Connect with us

KPT+

អាជីវកម្ម​ល្អ​ទាំងនេះ សហគ្រិន​មិន​បាច់​មាន​ថវិកា​ដល់​៥ពាន់​ដុល្លារ​ក៏​អាច​ផ្ដើម​បាន

បានផុស

នៅ

រាល់​ការ​ចាប់ផ្ដើម​អាជីវកម្ម​តែង​រង​ការ​បំភិតបំភ័យ​ដោយ​ករណី​លុយ​មិន​គ្រប់។ ការ​ស្វែង​រក​ដើម​ទុន​មិន​សំខាន់​ស្មើ​មាន​គំនិត​ត្រឹមត្រូវ​នោះ​ទេ។

ដឹង​របៀប​ចាប់ផ្ដើម​អាជីវកម្ម​គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ប៉ុណ្ណោះ ព្រោះ​ការ​បណ្ដាក់​ទុន​អាជីវកម្ម​ដែល​មាន​ហានិភ័យទាបគួរតែមាន​តម្លៃផ្តើម​ថោកៗ អាច​ត្រឹម​៥០០០ ដុល្លារឬតិចជាងនេះព្រោះបើមិនជោគជ័យ​យើងក៏មិនដួលទ្រេលដែរ។

ជាសំណាងល្អ មានអាជីវកម្មខ្នាតតូចជាច្រើនដែលសម័យកាលកូវីដនេះ យើង​អាចចាប់ផ្តើមបាន​នឹងមិនធ្វើឱ្យខូចខាតលុយធំអ្វីឡើយ។

១ អ្នកថែ​ក្មេងពេលថ្ងៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ទីតាំងថែទាំកុមារពេលថ្ងៃអាចមានត្រឹមទីតាំងសម្ភារៈចាំបាច់ៗ ដូចជា គ្រែក្មេង ពូក សម្ភារៈអនាម័យ សម្ភារៈលេង​របស់កុមារ​ ម៉ាស៊ីនត្រជាក់មួយ ។ល។ ចំណាយប្រមាណ​ជា​៣០០០ដុល្លារពេលចាប់ផ្តើម និងអាច​ទទួលបាន​ចំណូលពី ១០០០ទៅទៅ ៣០០០ ដុល្លារក្នុងមួយខែប្រសិនទទួលកុមារបាន​៣០នាក់។ ក្នុងនោះ​យើងអាចចំណាយតែ​១២០០ដុល្លារលើបុគ្គលិក៦នាក់ នៅពេលចាប់ផ្តើម។ ជាទូទៅអាជីពនេះ ត្រូវការអាជ្ញាប័ណ្ណការ ធានារ៉ាប់រងនិងអ្នកថែទាំដែលមាន​ការបណ្តុះបណ្តាល។

២ ភ្នាក់ងារអចលនៈទ្រព្យ

ប្រាក់ចំណូលរំពឹងទុក៖ ២០០០ ដុល្លារទៅ ១០០០០ ដុល្លារក្នុងមួយខែ

ដោយផ្អែកលើតំរូវការចាំបាច់និងពេញនិយមនាពេលបច្ចុប្បន្ន មុខងារនេះកំពុងពេញរកប្រាក់បាន​ប្រសិន​យើង​បានចូលរៀនមាន​អាជ្ញាប័ណ្ណនិងមាន​ទេពកោសល្យខាង​វាយតម្លៃ ។​លោកRhett Struve ជាម្ចាស់អចលនទ្រព្យរបស់Keller Williams បានចំណាយប្រហែល ១៥០០ ដុល្លារ ជាថ្លៃចាប់ផ្តើមក្រុមហ៊ុន រាប់បញ្ចូលទាំងវគ្គសិក្សាអាជ្ញាប័ណ្ណនិងថ្លៃទីភ្នាក់ងារ។ លោក Struve មានប្រសាសន៍ថា“ ក្រៅពីការចំណាយលើការកសាងខ្លួនឯងនៅលើទីផ្សារ និង​មិនមានអ្វីច្រើនទៀតទេក្នុងនាមជាភ្នាក់ងារអចលនៈទ្រព្យ” ។

៣ អ្នកថតរូបឬវីដេអូ

មាន​៥ពាន់ដុល្លារ នឹង​មាន​សម្ភារៈថតមួយកំប្លេយ៉ាងប្រណីត។ ​ ប្រាក់ចំណូលរំពឹងទុកពី ១៥០០ ដុល្លារទៅ ៣ ០០០ ដុល្លារក្នុងមួយខែៗ ដោយ​ការចាប់ផ្តើមអាជីវកម្មថតរូបឬវីឌីអូ គឺត្រូវការបទពិសោធន៍ជាមួយរូបភាពដែលមានគុណភាពខ្ពស់។ ហើយអ៊ិនធើណែតគឺជាធនធានដ៏ល្អសម្រាប់វគ្គសិក្សាបន្ថែម និងព័ត៌មានអំពីសិល្បៈសោតទស្សន៍ក៏ដូចជាការស្វែងរកអតិថិជន។

លោក Slavik Boyechko ដែលជាម្ចាស់គេហទំព័រ Gear Dads គឺជាអ្នកថតវីដេអូម្នាក់ដែលរក្សាបាននូវភាពរីកចម្រើនតាមរយៈការលក់ឧបករណ៍វីដេអូសម្រាប់អ្នកជំនាញ។ លោកថាគ្រប់គ្នា មិនចាំបាច់ចាប់ផ្តើមការវិនិយោគដ៏ធំនោះទេ ពោល អាចជួលឧបករណ៍សម្រាប់ពេលចាប់ផ្តើម​ដូច្នេះអ្វីដែលអ្នកត្រូវការ គឺកុំព្យូទ័រល្អមួយ ដើរលឿន សម្រាប់កែសម្រួល​រូបភាព នៅផ្ទះ។

៤ គ្រូបណ្តុះបណ្តាលផ្ទាល់ខ្លួន

អ្នកបង្ហាត់បង្រៀនជំនាញនានា កាន់តែមាន​លក្ខណៈផ្ទាល់ខ្លួនឡើង ហើយនាពេលឥឡូវព្រោះគ្រប់គ្នាពិបាកទៅសាលា។ យើងមិនបាច់មានលុយ​មួយរៀលទេ គ្រាន់តែចេះ​ជំនាញអ្វីមួយ​ច្បាស់ មានគរុកោសល្យ​បង្រៀនបន្ត​ហើយ​ចេះវិធីផ្សាយពី​សេវាកម្មខ្លួនឯងនៅលើInternet។

គ្រូបណ្តុះបណ្តាលផ្ទាល់ខ្លួនជាច្រើនផ្តល់សេវាគ្រូបង្វឹកតាមអ៊ិនធើណេតនិងលក់វីដេអូរបៀបធ្វើលំហាត់ប្រាណនិងផែនការបរិភោគសម្រាប់សម្រកទំងន់។ល។ បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ​រួចមកហើយនៅប្រទេសជាច្រើន​លើលោក។

តួយ៉ាង ចន រ៉ូមនី ជាអ្នកបង្ហាត់ផ្នែកកាយសម្បទា និងជាស្ថាបនិកគេហទំព័រហាត់ប្រាណថាមនុស្សម្នាក់ៗត្រូវការសុខភាព​ហើយ​នេះជា​រឿងកាន់តែសំខាន់​ទៅថ្ងៃខាងមុខ។​លោកមានចំណូលពី៦០០០ទៅ១៥០០០ដុល្លារជារៀងរាល់ខែ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ entrepreneur.com

ចុចអាន៖២យ៉ាង​ បង្ហាញ​ពី​មនុស្ស​ដែល​ខ្លាំង​លើ​វិស័យ​ទំនាក់ទំនង​សាធារណៈ

ចុចអាន៖សេដ្ឋី​ជេកម៉ា​ថា ចង់​មានបាន ចូរ​កាត់​ចោល​ចំណុច​ទំាង​នេះ​បន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៧ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម