Connect with us

សុខភាព

តិចនិក​៦ចំណុច កុំឲ្យ​ចាញ់​កូន​ ពេល​ក្លាយ​ជា​អ្នកម្ដាយ​លើក​ដំបូង

បានផុស

នៅ

អំឡុង​ពេល​ពពោះ​ ​គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ជីវិត​របស់​ស្រីៗ​គ្នា​យើង​។​ ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការ​រង់ចាំ​សមាជិក​ថ្មី​ ​ភ័យ​ខ្លាច​ចំពោះ​ការ​សម្រាល​ និង​ត្រូវ​ប្រឈម​ជា​មួយ​នឹង​អាការៈ​​ផ្សេង​ៗ​ ដូចជា​​ការ​គេង​មិន​លក់​ ​ហើម​ជើង​ និង​ចាញ់​កូន​ជា​ដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ទូទៅ​ ការ​ចាញ់​កូន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​ជា​រឿង​ធម្មតា​ ហើយ​​អាការៈ​នេះ​អាច​នឹង​ថយ​ចុះ​នៅ​ចុង​ត្រី​មាស​​ទី​មួយ​​ចំពោះ​ស្រីៗ​ភាគ​ច្រើន​។​

ហេតុ​អី​បាន​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​មាន​អាការៈ​ចាញ់​កូន​?

អាការៈ​​ក្អួត​ចង្អោរ​​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​មាន​ទម្ងន់​​ ដោយ​សារ​តែ​ការ​​កើន​ឡើង​​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន​ ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ និង​​ងាយ​ទទួល​អារម្មណ៍​ដឹង​​អំពី​​ក្លិន​ផ្សេង​ៗ។​ យ៉ាង​ណា​មិញ​ ​ ម៉ាក់​ៗ​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​​បាន​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ នៅ​​ក្នុង​ករណី​ធ្ងន់ធ្ងរ​ដូចជា​ក្អួត​មិន​ឈប់​ ស្រក​ទម្ងន់​ ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​ ស្រីៗ​យើង​គួរ​តែ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​​។

Aok Sokunkanha – ឱក សុគន្ធកញ្ញា

គេង​ឲ្យ​បាន​គ្រប់គ្រាន់

ជាក់​ស្ដែង​ ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​ ឬ​ក៏​ការ​គេង​ថ្ងៃ​រយៈពេល​ខ្លី គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្រី​ៗ​​ដែល​កំពុង​មាន​ទម្ងន់​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​មិន​គួរ​​ចូល​គេង​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​នោះ​ទេ​ ​ពី​ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​កាន់​តែ​ចង់​ក្អួត​ចង្អោរ​​ថែម​ទៀត​។​

ញ៉ាំ​តិច​ៗ​ តែ​ញឹកញាប់

​នៅ​ក្នុង​ករណី​ខ្លះ​ ការ​មិន​ញ៉ាំ​អាហារ​ទាល់​តែ​សោះ​ កាន់​តែ​ធ្វើ​ឲ្យ​យើង​ចង់​ក្អួត​ចង្អោរ​លើស​ដើម​។​ ដើម្បី​ជៀសវាង​ទុក​ពោះ​ឲ្យ​នៅ​ទទេ​ ម៉ាក់​​ៗ​អាច​ញ៉ាំ​តិច​បាន​ហើយ​ ​ប៉ុន្តែ​ត្រូវ​ញ៉ាំ​ឲ្យ​ញឹកញាប់​។​ ជា​ពិសេស​ ម៉ាក់​ៗ​​អាច​ទុក​ដាក់​​នំប៉័ង ឬ​គ្រាប់​ធញ្ញ​ជាតិ​នៅ​​ក្បែ​រ​ខ្លួន​ ដើម្បី​ញ៉ាំ​នៅ​ពេល​ដែល​ភ្ញាក់​ឡើង​ និង​ដើម្បី​កុំ​ឲ្យ​កើត​មាន​អាការៈ​ក្អួត​ចង្អោរ​កើត​ឡើង​​។

ញ៉ាំ​ខ្ញី​តិច​តួច​​​​

​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ខ្ញី​អាច​ជួយ​​កាត់​បន្ថយ​អាការៈ​​ឈឺ​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​ទំពា​ខ្ញី​តិច​តួច​ ឬ​តែ​ខ្ញី​ ឬ​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​ខ្ញី​ដើម្បី​កាត់​អារម្មណ៍​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​​។​

ជៀសវាង​អាហារ​មួយ​ចំនួន​​

​លើស​ពី​នេះ​ ម៉ាក់​ៗ​គួរ​​ជៀសវាង​ញ៉ាំ​អាហារ​ខ្លាញ់​ អាហារ​ដែល​មាន​ជាតិ​ប្រេង​ និង​ផ្អែម​ខ្លាំង​ ​ពីព្រោះ​វា​​អាច​បណ្ដាល​ឲ្យ​ហើម​ពោះ​បាន​។ ចំពោះ​​ស្រីៗ​ភាគ​ច្រើន​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ជាតិ​ស្ករ​ខ្ពស់​ និង​ប្រៃ​ខ្លាំង​ ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ចង់​ក្អួត​ចង្អោរ​នេះ​ដែរ​។​

Aok Sokunkanha – ឱក សុគន្ធកញ្ញា

ជៀស​ឲ្យ​ឆ្ងាយ​ពី​ក្លិន​ខ្លាំង

​​រឿង​ដែល​ងាយ​ស្រួល​បំផុត​មួយ​ដែល​ម៉ាក់​ៗ​អាច​ធ្វើ​បាន​ គឺ​គេច​ឲ្យ​ឆ្ងាយ​ពី​ក្លិន​ខ្លាំង​ ដូច​ជា​ផ្សែង​បារី​ ក្លិន​ទឹក​អប់​ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​​យើង​។​ ចូរ​បើក​បង្អួច​ ឬ​​ប្រើ​បំពង់​បឺត​ផ្សែង​នៅ​ពេល​ចម្អិន​អាហារ​។​

. ​ញ៉ាំ​​វីតាមីន​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀងទាត់

ជាក់ស្ដែង​ ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​វីតាមីន​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​ អាច​ធ្វើ​ឲ្យ​យើង​ចង្អោរ​កាន់​តែ​ខ្លាំង​។​ ដូច្នេះ​ហើយ យើង​គួរ​ញ៉ាំ​វីតាមីន​ប្រភេទ​នេះ​នៅ​មុន​ពេល​ចូល​គេង​ ជំនួស​ឲ្យ​ការ​ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម​។​ ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ ប្រសិនបើ​អាហារ​បំប៉ន​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​ក្អួត​ចង្អោរ​ ពីព្រោះ​ទោះ​ជា​យ៉ាង​ណា​ក៏​យើង​មិន​គួរ​ខកខាន​លេប​អាហារ​បំប៉ន​ទាំង​នេះ​​ដែរ​​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖​ Hellokrupet

សូមចុចអាន៖ មានជំងឺទឹក​នោមផ្អែម តែ​ស្ដ្រី​ចង់បាន​កូន​ តើ​ធ្វើ​យ៉ាង​ម៉េច?

សូមចុចអាន៖ ស្បែក​ពស់ ជំងឺ​ស្បែក​ម៉្យាង​ពី​កំណើត អាច​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​ដល់​ជីវិត​កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម