KPT+
៥ គន្លឹះ សម្រាប់អ្នកចាប់ផ្ដើមអានប្រលោមលោកភាសាអង់គ្លេសលើកដំបូង
មនុស្សជាច្រើនមានការស្ទាក់ស្ទើរ ឬខ្លាច ក្នុងការអានសៀវភៅជាភាសាអង់គ្លេស។ ជាពិសេស សម្រាប់អ្នកចូលចិត្តអានប្រលោមលោកជាភាសាអង់គ្លេស។ នេះក៏ព្រោះតែមនុស្សភាគច្រើនគិតថា ចំណាយអស់ប្រាក់ច្រើន ហើយខ្លាចថាមិនយល់រឿងទាំងមូល។
ដូច្នេះ យើងខ្ញុំសូមណែនាំឲ្យអ្នក គួរតែសាកល្បងគន្លឹះទាំង៥នេះ នៅពេលអ្នកចង់ចាប់ផ្ដើមអានប្រលោមលោកជាភាសាអង់គ្លេស។
១ កុំចាប់ផ្ដើមអានប្រលោមលោកបុរាណជាភាសាអង់គ្លេស

មនុស្សមួយចំនួននៅតែមិនយល់ថា ប្រលោមលោកភាសាអង់គ្លេសមានរចនាប័ទ្មភាសាផ្សេងៗគ្នា។ ប្រសិនបើអ្នកជាមនុស្សដែលទើបចាប់ផ្ដើមដំបូង សូមកុំចាប់ផ្តើមជាមួយសៀវភៅបុរាណឲ្យសោះ។ ចៀសវាងប្រលោមលោកបុរាណដែលជាធម្មតា ត្រូវបានសរសេរដោយអ្នកនិពន្ធបុរាណ។ ប្រលោមលោកជាច្រើនប្រើភាសាអង់គ្លេស ដែលប្រើជាទូទៅក្នុងជីវិតប្រចាំថ្ងៃ និងជារឿងធម្មតា។ អ្នកអាចពិនិត្យមើលស្នាដៃរបស់អ្នកនិពន្ធឈ្មោះ Mitch Albom និង Raibow Rowell ។ ពួកគេគឺជាអ្នកនិពន្ធមួយចំនួន ដែលតែងតែប្រើភាសាអង់គ្លេសក្នុងបរិបទប្រចាំថ្ងៃដែលងាយយល់។
២ រៀបចំវចនានុក្រមអនឡាញ ឬរូបវចនានុក្រម
វចនានុក្រមគឺជារឿងមួយដែលសំខាន់បំផុត ប្រសិនបើអ្នកជាបុគ្គលទើបចាប់ផ្ដើមអានប្រលោមលោកជាភាសាអង់គ្លេស។ ប្រសិនបើអ្នកមិនមានវចនានុក្រមរូបវន្តទេ អ្នកអាចប្រើវចនានុក្រមអនឡាញបាន។ ឧទាហរណ៍ដូចជានៅក្នុង Google Translate ដូច្នេះ វាលែងមានហេតុផលអ្វីដែលត្រូវស្ទាក់ស្ទើរ និងពន្យារពេលអានប្រលោមលោកអង់គ្លេសទៀតហើយ។
៣ ក្នុងនាមជាអ្នកចាប់ផ្តើមដំបូង ចូរអានសៀវភៅដែលមិនក្រាស់ពេក
ចាប់ផ្ដើមជាមួយសៀវភៅ ឬប្រលោមលោកដែលមានប្រហែល ១០០-២០០ ទំព័រ។ ក្នុងនាមជាអ្នកចាប់ផ្តើមដំបូង យើងត្រូវការកម្ដៅសាច់ដុំសិន។ នេះគឺដើម្បីឲ្យយើងកាន់តែទម្លាប់មើល និងអានរឿងជាភាសាអង់គ្លេស។ ជាធម្មតា ត្រូវអានប្រលោមលោកជាភាសាអង់គ្លេសស្ដើងៗ ដែលមានរូបគំនូរខ្លះៗ នោះទើបធ្វើឲ្យការអាន កាន់តែរំភើប និងមានចំណង់។
៤ អានជាមួយកំណែ e-book ដូចជានៅលើ Google Play Book

