Connect with us

សុខភាព

អាហារខ្មៅ ១០ មុខ ផ្ទុកទៅដោយអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យ

បានផុស

នៅ

អាហារខ្មៅមិនមែនសុទ្ធតែមិនល្អនោះទេ ក្នុងនោះមានអាហារខ្លះជួយដល់សុខភាពបានយ៉ាងច្រើនក្រាស់ក្រែល សឹងថាយើងដែលជាអ្នកបរិភោគមិនដឹងផង។ ជាងនេះទៅទៀត អាហារមាន​ពណ៌​ខ្មៅសម្បូរ​ទៅដោយ​សារធាតុ​ជាច្រើន​ ដែល​ល្អ​សម្រាប់​សុខភាព​ផងដែរ​។

ខាងក្រោមនេះ ជាអាហារ​ខ្មៅ​១០​ប្រភេទ ​ដែល​យើងគួរដឹង៖

១​ ចាហួយខ្មៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាហួយខ្មៅ​មាន​លក្ខណៈ​សម្បត្តិជួយសម្រាល​កម្ដៅ​ក្នុង​ខ្លួន បំបាត់​ការស្រេកទឹក បំបាត់ការ​ចង្អោរ បន្សាប​ជាតិ​ពុល កាត់បន្ថយ​គ្រុន​ក្តៅ ព្យាបាលការឃ្លាន​អាហារ និងបន្ថយកម្រិតជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ។ វាមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃ​អាហារ​ផងដែរ។

២ អង្ករ​ដំណើប​ខ្មៅ

អង្ករ​ដំណើប​ខ្មៅ​សម្បូរ​ទៅដោយវីតាមីន A ដែលរួមចំណែក​ដល់​ការ​ចិញ្ចឹម​ភ្នែក​ជាមួយនឹងវីតាមីន B1 វីតាមីន B2 និងវីតាមីន B6 ជួយចិញ្ចឹមប្រព័ន្ធប្រសាទ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ រួមទាំងវីតាមីន E ដែលជួយ​ពន្យឺត​ការខ្សោះជីវជាតិនៃកោសិកាក្នុងរាងកាយ ក៏ដូចជាជួយក្នុងបញ្ហាឈាមរត់។

៣ សណ្តែក​ខ្មៅ

សណ្តែក​ខ្មៅ​គឺជា​ប្រភេទ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនជាងគេ។ បើប្រៀបធៀប​ទៅ​នឹង​សណ្តែក​ទាំងអស់​ សណ្ដែក​ខ្មៅ​គឺ​ជា​ប្រភពដ៏ល្អនៃប្រូតេអ៊ីន ជាតិសរសៃ និង​សារធាតុរ៉ែ ល្អ​សម្រាប់​សុខភាព វាក៏រួម​ចំណែក​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​តុល្យភាព​មិន​ឡើង​ឬ​ធ្លាក់​ចុះ​លឿន​ពេក។

៤ ល្ង​ខ្មៅ

គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន B ដែល​ជួយ​ចិញ្ចឹមសរសៃប្រសាទ។ ប្រសិនបើទទួលទាន​ជាប្រចាំ វានឹងជួយឲ្យ​អ្នក​គេងលក់ស្រួល។ កាត់បន្ថយភាពអស់កម្លាំង ជួយការពារ ការ​ឈឺចាប់​នៅ​អវយវៈ ជួយ​ចំណង់អាហារ និងមិន​បណ្តាល​ឲ្យ​ទល់លាមក​យ៉ាងងាយស្រួល។

៥ មាន់​ខ្មៅ

សាច់​មាន់​ខ្មៅ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារបំប៉នឈាមសម្រាប់ស្ត្រី។ ជាពិសេស​ស្ត្រី​ដែល​មាន​អាយុ​បន្តពូជ និង​មនុស្ស​ចាស់។ មាន់​ខ្មៅ​ក៏ជួយ​ជំរុញ​អ័រម៉ូន​ភេទ​ស្រី វា​ក៏​ជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ជាង​សាច់​មាន់​ធម្មតា ហើយ​មាន​ជាតិ​ដែក​ខ្ពស់​ដែល​ជួយ​បំប៉ន​ឈាម​។

៦ ប៉ាស្តា​ខ្មៅ

ប៉ាស្តា​ខ្មៅ​គឺជាមុខម្ហូបដែលត្រូវបានច​ម្អិន​ដោយពណ៌ខ្មៅ ជាមួយនឹងទឹកខ្មៅនៅក្នុងយាវហឺ។ ទឹកថ្នាំនេះមានជាតិខ្លាញ់ ប្រូតេអ៊ីន និងសារធាតុរ៉ែ ជាពិសេសជាតិដែក ដែលជួយប្រឆាំង​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ។

៧ ម្រេច​ខ្មៅ

ម្រេច​ខ្មៅមានឥទ្ធិពលរំញោចសរសៃប្រសាទ ធ្វើឲ្យ​ចំណង់អាហារកាន់តែច្រើន រួមចំណែកធ្វើឲ្យ​អណ្តាត​របស់​មនុស្សចាស់អាចរសជាតិកាន់តែប្រសើរ ជួយកាត់បន្ថយឧស្ម័ននៅ​ក្នុងក្រពះពោះវៀន និងជួយព្យាបាលជំងឺក្រពះ និងពោះវៀនផងដែរ។

៨ ទំពាំងបាយ​ជូ​ខ្មៅ

ទំពាំងបាយជូរខ្មៅជួយការពារជំងឺបេះដូង គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន កាត់​បន្ថយ​សំពាធឈាម វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្ថយភាពចាស់ និងធ្វើឲ្យ​ស្បែកភ្លឺថ្លាជាងមុន។

៩ Blackberry

Blackberry សម្បូរទៅដោយជាតិសរសៃអាហារ​ ដែលមានលក្ខណៈ​សម្បត្តិជួយគ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល។ វាជួយកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង និង​មហារីកពោះវៀនធំ។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយ​ពង្រឹង និង​ស្តារ collagen នៅក្នុងស្បែកផងដែរ។

១០ អង្ករ​ខ្មៅ

អង្ករខ្មៅសម្បូរជាតិសរសៃអាហារ និងមានជាតិស្ករទាប ដែលអាហារនេះនឹងផ្លាស់ប្តូរពីម្សៅទៅជាជាតិស្ករក្នុងចរន្តឈាមយឺតជាងការទទួលទានអង្ករសធម្មតា។ ដូច្នេះវាមិនធ្វើឲ្យអ្នកធាត់ទេ។ វាក៏ជួយប្រឆាំងនឹងជំងឺមហារីក និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធី ៣ យ៉ាង បញ្ចុះកូឡេស្តេរ៉ុលចេញពីរាងកាយបានយ៉ាងងាយស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម