KPT+
បែកគ្នាក្រោមហេតុផលអ្វីក៏ដោយ បើចង់កាត់ចិត្តបានលឿនស្រីៗគ្នាយើង គួរព្រមបណ្ដោយ
ជឿថា ក្រោយបែកបាក់ស្នេហាថ្មីៗ នរណាៗក៏ពិបាកធ្វើចិត្តមិនឲ្យឈឺចាប់បានដែរ។ គ្រប់គ្នាមានបេះដូងជាសាច់ កំពុងស្រឡាញ់សុខៗ ស្រាប់តែត្រូវចែកផ្លូវគ្នា ប្រាកដជាពិបាកកាត់ចិត្តណាស់។ មិនថាបែកគ្នាក្រោមហេតុផលអ្វីក៏ដោយ បើចង់កាត់ចិត្តបានលឿនស្រីៗគ្នាយើង គួរព្រមបណ្ដោយ ហើយអនុវត្តវិធីខាងក្រោម៖
ឈប់ដេញដោលចង់បានហេតុផល

បែកគ្នាដោយមិនប្រាប់ហេតុផល ជារឿងឈឺចាប់ពិបាកទទួលបំផុត ហើយនៅតែមិនអស់ចង់បានហេតុផលច្បាស់លាស់មួយពីគេ។ ទោះបីគេប្រាប់ឬមិនប្រាប់ យើងទាំងពីរក៏បានបែកគ្នាទៅហើយ។ ហេតុផលខ្លះស្ដាប់ចប់ រឹតតែមិនអាចទទួលយក ដូច្នេះមិនចាំបាច់ទទូចចង់ដឹងចង់ឮទៀតទេ ក្រែងកាន់តែពើតផ្សារ។ ឲ្យគេទៅចុះ ហើយល្មមឈប់បន្ទោស ខ្លួនឯងឬចង់ដឹងហេតុផលពីការចាកចេញរបស់គេតទៅទៀត។
ផ្ដាច់ទំនាក់ទំនងពាក់ព័ន្ធនឹងគេ

មិនថា បណ្ដាញសង្គមណាមួយ ឬ លេខទូរសព្ទរបស់គេក៏ដោយ យកល្អគួរលុបចោលឲ្យអស់ហើយផ្ដាច់ចោលនូវរាល់ ការទាក់ទងនោះតែម្ដង ព្រោះវានាំឲ្យយើងនឹកដល់គេនិងឈឺឥតល្ហែ ។ ធ្វើខ្លួនឲ្យរវល់ជាមួយការងារ និងការអានសៀវភៅ យើងនឹងគ្មានពេលនឹកនាគេទៀត។
យំឲ្យអស់ចិត្តយំឲ្យឆ្អែត

មិនបាច់សម្ដែងធ្វើរឹងមាំអីទេ ចង់យំចង់ស្រែក ក៏ធ្វើទៅចុះ! កុំខ្លាចគេមើលមកទន់ជ្រាយ ព្រោះការយំអាចនឹងធ្វើឲ្យមាន អារម្មណ៍ធូរស្បើយជាងការដែលព្យាយាមកប់វាទុកក្នុងទ្រូងតែឯង។ ប៉ុន្តែពេលយំឆ្អែតហើយ ជូតទឹកភ្នែកចេញឲ្យស្អាត និងផ្ដើមវិថីគ្មានគេឲ្យបានល្អ។
ត្រឡប់មកខ្វល់ខ្វាយនឹងខ្លួនឯង

ងើបពីគេងតែងខ្លួនឲ្យស្អាតៗ ញញឹមស្រស់ស្រាយគ្រប់ពេលញ៉ាំអាហារឆ្ងាញ់ៗ ហាត់ប្រាណយកសុខភាពល្អនិងរាងស្អាត ជួបជាមួយមិត្តភក្តិ ព្រមទាំងដើរស្គាល់មនុស្សថ្មី។ លើលោកនេះគ្មានគេ មិនមែនអត់មនុស្សប្រុសល្អនោះទេ ត្រូវចាំ។
ម្យ៉ាងទៀត យើងក៏មានពេលច្រើនដើម្បីកសាងនិងអភិវឌ្ឍខ្លួនឯងឲ្យល្អប្រសើរ ក៏ដូចជាមានមានពេលខំសម្រេចនូវក្ដី ស្រមៃរបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ JSS
ចុចអាន៖ ៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ
ចុចអាន៖ តាមប្រមាញ់បេះដូងនារីល្អម្នាក់មិនពិបាកទេ ប្រសិនដឹងវិធីសាស្ត្រទំាងនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


