Connect with us

KPT+

បាក់ទឹកចិត្តមែនទេ? សៀវភៅ ៣ ក្បាលនេះអាចជួយសម្រួលភាពស្មុគស្មាញបាន

បានផុស

នៅ

អានសៀវភៅ ជាទម្លាប់ល្អមួយដែលនរណាៗក៏ទទួលស្គាល់ថាពិតជាជំនួយដល់ការរស់នៅទាំងផ្នែកចិត្តគំនិត និងចរិយាសម្បត្តិ។ មិនតែប៉ុណ្ណោះសៀវភៅ ក៏ចូលរួមចំណែកក្នុងវិស័យអប់រំ ព្រមទាំងជួយជំរុញកម្លាំងចិត្តដូចគ្នា។

សង្គមកម្ពុជាមានសៀវភៅច្រើនណាស់ដែលកំពុងចរាចរលើទីផ្សារ និងនៅតាមបណ្ណាល័យនានា។ សៀវភៅខ្លះផ្សាយសម្រាប់ការអប់រំ និងខ្លះសម្រាប់កម្សាន្ត។​ មិនថាផ្សាយសម្រាប់អ្វី សៀវភៅទាំងអស់បានតម្រូវតាមវ័យ ព្រមទាំងចំណង់ចំណូលចិត្ត ដែលសុទ្ធសឹងតែមានប្រយោជន៍តាមខ្លឹមសាររបស់វា។

ដោយឡែកសៀវភៅដែលសក្ដិសមសម្រាប់អ្នកជួបបញ្ហាផ្លូវចិត្ត ឬកំពុងត្រូវការកម្លាំងចិត្ត មានសៀវភៅ៣ក្បាលដែលមិត្តអ្នកអានកម្ពុជាបានលើកសរសើរ ហើយអះអាងថា ក្រោយពេលបានអាន វាជួយបង្កើនថាមពលផ្លូវចិត្ត សមត្ថភាពអត់ធ្មត់ ​បង្រៀនចិត្ត​ឱ្យស្ងប់ ព្រមទាំងដុសខាត់គំនិតពិចារណាឱ្យយល់កាន់ច្បាស់ពីពាក្យថា “ជីវិត”។

១. វិញ្ញាសាជីវិត ស្នាដៃអ្នកនិពន្ធ សែត ហត្ថា (កូនចាបមាស)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិញ្ញាសាជីវិត ជាសៀវភៅដែលសក្តិសមបំផុតសម្រាប់យុវវ័យ ព្រោះបានជួយពួកគេឱ្យបានស្វែងយល់កាន់តែច្បាស់ពីរសជាតិនៃជីវិត។ សៀវភៅនេះ ល្បីល្បាញក្នុងចំណោមមិត្តអ្នកអាន រហូតមានការបោះពុម្ភផ្សាយ ៤ លើកឯណោះ។

២. មនុស្សបាក់ទឹកចិត្ត ស្នាដៃអ្នកនិពន្ធ គឹម ឌីណា

ចំណងជើងសៀវភៅនេះហាក់អវិជ្ជមានពិតមែន តែសំណេរមួយឃ្លាៗសុទ្ធតែល្អៗ ឆ្លុះបញ្ចាំងពីរឿងរ៉ាវមនុស្សបាក់ទឹកចិត្ត ក៏ដូចជាវិធីជម្នះតតាំងជាមួយជំងឺនេះ។ សៀវភៅ មនុស្សបាក់ទឹកចិត្ត ក៏ពេញនិយមខ្លាំងដែរ ហើយមានការបោះផ្សាយ២លើកទៀតផង។

៣. ការឈឺចាប់ ស្នាដៃអ្នកនិពន្ធ ម៉ីសន សុធារី

ការឈឺចាប់ មិនមានការបោះពុម្ភពីរបីលើកនោះទេ តែជាសៀវភៅលក់ដាច់។ វាមានតម្លៃពុទ្ធិ ជួយហាត់ពត់លត់ដំផ្លូវចិត្ត និងវិធីតតាំងនឹងភាពឈឺចាប់ដែលគ្មាននរណាអាចចៀសរួច។ ការឈឺចាប់ នឹងបង្រៀនយើងពីជីវិតទាំងរឿងការងារ ស្នេហា មិត្តភាព និងបរិបទផ្សេងទៀតជុំវិញការរស់នៅ។ អានចប់កាលណា ហាក់រកឃើញថ្នាំព្យាបាលការឈឺចាប់ផ្លូវចិត្តដូច្នោះដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ

ចុចអាន៖ ប្រសិនចេះជ្រើសសៀវភៅ ឪពុកម្តាយ​អាចសម្រាលការស្តីប្រដៅកូនបានខ្លះ

ចុចអាន៖ ជឿអត់! អានសៀវភៅអំឡុងជំងឺរាតត្បាតអាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម