Connect with us

សុខភាព

ដុកទ័រថា អាហារ ៤ មុខនេះ នឹងបញ្ឈប់ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ភ្លាមៗ

បានផុស

នៅ

បន្ថែមពីលើរាងស្លីម មានសុខភាពល្អ និងមិនធាត់ មានប្រព័ន្ធដុតខ្លាញ់ល្អក្នុងរាងកាយ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់ជាច្រើនទៀតដូចជា ជំងឺសរសៃឈាម ឬជំងឺខ្លាញ់រុំថ្លើម។

ប៉ុន្តែ​បើ​ញ៉ាំ​អាហារ​មិន​ល្អ​ វា​អាច​នឹង​ធ្វើឲ្យ​​ប្រព័ន្ធ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ធ្វើ​ការ​មិនសូវ​មាន​ប្រសិទ្ធភាព​ផង​ដែរ​ ហើយខាងក្រោមនេះ ជាអាហារ៤ប្រភេទ ដែលដុកទ័រណែនាំ​ថា បន្ទាប់​ពី​ញ៉ាំរួច ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ នឹងឈប់ដំណើរការភ្លាមៗ។ សូម្បី​តែ​មួយ​មាត់​ក៏ដោយ។

១ តែ​ទឹកដោះគោ​ដាក់​គជ់ និង​ភេសជ្ជៈ​ផ្អែម​ៗទាំង​អស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងផ្សំតែទឹកដោះគោ មានបរិមាណតិចតួចនៃតែ។ នៅសល់គឺទឹកដោះគោ ដែលអាច​មក​ពី​ទឹកដោះគោ​ស្រស់ ឬ​លាយ​ជាមួយ​ក្រែម ដែល​អាច​មាន​ជាតិ​ស្ករ​ខ្ពស់។ នៅពេលណាដែលរាងកាយទទួលបានកាបូអ៊ីដ្រាតច្រើន វា​មិនល្អ​សម្រាប់​រាងកាយ​ដូចជាស្ករស ឬម្សៅដែលត្រូវបានកែច្នៃដូចជាគុជ រួមទាំងក្រែមដែលមិនមាន​ទឹកដោះគោ ដើម្បីបន្ថែមក្លិនក្រអូប។ បើ​ញ៉ាំ​វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ឈប់​ភ្លាម។ ដោយសារតែនៅពេលណាដែលរាងកាយទទួលបានកាបូអ៊ីដ្រាតខ្ពស់ នៅក្នុងម្សៅនិងស្ករ ដែលមិនល្អសម្រាប់រាងកាយ នឹងធ្វើឲ្យ​អាំងស៊ុយលីន​របស់​រាងកាយ​កើនឡើង។

២ អាហារសម្រន់

មិនថាប្រភេទណានៃ baguette នោះទេ សុទ្ធតែផ្ទុក​នូវកាបូអ៊ីដ្រាតដែលស្រូបយកបានខ្ពស់ ដែល​ជា​ម្សៅ​ដែល​ប្រែ​ទៅ​ជា​ស្ករ​បាន​យ៉ាង​ឆាប់​រហ័ស។ ជាលទ្ធផល កម្រិតអាំងស៊ុយលីនក្នុង​រាងកាយកើនឡើងកាន់តែខ្លាំងថែមទៀត។ លើសពីនេះ នំមានផ្ទុកសារធាតុបន្ថែមច្រើន ដែលជំរុញអាំងស៊ុយលីន​កាន់តែច្រើននៅក្នុងខ្លួន ហើយរាងកាយបញ្ឈប់ដំណើរការនៃប្រព័ន្ធដុតខ្លាញ់ផងដែរ។

៣ ភេសជ្ជៈគ្មានជាតិស្ករ

ភេសជ្ជៈគ្មានជាតិស្ករសូន្យ ហាក់ដូចជាមានសុខភាពល្អ ប៉ុន្តែការពិតវាច្រើន​តែ​មាន​ផ្ទុក​នូវ​ជាតិផ្អែម ឬ aspartame និង sucralose ដែលទាំងពីរនេះអាចជំរុញ​សកម្មភាព​របស់​អាំងស៊ុយលីន​បានយ៉ាងល្អ។ រាងកាយរបស់អ្នកឈប់ដុតបំផ្លាញជា​តិខ្លាញ់ភ្លាមៗ នៅពេល​ដែល​អ្នកញ៉ាំជាទៀងទាត់។

៤ ទឹក​ផ្លែឈើ

សូម្បីតែទឹកផ្លែឈើ ១០០ភាគរយឬតិចជាង ក៏មានជាតិស្ករខ្ពស់ដែរ ដោយទឹកផ្លែឈើមួយ​កែវមាន​ជាតិស្ករប្រហែលមួយកែវដូចសូដា (ប្រហែល ៥-៦ស្លាបព្រានៃជាតិស្ករ)។ តាមការណណែនាំ​ យើងអាច​ញ៉ាំវាជាផ្លែឈើស្រស់​ដើម្បីទទួលបានជាតិសរសៃ​កាន់តែប្រសើរ ហើយគួរហូបជាមួយអាហារ ហើយញ៉ាំក្នុងបរិមាណត្រឹមត្រូវ កុំ​ញ៉ាំ​ច្រើន​ពេក​។

ទោះយ៉ាងណា​ មិនមែន​មានន័យថា​គ្រប់អាហារ​ដែល​បបានរៀបរាប់​ខាងលើ ​មិន​មែន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បរិភោគទាល់តែសោះ ប៉ុន្តែគួរតែបរិភោគ​តិចៗ​ នេះ​រួមបញ្ចូល​ទាំងការធ្វើ​លំហាត់​ប្រាណ​លើសពី ៣០នាទី ៣-៥ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីអនុញ្ញាត​ឲ្យ​ប្រព័ន្ធមេតាបូលីស​ បន្ត​ធ្វើការដោយឧស្សាហ៍ព្យាយាមដូចរាល់ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៥ ប្រភេទ ដុកទ័រហាមផ្ដាច់ កុំហូបពេលពោះទទេឲ្យសោះ

ចុចអាន៖គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម