សុខភាព
ហានិភ័យនៃជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង
ក) កត្តាប្រឈម
ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរស ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។

ខ) រោគសញ្ញា
– ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires)

– ភាពចុះខ្សោយនៃរាងកាយ / អស់កម្លាំង (Asthénie/fatigue)
– ភាពស្ពឹក ស្រពន់ដៃជើង , ដូចស្រមោចវារ (Paresthésie des extrémités à type de picotement et fourmillements)
– ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure)

– ភាពចុះថយទំហំ ឬស្វិតសាច់ដុំ (Amyotrophie)
គ) ការធ្វើរោគវិនិច្ឆ័យ
– ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស
– ធ្វើការវាស់មុខងារសរសៃប្រសាទ និង សាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)

«ប្រសិនបើលោក លោកស្រី មានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់អញ្ជើញមកជួបពិគ្រោះ ប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសម្រេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយៈការវាស់មុខងារសរសៃប្រសាទដៃជើង និងសាច់ដុំ ជំនួយបច្ចេកវិទ្យាENMG ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មានសង្ឃឹមហើយ! អ្នកកើតជំងឺឆ្កួតជ្រូក អាចព្យាបាលជា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


