សុខភាព
ស្បែកពស់ ជំងឺស្បែកម៉្យាងពីកំណើត អាចបង្កគ្រោះថ្នាក់ខ្ពស់ដល់ជីវិតកូន
ធម្មតា យើងមិនសូវជាចាប់អារម្មណ៍ទៅលើបញ្ហាស្បែកប៉ុន្មានទេ ព្រោះគិតថា វាមិនអាចបង្កជាគ្រោះថ្នាក់អីទៅដល់សុខភាព។ ផ្ទុយទៅវិញ មានជំងឺស្បែកមួយប្រភេទកើតលើទារកពីកំណើតដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អាអូនខ្ពស់មែនទែន។
បញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានបកស្រាយឲ្យដឹងថា ជំងឺស្បែកនោះ ជាជំងឺពីកំណើតដែលគេហៅថា Harlequin Ichthyosis ឬប្រជាជនយើងហៅថា ស្បែកពស់ ឬស្បែកស្រកាត្រី។ ជំងឺស្បែកពីកំណើតនេះ មានសភាពធ្ងន់ធ្ងរជាងជំងឺស្បែកដទៃដែលកើតលើក្មេង។
លោកបន្តថា ជំងឺស្បែកពស់ ឬស្រកាត្រីនេះ កើតឡើងបានបណ្ដាលមកពីកត្តាហ្សែនពីកំណើត និងការបម្រែបម្រួលក្រូម៉ូសូមដែលមានជាតិប្រូតេអ៊ីន ជាតិខ្លាញ់ (ឬគេហៅថា ខូចប្រូតេអ៊ីន A12)។ ស្បែករបស់ទារកដែលមានជំងឺនេះមានសភាពរឹង តឹង ហើយប្រេះៗ ប្រៀបបាននឹងស្រកាត្រីដែរ។ ភាគច្រើនទារកដែលមានបញ្ហាស្បែកពស់នេះ តែងកើតមកមិនគ្រប់ខែ បូករួមទាំងបញ្ហាស្បែកតឹងផងនោះ ជាហេតុធ្វើឲ្យអាអូនងាយប្រឈមនឹងបញ្ហាផ្សេងៗទៀតដូចជា៖

– ភ្នែកបិទមិនជិត
– ពិបាកបៅដោះ
– ដៃជើងតូចៗ តែមានសភាពហើម
– ពិបាកដកដង្ហើម
– ខ្វះជាតិទឹក
– ស្បែកងាយឆ្លងមេរោគ
– មានសីតុណ្ហភាពរាងកាយទាប។ល។
លោកបន្តថា ដោយសារតែជំងឺស្បែក Harlequin Ichthyosis នេះធ្ងន់ធ្ងរ មានទារកតិចណាស់ដែលកើតជំងឺនេះហើយ អាចរស់នៅលូតលាស់បានដល់ធំពេញវ័យ។ ត្បិតតែជំងឺនេះជាជំងឺកម្រមែន ប៉ុន្តែនៅកម្ពុជាយើងក៏ឧស្សាហ៍ជួបប្រទះនៅតាមមន្ទីរពេទ្យ ឬសម្ភពនានាដែរ។

វេជ្ជបណ្ឌិតផ្នែកសម្ភពរូបនេះ បញ្ជាក់ថា អាអូនដែលមានស្បែកប្រភេទនេះ ទាមទារឲ្យមានការថែទាំ និងព្យាបាលខ្លាំងមែនទែន។ ដោយសារវិទ្យាសាស្ត្រសព្វថ្ងៃមានភាពជឿនលឿន ក្មេងដែលកើតជំងឺស្បែកពស់ ឬស្រកាត្រីនេះ អាចរស់រៀនមានជីវិតរហូតដល់ធំធម្មតាបាន ក៏ប៉ុន្តែរូបរាងខាងក្រៅនឹងមិនមានសភាពដូចមនុស្សយើងធម្មតាទេ។
ទោះយ៉ាងនេះក្ដី លោកបានណែនាំឲ្យម៉ាក់ៗពពោះគ្រប់រូបព្យាយាមពិនិត្យសុខភាពឲ្យទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ និងថែទាំសុខភាពឲ្យបានម៉ត់ចត់មែនទែន។ ក្នុងករណីដែល ម៉ាក់ៗមានអារម្មណ៍ថាមិនស្រួលខ្លួន ឬឈឺត្រង់ណាមួយលើរាងកាយ យកល្អ គួរពិគ្រោះជាមួយគ្រូពេទ្យឲ្យឆាប់បំផុត៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖មានជំងឺទឹកនោមផ្អែម តែស្ដ្រីចង់បានកូន តើធ្វើយ៉ាងម៉េច?
ចុចអាន៖យល់ដឹងពី រោគសញ្ញា និងមូលហេតុ ដែលបង្កជាជំងឺមហារីកថ្លើម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


