចេញពីទីផ្សារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ២ប្រទេស បញ្ជូនថ្នាំបន្សាបជាបន្ទាន់ ទៅ ឥណ្ឌូណេស៊ី ខណៈកុមាររហូតដល់ ១៣៣នាក់ស្លាប់ ក្រោយផឹកថ្នាំទឹកសេរ៉ូ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