សម្រាប់អ្នកដែលខ្ជិលបើកវចនានុក្រមតាមអ៊ីនធឺណិត ឬសៀវភៅមានស្រាប់ពេលកំពុងអាន ជម្រើសនៃការអានសៀវភៅអេឡិចត្រូនិក គឺល្អឥតខ្ចោះសម្រាប់អ្នក។ នៅក្នុងកម្មវិធី Google Play Book អ្នកអាចបកប្រែពាក្យដែលអ្នកមិនយល់បានភ្លាមៗ ដោយគ្រាន់តែចុចពាក្យនោះ។ ឧទាហរណ៍ អ្នករកឃើញពាក្យ ‘ការអភិវឌ្ឍន៍’ ហើយអ្នកមិនយល់ពីអត្ថន័យរបស់វាទេ គ្រាន់តែចុចលើពាក្យនោះ អត្ថន័យនឹងលេចឡើងភ្លាមៗ ហើយជាការពិតណាស់ លក្ខណៈពិសេសនេះត្រូវបានផ្ទៀងផ្ទាត់។ កម្មវិធីនេះក៏ជាកម្មវិធីអានសៀវភៅស្របច្បាប់ផងដែរ។ អ្នកអាចស្វែងរកប្រលោមលោកអង់គ្លេសចាស់ និងថ្មីនៅទីនេះ។ អត្ថប្រយោជន៍នៃការអានសៀវភៅអេឡិចត្រូនិចដោយខ្លួនឯង គឺអ្នកអាចទទួលបានសៀវភៅក្នុងតម្លៃថោកជាង សៀវភៅដែលបោះពុម្ពរួច។ តែគុណវិបត្តិ វាអាចធ្វើឲ្យអ្នកឈឺភ្នែកបន្តិច។
៥ បង្វែរការសង្ស័យទៅជាកម្លាំងចិត្ត ដើម្បីហ៊ានចាប់ផ្ដើមអាន
ប្រសិនបើគន្លឹះខាងលើ នឹងមិនដំណើរការទេ ហើយអ្នកនៅតែមិនជឿជាក់ខ្លួនឯងថាអាចធ្វើបាន។ សូមសាកល្បង កម្ចាត់អារម្មណ៍ភ័យខ្លាច និងមន្ទិលទាំងនោះដោយការ ឈប់សង្ស័យខ្លួនឯង។ តាមរយៈការផ្តួចផ្តើមគំនិត ដើម្បីចាប់ផ្តើមទិញប្រលោមលោកជាភាសាអង់គ្លេស វាមានន័យថា អ្នកកំពុងតែដំណើរការល្អប្រសើរទៅហើយ។ ប្រាប់ខ្លួនឯងថា ទិញមកហើយ គួរបើកវាអាន។

ជាការពិត ក្នុងនាមជាអ្នកចាប់ផ្តើមដំបូង ប្រាដកណាស់ថាយើងអាចអានយល់សៀវភៅ ឬប្រលោមលោកជាភាសាអង់គ្លេសបានទេ។ លើសពីនេះទៅទៀត ដើម្បីបញ្ចប់វា អ្នកអាចមានអារម្មណ៍ថាមិនអាចទៅរួចទេ។ ប៉ុន្តែជាការពិតណាស់ ប្រសិនបើយើងអានប្រលោមលោកជាភាសាអង់គ្លេស យើងត្រូវអត់ធ្មត់ខ្លាំងបំផុត។ ជាពិសេស ការអានដោយមិនចាំបាច់ប្រញាប់ប្រញាល់ ទើបទទួលបានផល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីពេលកំពុងអានសៀវភៅ តែងតែងងុយគេងជានិច្ច?
ចុចអាន៖«ការអាន»បានទាញយុវតី សេង ហ្គេកលី ចេញពីរណ្តៅបាក់ទឹកចិត្ត មកជាអ្នកលើកទឹកចិត្តដ៏មានឥទ្ធិពល
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


