KPT+
ធ្វើយ៉ាងម៉េចដើម្បីរកខ្លួនឯងឃើញ នៅក្នុងពិភពលោកនេះ ថាអ្នកជានរណា
ខាងក្រោមនេះជាវិធីរកឲ្យឃើញខ្លួនឯងជានរណា នៅពេលអ្នកមានអារម្មណ៍ថា បាត់បង់គ្រប់យ៉ាងឬល្ហល្ហេវក្នុងជីវិត គិតអ្វីលែងទៅមុខ៖
១. បង្កើតបន្ទាត់ពេលវេលានៃជីវិត

អតីតកាលអាចឈឺចាប់សម្រាប់មនុស្សជាច្រើន ប៉ុន្តែវាក៏ជាផ្នែកសំខាន់មួយ នៃការរកឃើញថា អ្នកជានរណា។ ចំណាយពេលខ្លះ ដើម្បីកំណត់ពេលវេលា និងទីកន្លែងដែលអ្នកធ្លាប់ទៅ នៅលើពិភពលោកនេះ ដោយរួមទាំងការចែករំលែកបទពិសោធន៍ ទាំងការបន្សល់ទុកស្លាកស្នាមក្នុងជីវិតនៅកន្លែងណាមួយ។
លំហាត់នេះ មិនមែននិយាយអំពីការអួតខ្លួនឲ្យគេអាណិតអាសូរនោះទេ។ វាជាការស្វែងយល់អំពីអ្វីដែលអ្នកបានរៀន អំពីខ្លួនអ្នក នៅបទពិសោធន៍ទាំងនោះ។
២. ទទួលស្គាល់ពីភាពខុសគ្នា

ដើរលើផ្លូវរបស់អ្នកដើម្បីរកឲ្យឃើញថា អ្នកជានរណាពិតប្រាកដនៅក្នុងពិភពលោកនេះ។ តើអ្វីដែលធ្វើឲ្យអ្នកខុសគ្នាពីមនុស្សគ្រប់គ្នានៅលើភពផែនដី?
ពេលខ្លះពិបាកនិយាយណាស់ ពីព្រោះយើងច្រើនតែរិះគន់ខ្លួនឯង បើប្រៀបធៀបនឹងមនុស្សដទៃ។ សុភមង្គលពិតគឺស្ថិតនៅខ្លួនអ្នក នៅពេលដែលអ្នកព្រមទទួលយកខ្លួនឯងជានរណា។
៣. ស្វែងរកវិធីថ្មី
ជាជាងបន្តធ្វើរឿងចាស់ដដែល ហើយរំពឹងរកអ្វីដែលថ្មី អ្នកគួរតែរៀបចំខ្លួនដោយព្យាយាមរស់នៅក្នុងជីវិតថ្មី តាមមធ្យោបាយផ្សេងមួយទៀត។
និយាយជាមួយមនុស្សថ្មីៗ ស្វែងរកឬចង់ដឹងចង់ឃើញអំពីអ្វីដែលនៅជុំវិញអ្នក។ សួរខ្លួនឯងនូវសំណួរជាច្រើន ដែលអ្នកមិនធ្លាប់សួរ ហើយត្រៀមខ្លួនប្រឈមមុខនឹងចម្លើយដែលអ្នកមិនចូលចិត្ត។
នៅពេលដែលអ្នកប្រឈមមុខនឹងរឿងដែលអ្នកមិនចូលចិត្ត វាកាន់តែងាយស្រួល ក្នុងការចង្អុលបង្ហាញនូវអ្វីដែលអ្នកចូលចិត្ត និងក្លាយជាផ្នែកមួយ នៃវិធីថ្មីរបស់អ្នក។
៤. រៀនកំណត់នូវសេចក្ដីរីករាយដល់ជីវិត

នៅពេលដែលអ្នកស្វែងរកពិភពលោករបស់អ្នកឃើញហើយ នឹងបានដឹងថា អ្នកជានរណា។ អ្នកត្រូវរកមើលថា តើមូលហេតុអី ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ជីវិតហាក់រស់រវើកជាងមុន។ មានកន្លែងដែលល្អនិងអាក្រក់ នៅក្នុងជីវិតរបស់យើង ហើយវានឹងមានពេលវេលាដើម្បី ស្វែងយល់ពីវាបានច្បាស់ជាងមុន។
៥. រកមូលហេតុចម្បងដែលធ្វើឲ្យអ្នកមានថាមពល
ដើម្បីដឹងពីមូលហេតុដែលបានផ្លាស់ប្ដូរ យើងត្រូវដឹងពីអំណាចដែលមាននៅក្នុងខ្លួនជាមុនសិន។ យើងទាំងអស់គ្នាមានភាពក្លាហាន និងឱកាសដើម្បីធ្វើការផ្លាស់ប្ដូរ។
ប្រសិនបើអ្នកចង់ដឹងថា អ្នកជានរណាពិតប្រាកដ សូមចាប់យកអំណាចនៅក្នុងខ្លួនអ្នក ហើយប្រើវាឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដើម្បីប្រឈមនឹងស្ថានភាពបច្ចុប្បន្ន។
៦. កុំជឿគំនិតអវិជ្ជមាន
យើងភាគច្រើនមានគំនិតអវិជ្ជមាន យើងមានគំនិតប្រហែល ៦៥ ០០០ ជារៀងរាល់ថ្ងៃ ហើយគួរឲ្យភ្ញាក់ផ្អើល ៧០ ភាគរយ នៃគំនិតទាំងនោះគឺអវិជ្ជមាន។ ប៉ុន្តែបញ្ហាចាប់ផ្ដើមកើតឡើង នៅពេលយើងជឿគំនិតរបស់យើង ឬកំណត់អត្តសញ្ញាណដោយគំនិតរបស់យើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀនដោះលែងកំហឹងតាមវិធីត្រឹមត្រូវ ដោយមិនធ្វើឲ្យអ្នកដទៃឈឺចាប់ជាមួយយើង
ចុចអាន៖អនុវត្តក្បួនជប៉ុន ក្នុងជីវិត ធានាថានឹងស្រស់ស្រាយជាងមុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


