សុខភាព
ក្រសួងសុខាភិបាល ពង្រឹងទប់ស្កាត់ជំងឺឆ្លង ពិសេស Mpox តាមអាកាសយានដ្ឋានអន្តរជាតិ
មន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ បានពង្រឹងវិធានការទប់ស្កាត់ជំងឺឆ្លង ដោយចុះត្រួតពិនិត្យតាមច្រកចេញចូលអន្តរជាតិ តាមបណ្ដាអាកាសយានដ្ឋានធំៗក្នុងប្រទេស ដើម្បីបង្ការទប់ស្កាត់ការហូរចូលអ្នកជំងឺឆ្លងនានា ពិសេសជំងឺ Mpox។

លោក ក្រស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជានាយកមន្ទីរសុខាភិបាល និងក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយ មន្ត្រីគ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិអង្គរ ខេត្តសៀមរាប បានទៅពិនិត្យកន្លែងច្រកចេញចូលនៅព្រលានយន្តហោះអន្តរជាតិ ជាពិសេសបានពិនិត្យម៉ាស៊ីនកំដៅទាំង ៣ គ្រឿងដែលមាននៅច្រកចូលព្រលាន និងបានធ្វើការណែនាំមន្រ្តី ប្រចាំការយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក។

ចំណែក លោកស្រី លឹម សាមាន ទីប្រឹក្សាក្រសួង និងជានាយកមន្ទីរសុខាភិបាល និងក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយ ប្រធានគ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិកោងកេង ខេត្តព្រះសីហនុ បានទៅពិនិត្យកន្លែងច្រកចេញចូលនៅព្រលានយន្តហោះអន្តរជាតិ ជាពិសេសបានពិនិត្យម៉ាស៊ីនកំដៅ ទាំង ២ គ្រឿងដែលមាននៅច្រកចូលព្រលាន នឹងបានធ្វើការណែនាំមន្រ្តី ប្រចាំការយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក ដែលក្រសួងសុខាភិបាលបានជូនដំណឹង។

គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC មិនទាន់រកឃេីញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ។ នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន ចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បេីជួបករណីសង្ស័យ អឹមផក។ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋានធ្លាប់បានរកឃេីញជំងឺអឹមផកប្រភេទចាស់ (Clade 2) ចំនួន ២០ ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់។

គួរបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា ជំងឺអឹមផក ឆ្លងតាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺនេះ និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើមរបស់អ្នកជំងឺ និងឆ្លងតាមរយៈការប្រើប្រាស់សម្ភារដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុសអុតស្វា រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រា ចាន កែវទឹក។ល។ វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាលតាមរយៈការប៉ះពាល់ផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអឹមផក។

ចំណែកវិធានការបង្ការការចម្លងជំងឺអឹមផក (Mpox) គឺត្រូវប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។ ចៀសវាងប៉ះពាល់ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក និងការប៉ះផ្ទាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។ ហាមប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូក ខ្នើយ ឬកន្លែងពោះគោ ឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់។ ត្រូវលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ជែលលាងដៃ ឬអាល់កុលលាងដៃ។

ចំពោះបុគ្គលដែលសង្ស័យ ឬបញ្ជាក់ថា មានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធអវិជ្ជមានវីរុសអុតស្វា។ ចំណែក បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអឹមផកត្រូវការពារខ្លួនដោយពាក់ម៉ាស លាងដៃពេលប៉ះពាល់ជាមួយអ្នកជំងឺ។ រីឯបុគ្គលដែលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង សូមប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
គួរឱ្យដឹងដែរថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ធ្លាប់បានរកឃើញជំងឺអឹមផកប្រភេទចាស់ (Clade 2) ចំនួន ២០ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បើយទាំងអស់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


