សុខភាព
អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
កន្លងមក ធ្លាប់មានការជជែកពី អាថ៌កំបាំងទាំងប្រាំរបស់អាអូនតូចប្រុសៗ ឲ្យគ្នាយើងដឹងអស់ហើយ។ លើកនេះ យើងនឹងបង្ហាញពីអាថ៌កំបាំងទាំង ៥ របស់កន្លែងសម្ងាត់ស្រីៗវិញម្តង ដើម្បីដំណេះដឹងសុខភាពយើងទាំងអស់គ្នា។ ទ្វារមាស គឺជាផ្នែកមួយនៃរាងកាយ ដែលស្រីៗគ្នាយើងគួរយកចិត្តទុកដាក់បំផុត។ អវយវៈនេះ អាចយឺតបានរហូតដល់ទៅ ២០០% អំឡុងពេលរួមភេទ។
១- ហាត់ប្រាណល្អចំពោះទ្វារមាស
ហាត់ប្រាណ មានប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ ហើយនៅពេលសាច់ដុំអាងត្រគាកធ្វើចលនាបានល្អ គឺជួយឲ្យទ្វារមាសមានភាពរលាស់ និងតឹងណែនល្អផងដែរ។
ស្រីៗអាចអនុវត្តវិធីហាត់ប្រាណ ដូចជា ប្រឹងខ្ជឹបទ្វារមាស រួចទប់ឲ្យបាន ១០ វិនាទី វាដូចទៅនឹងពេលកំពុងប្រឹងទប់នោមអ៊ីចឹងដែរ។ ធ្វើបែបនេះ ១០-២០ ដង និង ២ ដង/ថ្ងៃ។ ហាត់បែបនេះ អាចធ្វើឲ្យសរីរាង្គអវយវៈភេទសំខាន់មួយនេះ តឹងណែនល្អ អាចទទួលបានលទ្ធផលជាទីគាប់ចិត្ត ត្រឹមរយៈពេល ១ ខែ។

២- ភាពយឺតដូចកៅស៊ូដ៏អស្ចារ្យរបស់ទ្វារមាស
ទ្វារមាសអាចទទួលយកនូវទំហំលិង្គដ៏ធំបាន នៅតែអាចត្រលប់មកសភាពដើមវិញ ដែលជារឿងធម្មតាយើងសុទ្ធតែដឹង។ ហេតុនេះ ស្រីៗមិនគួរបារម្ភ អាអូនតូចប្រុសៗ អាចធ្វើឲ្យខូចរូបរាងកន្លែងសម្ងាត់យើងនោះឡើយ។ តែយ៉ាងណា បើយោងទៅតាមម៉ាក់ៗមួយចំនួន ក្រោយសម្រាលកូនរួច ភាពរលាស់របស់ទ្វារមាស គ្មានភាពតឹងណែនដូចពេលមិនទាន់មានសម្រាលនោះទេ ហើយរឿងនេះ គឺអាស្រ័យលើបទពិសោធមនុស្សម្នាក់ៗតែប៉ុណ្ណោះ។
៣- បម្រែបម្រួលពេលមករដូវ
អំឡុងពេលមករដូវ ក្លិនចេញពីទ្វារមាស អាចធុំផ្អូមៗបន្តិច ដោយសារតែជាតិអាស៊ីដឡើងខ្ពស់ ដែលជាសារធាតុរម្អិលពីធម្មជាតិរបស់ស្រីៗ។ អាចមានក្លិនខុសៗគ្នា ទៅតាមគ្នាយើងម្នាក់ៗ ប៉ុន្តែបើចាប់ផ្ដើមមានក្លិនខ្លាំង ឬស្អុយនោះ គួរទៅរកគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចសញ្ញាឆ្លងរោគក៏ថាបាន។
ចំណែកពេលអូវែបញ្ចេញពងវិញ រាងកាយស្រីៗ អាចផលិតរម្អិលបានទៅដល់ ២ ដងឯណោះ បើប្រៀបធៀបនឹងពេលធម្មតា។ បម្រែបម្រួលនេះ ដើម្បីសម្រួលដល់ការជ្រាបចូលរបស់មេជីវិតឈ្មោលទៅបង្កកំណើត។ ទឹករម្អិលស្រីអំឡុងពេលធ្លាក់មេជីវិតញី មានក្លិនតិចតួច និងសណ្ឋានថ្លាដូចទឹក។ តែយ៉ាងណា បើមានក្លិនស្អុយ រមាស់ និងឡើងល្អក់ខ្លាំងនៅលើសំឡីអនាម័យ ស្រីៗគួរទៅពិនិត្យរោគស្ត្រីជាបន្ទាន់។
៤- សិរលើទ្វារមាសសម្បូរសរសៃញាណជាងលិង្គប្រុសៗ
សរីរាង្គនេះ មានតួនាទីជួយឲ្យស្រីៗ អាចឈានដល់ចំណុចកំពូលអំឡុងពេលរួមភេទ។ បើប្រៀបធៀបទៅនឹងសរីរាង្គដទៃទៀត សិរលើយោនី មានសរសៃញាណរហូតដល់ ៨.០០០ ឯណោះ ច្រើនជាងសរីរាង្គផ្សេងៗក្នុងរាងកាយទាំងមូល ខណៈលិង្គប្រុសៗ មានសរសៃញាណត្រឹមតែ ៤.០០០ ប៉ុណ្ណោះ។ នេះបញ្ជាក់ឲ្យឃើញថា ស្រីអាចទទួលអារម្មណ៍ស្រណុកសុខស្រួល ច្រើនជាងប្រុសៗទៅទៀត។

៥- ទ្វារមាសអាចសម្អាតដោយខ្លួនឯង
ទឹករម្អិលក្នុងទ្វារមាស មានមុខងារធម្មជាតិមួយ គឺសម្រាប់បោសសម្អាតកាកសំណល់ ក៏ដូចជាបាក់តេរី និងសារធាតុរាវផ្សេងៗពីភ្នាសទ្វារមាស។ ដូចនេះ ស្រីៗមិនគួរប្រើផលិតផលជំនួយ ដើម្បីសម្អាតសរីរាង្គមួយនេះទេ។ អ្នកជំនាញណែនាំឲ្យប្រើសាប៊ូដុំដើម្បីលាងផ្នែកខាងក្រៅបានហើយ។
ទាំង ៥ ចំណុចខាងលើនេះ គឺសំខាន់ណាស់ ស្រីៗគ្រប់គ្នាគួរយល់ដឹងហើយ ហើយចាំថា ត្រូវរក្សាអនាម័យ និងថែទាំសុខភាពសរីរាង្គមួយនេះឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យមានក្លិនមិនល្អ ដើម្បីរក្សាភាពតឹងណែនរបស់វា ព្រោះថាអាចផ្ដល់ឲ្យមកវិញនូវក្ដីសុខដែលយើងប៉ងប្រាថ្នា៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


