ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោក នឹងរៀបចំកម្មវិធីអំណានឮៗ ដើម្បីគាំទ្រទិវាអំណានជាតិ
នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ខាងមុខនេះ ក្នុងបរិវេណ Coconut Park កោះពេជ្រ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា រួមជាមួយដៃគូនានា នឹងរួមគ្នារៀបចំកម្មវិធីអំណានឮៗ។ កម្មវិធីអំណានឮៗនេះ គឺធ្វើឡើងដើម្បីគាំទ្រដល់ទិវាអំណានជាតិ លើកកម្ពស់ការអានរបស់កុមារ កៀរគរថវិកាសម្រាប់ទិញសៀវភៅអាន និងសាងសង់បណ្ណាល័យក្នុងខេត្តព្រះវិហារ។

បើតាមសេចក្ដីប្រកាសរបស់អង្គការទស្សនៈពិភពលោក នៅថ្ងៃទី ២៤ ខែមីនានេះ បានឲ្យដឹងថា កម្មវិធីអំណានឮៗ ត្រូវបានរៀបចំជាលើកទី ២ហើយ ខណៈឆ្នាំនេះ គឺអង្គការទស្សនៈពិភពលោក មានគោលដៅកៀរគរសៀវភៅឲ្យបានចំនួន ១ម៉ឺនក្បាល ដើម្បីឲ្យកុមារដែលរស់នៅតាមតំបន់ដាច់ស្រយាល មានឱកាសទទួលបានសៀវភៅអាន និងអភិវឌ្ឍបំណិនអានរបស់ខ្លួន។
លោក វ៉ា សុរិន្ទ ប្រធានកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា អង្គការទស្សនៈពិភព លោកកំពុងធ្វើយុទ្ធនាការសៀវភៅអាន ១ម៉ឺនក្បាល ដើម្បីលើកកម្ពស់ការអានរបស់កុមារ។ លោក បន្ថែមថា ការវិនិយោគលើការអាន ជាពិសេសសម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់ ដោយសារ សៀវភៅគឺជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់ បំផុតមួយសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗតាំងពីវប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត។

ជាមួយគ្នានេះ លោក ច័ន្ទ បេត្តា អនុប្រធានសហគមន៍នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ បានមើលឃើញថា វប្បធម៌អាននៅកម្ពុជាថ្វីត្បិតមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានកម្រិតនៅឡើយ ជាពិសេសនៅក្នុងចំណោមកុមារតូចៗនៅតំបន់ដាច់ស្រយាល។ លោក ច័ន្ទ បេត្តា លើកឡើងថា ការអានក្នុងចំណោមកុមារតូចៗនៅតំបន់ដាច់ស្រយាលមានទម្លាប់តិចតួច ឬកុមារខ្លះមិនមានទម្លាប់អានសៀវភៅនោះទេ ដោយសារតែកត្តាមួយចំនួន ដូចជា៖ កត្តាធនធាន កង្វះទម្លាប់អានសៀវភៅ និងកត្តាមជ្ឈដ្ឋានជុំវិញ ជាដើម។

ដូច្នេះហើយ លោក ជឿជាក់ថា ការបរិច្ចាគរបស់សាធារណៈជនពិតជាមានសារៈសំខាន់សម្រាប់សាលារៀន ដែលកំពុងខ្វះខាតសៀវភៅអាន សម្ភារៈសិក្សា សម្ភារៈបណ្ណាល័យ ឬបណ្ណាល័យ សម្រាប់សិស្សានុសិស្សស្រាវជ្រាវបន្ថែម ដើម្បីជំរុញអក្ខរកម្ម និងអំណានរបស់កុមារកម្ពុជា។
គួរជម្រាបថា ក្នុងឆ្នាំ ២០២២កន្លងទៅ អង្គការទស្សនៈពិភពលោកទទួលបានថវិកាចំនួនជាង ២៤០០ដុល្លារអាមេរិក និងសៀវភៅអានចំនួនជាង ៥០០ក្បាល ហើយក៏បានប្រគល់ជូនជំរំអំណាន និងសាលារៀនគោលដៅដែលស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកជំាក្សាន្ត ខេត្តព្រះវិហារ៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


