Connect with us

សុខភាព

ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះ អាចមានឈាមកកក្នុងខួរក្បាល

បានផុស

នៅ

ពេល​កូន​នៅ​តូច​តែង​ជួប​ឧបទ្ទវហេតុ​ដួល​ប៉ះ​ទង្គិច​ត្រូវ​ក្បាល​សឹង​តែ​គ្រប់គ្នា ព្រោះ​ចាប់ពី​វ័យ ៨ ខែ​ទៅ ៥ ឆ្នាំ​កូន​កំពុង​ពេញ​រពឹស ហើយទោះ​ជា​យើង​មាន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ក៏​ពិបាក​គេចផុតដែរ។ ដូចនេះ​ហើយ​អាណាព្យាបាល​តែងតែ​លើក​ជា​សំណួរ​ថា តើ​ក្រោយ​គ្រោះថ្នាក់​កូន​មាន​រោគសញ្ញា​បែប​ណា ទើប​នាំ​កូន​ទៅ​ពេទ្យ?

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រោយ​កូន​មាន​គ្រោះថ្នាក់​ប៉ះ​ចំ​ក្បាល ម៉ាក់ប៉ា​ត្រូវ​តាមដាន​អាការៈ​កូន​ឲ្យ​បាន​ដិតដល់។ ករណី​កូន​ត្រឹម​របួស​សើស្បែក​មិន​បាច់​ភិតភ័យ​ពេក​ទេ គ្រាន់តែ​រក​អ្វី​ត្រជាក់​មកស្អំ​ពី​លើ​ឲ្យ​បាត់​ពក ជាំ ឬ​បើ​របក​ស្បែក​អាច​យក​ស្បែក​លាប​របួស​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​បើ​ក្នុង​ករណី​ត្រូវ​ខ្លាំង ហើយ​កូន​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​ប្រញាប់៖

– បែក​ក្បាល​ហូរ​ឈាម​ខ្លាំង
– សន្លឹម​មិន​លេង
– មិន​កម្រើក ឬ​មិន​ដឹង​ខ្លួន
– សន្លប់
– វិលមុខ
– យំ​ព្រោះ​ឈឺចាប់​ខ្លាំង
– ក្អួត
– ក្ដោប​ក្បាល ព្រោះ​ឈឺចាប់
– ពិបាក​ដក​ដង្ហើម
– មាន​អាការៈ​កន្ត្រាក់​ៗ
– ច្រឡំ ឬ​វង្វេងវង្វាន់
– ប្រស្រី​ភ្នែក​រីក​មិន​ស្មើគ្នា
– ខ្សោយ​អវយវៈ​មួយ​ចំហៀង

អាការៈ​ដែល​បាន​រៀបរាប់​ខាង​លើ​សុទ្ធតែ​ជា​សញ្ញា​នៃ​ឈាម​កក​ក្នុង​ខួរក្បាល និង​ការ​ប៉ះពាល់​ចំ​សរសៃ​ប្រសាទ​ណា​មួយ។ ជម្រើស​ល្អ​ពេល​កូន​មាន​គ្រោះថ្នាក់ ដំបូង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​អ្នក​មាន​ជំនាញ​ព្យាបាល និងវិនិច្ឆ័យ​ពី​ស្ថានភាព​របួស ជាជាង​ទុក​ចោល ហើយគិត​ថា​មិន​អី នាំ​ឲ្យ​មាន​កូន​មាន​បញ្ហាកាន់តែធ្ងន់។ មួយ​វិញ​ទៀត​បើ​សង្កេត​ឃើញ​ថា របួស​ធំ​ពេក ទោះ​គ្រូពេទ្យ​ថា​មិន​ថ្វី យើង​អាច​យក​កូន​ទៅ​ថត​ស្កេន​បាន ដើម្បី​កុំឲ្យ​ជាប់​មន្ទិល​សង្ស័យ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប

ចុចអាន៖ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម