Connect with us

សុខភាព

វិធី​ងាយ​ៗ​ស្នាក់នៅ​ផ្ទះ​ឈ្នះ​កូវីដ បាន​ទាំង​ប្រយោជន៍ និង​សុខភាព

បានផុស

នៅ

ជំងឺ​កូវីដ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ជា​គំហុក រាជរដ្ឋាភិបាល​និង​ក្រសួង​សុខាភិបាល​ក៏​បាន​អំពាវនាវ​ដាច់ខាត ​កុំ​ចេញ​ក្រៅ​ផ្ទះ​ បើ​មិន​ចាំបាច់​ក្នុង​កំឡុង​ពេល​នេះ។

ជា​រឿង​មួយ​ដែល​សង្គម​យើង​បាន​ផ្លាស់ប្ដូរ​ រវាង​ការងារ​ពី​ក្រុមហ៊ុន​មក​ផ្ទះ ​ឬ​សិស្ស​ត្រូវ​តម្រូវ​ឲ្យ​រៀន​តាម​អនឡាញ​ជាដើម។

ដូច្នេះ​មនុស្ស​គ្រប់គ្នា​​មិន​ថា​យើង​ឬ​គេ ​តែង​ធុញថប់​នឹង​ជីវិត​នៅ​ផ្ទះ​ ហើយ​នឹក​ចង់​ចេញ​ដើរ​ហើរ​សេរី​ដូច​ពី​មុន។ ជៀសវាង​មាន​សំពាធ​ក្រោយ​ធ្វើការ​ឬ​រៀន​អនឡាញ​រួច​ យើង​ក៏​អាច​ធ្វើ​អី​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​ហាត់​ពត់​លត់​ដំ​ចិត្ត​យើង​បាន​នឹងន​ថែម​ទៀត។

១ ហាត់​យោហ្គា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហាត់​យោហ្គា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​ស្អាត​ទេ ​តែ​ក៏​អាច​ជួយ​យើង​​ឲ្យ​កើន​កម្ពស់​បាន​ថែម​ទៀត​ផង។ ជា​ពិសេស​ស្រីៗ​ដែល​ចង់​រក្សា​សម្រស់​និង​រាង​ថេរ​ជានិច្ច។

២ គេង​ឲ្យ​បាន​គ្រប់គ្រាន់

ន័យ​នេះ​មិន​បាន​ឲ្យ​គេង​ទ្រមក់​ឡើយ ​តែ​ឲ្យ​អ្នក​បាន​គេង​គ្រប់គ្រាន់​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត។ បើ​សិន​យើង​​គេងបានគ្រប់​ម៉ោង​ សុខភាព​យើង​ក៏​ល្អ​ ហើយ​អាច​យក​ឈ្នះ​លើ​ជំងឺ​ដំ​កាត់​ផ្សេងៗ​បាន។

៣ ហូប​អាហារ​ជំនួយ​សុខភាព

មិន​បាច់​ហូប​អាហារ​ឲ្យ​គ្រប់​តាម​លក្ខខណ្ឌ​ពេក​ក៏​បាន ​សំខាន់​ឲ្យ​តែ​បាន​ល្មម​ឆ្អែត​និង​គ្រប់​៣ពេល​កុំ​ខាន។ ជាពិសេស​កុំ​ភ្លេច​ហូប​បន្លែ​ដែល​បាន​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​ ចៀសវាង​ទទួលទាន​បន្លែ​ឆៅ​និង​អាហារ​មិន​ឆ្អិន​ច្រើន។

៤ តុបតែង​ផ្ទះ

ទំនេរ​នៅ​ផ្ទះ​អផ្សុក​ពេល​ផុត​ម៉ោង​ការងារ​ឬ​រៀន​ អាច​យក​របស់​ចាស់ៗ​ឬ​របស់​ដែល​យើង​ទិញ​មក​ជា​យូរ​មិន​ប្រើ​ មក​ច្នៃ​តុបតែង​ផ្ទះ​តាម​ចំណង់ចំណូលចិត្ត។

៥ រៀន​អ្វី​ថ្មី​តាម​អនឡាញ

រៀន​អ្វី​ក៏​បាន​តាម​ចំណង់ចំណូលចិត្ត​ ឲ្យ​តែ​ការ​រៀន​នោះ​ផ្ដល់​ផល​ល្អ​មក​យើង ​មិន​ថា​រៀន​ធ្វើម្ហូប​តិចនិក​ផ្សេងៗ​ វិធី​ថែ​សម្រស់​ឬ​វិធី​តុបតែង​គេហដ្ឋាន​ក្ដី។

​៦ ចំណាយពេល​ជាមួយ​មនុស្ស​ជា​ទីស្រលាញ់

កុំ​ភ្លេច​មនុស្ស​សំខាន់​ឲ្យ​សោះ​ នេះ​ជា​ពេល​មួយ​ដែល​ក្រុម​គ្រួសារ​នីមួយៗ​គួរ​សាង​មនោសញ្ចេតនា​រវាង​គ្នា​នឹង​គ្នា។ ពេល​ហូប​បាយ​ជុំ​គ្នា​ គួរ​ថត​រូប​ទុក​ជា​អនុស្សាវរីយ។

៧ តេ​ទៅ​គ្រួសារ​ឬ​មិត្ត​ជិតដិត

សម្រាប់​បុគ្គល​ដែល​ឡើង​មក​ធ្វើការ​ឬ​រៀន​ឆ្ងាយ​ពី​គ្រួសារ​ ក្ដី​នឹក​រលឹក​គឺ​តែង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ឆ្លៀត​យក​ពេល​នេះ ​តេ​ទៅ​គ្រួសារ​ឬ​មិត្ត​ដែល​ស្និទ្ធស្នាល​គ្នា​ សួរ​សុខ​ទុក្ខ​ ​ពី​ស្ថានភាព​បច្ចុប្បន្ន។

មិន​ថា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​ម៉េច ​អ្នក​ត្រូវ​តែ​ទ្រាំ​ហើយ​ការពារ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល។ យើង​ការពារ​ទាំង​អស់​គ្នា ​ក៏​ដូចជា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​បាន​មួយ​កម្រិត​ដែរ៕

ជូនពរ​សុខភាពល្អនិងសំណាង​ល្អ!

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង​សំខាន់ៗ​ត្រូវ​ដឹង​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១៩ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២៤ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម