សុខភាព
លែងភ័យថ្នល់ជាតិ បើហាត់ប្រាណចលនាទាំង៤នេះ
ស្រីៗ! ធ្លាប់ត្រូវគេហៅថា ថ្នល់ជាតិអត់? និយាយត្រង់ទៅចុះ តិច ឬច្រើន ទោះមិនប្រកាន់ តែបើឮ ច្បាស់ជាខឹងហើយ។ គ្នាយើងខ្លះ ចង់បានសុដន់ធំ មូលក្លុំស្អាត និងទាញទាក់ កុំឲ្យគេបង្អាប់ថា ថ្នល់ជាតិ ហ៊ានចាយលុយទាំងប្រថុយប្រថានទៅលើការប្រើថ្នាំ និងវះកាត់ពង្រីកសុដន់ ចុងក្រោយអាចបង្កជាការសោកស្តាយក៏មាន។ ឈប់បារម្ភទៀត អត្ថបទពិសេសពី “Hello គ្រូពេទ្យ” ខាងក្រោមនេះ នឹងប្រាប់ពីតិចនិកហាត់ប្រាណខ្លះៗ ជួយឲ្យសុដន់ឡើងធំ ស្អាតទាក់ទាញបាន។


១- ហាត់ប្រាណពង្រីកសុដន់ដោយវិធីណា?
ការហាត់ប្រាណពង្រីកសុដន់ ជាតិចនិកហាត់ប្រាណមួយប្រភេទស្រដៀងទៅនឹងការហាត់ប្រាណយកសាច់ដុំដៃ និងសាច់ដើមទ្រូងសម្រាប់ប្រុសៗអ៊ីចឹងដែរ។ ស្រីៗយើងចង់ហាត់ប្រាណពង្រីកសុដន់ឲ្យធំល្អ ត្រូវការមានដុំដែក Dumbbells ទម្ងន់ស្រាលមួយគូ ប្រហែលពី ១–២ គីឡូក្រាម និងកៅអីទ្រខ្នង (Bench) ឬក៏អាចប្រើបាល់កម្រាលសម្រាប់ហាត់ប្រាណជំនួសក៏បាន។

វិធីហាត់ប្រាណបែបនេះ យើងគួរធ្វើ ១២ ដងក្នុងមួយចលនា ហើយធ្វើគ្រប់ចលនា ឲ្យបាន ២-៣ ដង អំឡុងពេលហាត់ម្តងៗ និងហាត់ឲ្យបាន ៣-៤ ដង/សប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់។
២- ចលនាហាត់ប្រាណទាំង ៤ ជួយឲ្យសុដន់រីកធំ
– ចលនាទី ១ (Dumbbell Bench Press)៖ យើង ត្រូវដេកផ្ងារ ដៃមានកាន់ដុំដែក និងលើកឡើងលើឲ្យត្រង់។ បន្ទាប់មក បន្ទាបដុំដែកឲ្យចុះមកជិតដើមទ្រូង ត្រូវធ្វើម្តងហើយម្តងទៀត ឲ្យបាន ១០ ដង។
– ចលនាទី ២ (អាវ៉ង់- Pushup)៖ ដៃជើងទាំងអស់ ត្រូវផ្អឹបនឹងកម្រាល ដោយលាស្មាឲ្យខ្ពស់ជាងជើង រួចជើងទាំងពីរផ្អឹបចូលគ្នា។ ខ្លួនត្រូវធ្វើឲ្យត្រង់ដូចបន្ទាត់ ពីក្បាលដល់ចុងជើង ត្រូវបន្ទាបខ្លួនរហូតទ្រូងស្ទើរតែប៉ះនឹងកម្រាល។ រក្សាកែងដៃ នៅមុំ ៤៥ ដឺក្រេ បន្ទាប់មករុញខ្លួនឡើងមកលើវិញ។ ធ្វើម្តងហើយម្តងទៀតឲ្យបាន ១០ដងហើយសម្រាក ៩០ វិនាទី និងហាត់ ១-២ ដងទៀត ចាំចូលដល់ជំហានទី ៣ ។

– ចលនាទី ៣ (Incline dumbbell bench press)៖ ដេកលើកៅអីទ្រខ្នង ដោយទេរប្រហែល ១៥-៣០ ដឺក្រេ ហើយដាក់បាតជើងឲ្យជាប់នឹងដី។ ដៃទាំងពីរកាន់ដុំដែក (Dumbbells) លើកឡើងលើឡើងឲ្យត្រង់ ហើយទម្លាក់ចុះយឺតៗមកត្រឹមទ្រូង។ ធ្វើម្តងហើយ ម្តងទៀត ឲ្យបាន ១០ដង រួមបន្តទៅធ្វើជំហានទី ៤ ដោយមិនចាំបាច់សម្រាកទេ។
– ចលនាទី ៤ (Dumbbell Fly)៖ ដេកផ្ងារនៅលើកៅអីរាបស្មើ ដោយដាក់ជើងកែងនឹងឥដ្ឋ ហើយកាន់ដុំដែក លាតដៃឲ្យស្មើនឹងទ្រូង ហើយចាប់ផ្តើមលើកដុំដែកឡើង ដោយដៃមានកាយវិការដូចជាមេអំបៅកំពុងបកស្លាប។ ត្រូវធ្វើឲ្យបាន ១០ដង ហើយសម្រាក ៩០ វិនាទី ចាំធ្វើជាថ្មីទៀត៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
សូមចុចអាន៖ បញ្ឈប់ទម្លាប់ ៦ យ៉ាងនេះក្រោយទទួលទានអាហារ ព្រោះគ្រោះថ្នាក់ខ្លាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


