Connect with us

សុខភាព

ហេតុផលដែល ពុកចង្កា អាចធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ-១៩

បានផុស

នៅ

វាពិតជាល្អក្នុងការបណ្តុះពុកចង្កា ប្រសិនបើអ្នកធ្វើការនៅផ្ទះឬមិនចេញក្រៅច្រើនក្នុងអំឡុងពេលមានរោគរាតត្បាត។

This image has an empty alt attribute; its file name is Male_Mask_Beard_1296x728-header-1296x729-1-1024x575.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ការទុកពុកចង្កាកាន់តែច្រើន គឺជាការបង្កើនហានិភ័យរបស់អ្នកក្នុងការឆ្លងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Anthony M. Rossi នៃក្រុមប្រឹក្សាភិបាលជំនាញរោគសើស្បែក និងជាសមាជិកនៃបណ្ឌិតសភារោគសើស្បែករបស់អាមេរិក បាននិយាយថា “វាគឺពាក់ព័ន្ធជាមួយនឹងការបិទជិតនៃម៉ាសនិងមុខរបស់អ្នក”។

This image has an empty alt attribute; its file name is bearded-man-wearing-mask.jpg

លោក Rossi និយាយថា “រឿងរ៉ាវអំពីពុកចង្កានិងការពាក់ម៉ាសគឺថា ប្រសិនបើអ្នកមានពុកចង្កាច្រើនហើយពាក់ម៉ាសដែលមានចន្លោះប្រហោងនៅលើថ្គាម វាអាចធ្វើឲ្យម៉ាសបិទបាំងមិនបានជិតល្អ។ ដូច្នេះវាធ្វើឲ្យ ភាគល្អិតនិងលំហូរខ្យល់ចូលបានតាមម៉ាស”។

នេះមានន័យថា ដំណក់ទឹកផ្ទុកវីរុសណាមួយដែលអ្នកបញ្ចេញនៅពេលនិយាយ ក្អកឬកណ្តាស់ អាចប្រជ្រៀតខ្លួនចេញបានតាមរយៈគែមនៃម៉ាសដែលមានចន្លោះ។

Ginp Trojan introduces Coronavirus Finder as a new lure | Kaspersky  official blog

នេះក៏មានន័យថា ដំណក់ទឹកណាមួយដែលបញ្ចេញដោយអ្នកនៅជុំវិញអ្នក អាចចូលក្នុងម៉ាសរបស់អ្នកបានដែរ។

ប្រសិនបើដំណក់ទឹកទាំងនោះ ចូលក្នុងមាត់ឬច្រមុះរបស់អ្នក វានឹងធ្វើឲ្យអ្នកឆ្លងវីរុស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Healthline

ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម