សុខភាព
២ ចំណុចសំខាន់ ជួយប្រព័ន្ធការពាររាងកាយកូនតូចរឹងមាំ ជំងឺផ្សេងៗកម្រមកបៀតបៀន
យើងហើយថា ប្រព័ន្ធការពាររាងកាយក្មេងៗខ្សោយខ្លាំងណាស់ ងាយនឹងរងការវាយលុកពីពពួកបាក់តេរី ឬមេរោគផ្សេងៗ ដែលនេះជាក្តីបារម្ភរបស់ម៉ាក់ប៉ាទាំងអស់។ តើត្រូវធ្វើម៉េចខ្លះដើម្បីឲ្យប្រព័ន្ធការពារកូនរឹងមាំ មិនសូវប្រឈមនឹងជំងឺផ្សេងៗ?

បញ្ហានេះ លោកវេជ្ជបណ្ឌិតឯកទេសរោគកុមារ អ៊ុន យូ ឆ្លើយតបថា ដើម្បីឲ្យទារក ឬកុមារមានប្រព័ន្ធកាពារបានល្អ អាចប្រឆាំងជាមួយមេរោគផង និងដើម្បីសម្រួលដល់ការលូតលាស់នៃរាងកាយ បញ្ញាស្មារតីផង ទី១ ត្រូវឲ្យម៉ឹមទឹកដោះម្តាយ ព្រោះទឹកដោះម្តាយសម្បូរដោយសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែផ្សេងៗ មានទាំងព្រីបាយអូទិក ប្រូបាយអូទិក មីក្រូបាយអូតា ដែលអាចបង្កើន និងជំរុញឲ្យក្មេងមានប្រព័ន្ធការពាររាងកាយរឹងមាំល្អ។
ក្នុងនោះលោកវេជ្ជបណ្ឌិតសញ្ញាប័ត្រពីបារាំង និងកូរ៉េរូបនេះបានលើកឡើងថា ទឹកដោះដំបូងល្អបំផុតសម្រាប់ទារក ដោយសារតែវាមានប្រព័ន្ធការពារចេញពីម្តាយមក អាចការពារក្មេងពីជំងឺមួយចំនួនធំ ទម្រាំដល់វ័យមួយដែលអង់ទីករដែលបានពីម្តាយនោះសាបរលាបទៅម្តងបន្តិចៗ។

បន្ថែមពីការបំបៅកូនដោយទឹកដោះម្តាយ ទី ២ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យម៉ាក់ប៉ាយកកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់មុខទៅតាមកម្មវិធីជាតិ ឬក៏ចាក់វ៉ាក់សាំងបន្ថែមផ្សេងទៀតទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីជួយឲ្យប្រព័ន្ធកាពាររបស់កូនកាន់តែមាំទៅៗ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ក្មេងដែលបៅទឹកដោះម្តាយតែមួយមុខគត់ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺធាត់ជ្រុល ជំងឺហឺត ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម ប្រភេទទី២។ ក្រៅពីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺសំខាន់ៗទាំង ៤ មុខនេះ ការដែលឲ្យកូនម៉ឹមទឹកដោះម្តាយ អាចកាត់បន្ថយជំងឺរាករូស ជំងឺផ្លូវដង្ហើម ឯបញ្ញាស្មារតីក៏ឆ្លាតវាងវៃ និងទទួលបានភាពកក់ក្តៅពីម្តាយ ដែលបីថ្នាក់ថ្នមពេលបំបៅម្តងៗ។

ភស្តុតាងវិទ្យាសាស្ត្រថា ការ បំបៅដោះកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់ការស្លាប់របស់ទារកភ្លាមៗបានប្រហែល ២០%។ ចំណែកឯកុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដង និងជំងឺរលាកសួតបាន ១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានបំបៅកូនដោយទឹកដោះម្តាយ។
ទឹកដោះម្តាយសម្បូរសារធាតុចិញ្ចឹម វីតាមីន អង់ទីករ និងពិសេសបែបនេះហើយ ទើបអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ណែនាំឲ្យស្ត្រីដែលសម្រាលកូនរួច ត្រូវបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មិនចង់ឲ្យកូនឆ្លងកូវីដនិងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ
ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


