នេះជាសំនួរទាំង ៥ ដើម្បីសួរខ្លួនឯង មិត្តប្រុសឬមិត្តស្រីរបស់យើង មុនពេលអ្នកទាំងពីរឈានទៅមុខដោយប្រើជីវិតគូអស់ពេលមួយជីវិតរួមគ្នា។
១. តើប្រសើរឬអាក្រក់ពេលនៅជាមួយគ្នា?
តើដៃគូរបស់យើងតែងលើកទឹកចិត្តយើងឲ្យក្លាយមនុស្សល្អម្នាក់ឬនៅ? តើគាត់ឬនាងតែងតែបំភិតបំភ័យអារម្មណ៍របស់យើង គ្រប់ពេលឬអត់? តើគាត់ធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពពេលនៅក្បែរ ឬពួកគេចូលចិត្តបង្កើតរឿងល្ខោន ហើយទុកឲ្យយើងនៅក្នុងភាពមិនច្បាស់លាស់?
ដៃគូរីករាយនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ រំភើបចូលក្នុងជីវិតរបស់យើង រីឯដៃគូមិនច្បាស់លាស់គ្រាន់តែលេងសើច នឹងធ្វើឱ្យយើងអស់សង្ឃឹមជានិច្ច។ បើមើលទៅមិនអាចទុកចិត្តថាអាចរួមដំណើរឆ្ងាយជាមួយគ្នាទេ កុំទាន់អាលគិតគូរឲ្យសោះ។
២. តើយើងពិតជាទទួលយកគ្នាទៅវិញទៅមកមែនទេ?
ដៃគូស្នេហាគ្រប់គ្នាតែងចង់ផ្លាស់ប្ដូរគ្នាទៅវិញទៅមក នៅក្នុងជីវិតរបស់ពួកគេរៀងខ្លួន។ ប៉ុន្តែក្នុងចំណោមនរណាម្នាក់ គួរតែស្ថិតនៅក្នុងស្ថានភាពដែលពួកគេមានអារម្មណ៍ថា ពួកគេមិនបានក្លាយជាមនុស្សផ្សេងទៀតឡើយ។
គ្រប់គ្នាតែងមានកំហុសនិងគុណវិបត្តិរៀងខ្លួនៗ បើសម្រេចចិត្តចាប់ដៃគ្នាហើយ ត្រូវតែកែច្នៃគ្នាទៅវិញទៅមក មិនមែនឲ្យម្នាក់កែចារឹកដើម្បីយើងទេ។
៣. តើខ្ញុំជាអ្នកណា?
តើអាចដឹងយ៉ាងម៉េច បើដៃគូរបស់យើងគឺជាដៃគូដ៏ល្អ ប៉ុន្តែយើងវិញបែរមិនដឹងថា ខ្លួនឯងជានរណា? ចំណាយពេលស្គាល់ពីគុណតម្លៃខ្លួនឯងឲ្យច្បាស់ ហើយគិតពីមនុស្សដែលនៅក្បែរយើង។
នេះជារឿងសំខាន់ក្នុងការស្វែងយល់ឲ្យបានច្បាស់ នូវអ្វីដែលយើងសង្ឃឹមថានឹងទទួលបាននៅក្នុងជីវិត និងអ្វីដែលយើងពិតជាពេញចិត្ត មិនចូលចិត្តមុនពេលនាំអ្នកផ្សេងចូលក្នុងជីវិត។
៤. តើខ្ញុំសប្បាយចិត្តដែលបាននៅក្នុងទំនាក់ទំនងនេះទេ?
ការរស់នៅជាមួយគ្នាគឺមិនមែនរកអ្នកណាម្នាក់ឲ្យបំពេញ ឬធ្វើឲ្យយើងសប្បាយចិត្តឡើយ។ ប៉ុន្តែសូមប្រឈមមុខនឹងវា ភាពមិនសប្បាយចិត្តអាចជ្រាបចូលទៅក្នុងផ្នែកផ្សេងទៀតនៃជីវិតរបស់យើងឆាប់រហ័ស។
បើយើងតែងតែឈ្លោះប្រកែក ឬជាទូទៅមិនមានអារម្មណ៍ល្អចំពោះដៃគូទេ ហើយមិនអាចសម្លឹងមើលទៅផ្លូវវែងឆ្ងាយរួមគ្នា គួរកុំទាន់អាលគិតគូររឿងរៀបការជាមួយគ្នា។ រៀបការជាមួយគ្នាដោយសង្ឃឹមថា អាចផ្លាស់ប្ដូរនៅចំណុចអាក្រក់ មិនមែនជារឿងល្អឡើយ។
៥. តើទំនាក់ទំនងនេះមានតុល្យភាពទេ?
តើធ្លាប់មានអារម្មណ៍ថាអ្នកទាំងពីរនៅលើទំព័រតែមួយដែរទេ? ទាក់ទងនឹងការសម្របសម្រួល ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង និងការលះបង់ទេ?
ឬមួយក្នុងចំណោមអ្នកទាំងពីរភាគច្រើននៃការផ្ដល់ គឺមានតែម្នាក់ជាអ្នកផ្ដល់ រីឯម្នាក់ទៀតទៀតគ្រាន់តែអង្គុយបានលទ្ធផល?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៣ ចំណុចលើកកម្ពស់ជីវិតអាពាហ៍ពិពាហ៍ឲ្យរឹងមាំជាងមុនទ្វេដង
ចុចអាន៖ទោះមានទ្រព្យយ៉ាងណាក៏ប្រុសៗមិនហ៊ានរៀបការនឹងនារីមានប៉ុន្មានចំណុចនេះឡើយ