សុខភាព
ក្រសួងបរិស្ថាន៖ គុណភាពខ្យល់ទូទាំងប្រទេសល្អណាស់ អំណោយផលសម្រាប់ទេសចរណ៍
ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជាមានភាពល្អណាស់ គិតត្រឹមថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៤ ដែលមានភាពអំណោយផលសម្រាប់សកម្មភាពក្រៅផ្ទះ និងការធ្វើដំណើរកម្សាន្តទៅតាមបណ្តាខេត្តនានា។
ការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថាន ផ្អែកទៅតាមចំនួនស្ថានីយ៍/ឧបករណ៍ ដែលបានដាក់នៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេស សម្រាប់ពិនិត្យគុណភាពខ្យល់ ហើយជាលទ្ធផលនោះគឺ ២៥ រាជធានី ខេត្ត មានគុណភាពខ្យល់ល្អណាស់។

សម្រាប់សន្ទស្សន៍គុណភាពខ្យល់នេះ ត្រូវបានបែងចែកទៅជា ៦ ពណ៌ សម្រាប់ពណ៌ខៀវ តំណាងឱ្យគុណភាពខ្យល់ល្អណាស់ សមស្របសម្រាប់សកម្មភាពខាងក្រៅផ្ទះ និងទេសចរណ៍។ ពណ៌បៃតង គុណភាពខ្យល់ល្អ អាចធ្វើសកម្មភាពទៅខាងក្រៅ និងការធ្វើដំណើរដូចធម្មតា។ ប៉ុន្តែបុគ្គលដែលមានប្រតិកម្មអាលែហ្សីតិចតួចគួរតែកាត់បន្ថយពេល វេលាសម្រាប់សកម្មភាពខាងក្រៅ។
ពណ៌លឿង មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។ ប៉ុន្តែ អ្នកដែលមានសុខភាពទន់ខ្សោយ ប្រសិនបើមានរោគសញ្ញាដំបូងដូចជា ការក្អក ការដកដង្ហើមពិបាក រលាកភ្នែកនោះ សូមកាត់បន្ថយរយៈពេលនៃសកម្មភាពខាងក្រៅរបស់អ្នក។
ចំណែកពណ៌ទឹកក្រូច មនុស្សទូទៅគួរតែតាមដានសុខភាពប្រសិន បើមានរោគសញ្ញាដំបូងដូច ជាការក្អក ការពិបាកដកដង្ហើម រលាកភ្នែក សូមកាត់បន្ថយរយៈពេលនៃសកម្មភាពខាងក្រៅរបស់អ្នក ឬប្រើឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើមិនចាំបាច់។
ពណ៌ក្រហមវិញ មនុស្សគ្រប់គ្នាគួរតែចៀសវាងសកម្មភាពខាងក្រៅ ចៀសវាងតំបន់ដែលមានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។
ចំណែកពណ៌ស្វាយ គឺជាការព្រមានអំពីស្ថានភាពអាសន្នចំពោះសុខភាព។ សូម្បីតែមនុស្សដែលមានសុខភាពល្អនឹងពិបាកការស៊ូទ្រាំក្នុងកំឡុងពេលនេះ វាអាចមានការ រលាកខ្លាំង និងរោគសញ្ញាជាច្រើនទៀត។ ដូច្នេះមនុស្សទាំងអស់គួរតែ ចៀសវាងសកម្មភាពចេញទៅខាងក្រៅ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


