KPT+
រឿងសម្ងាត់ ៧ យ៉ាងរបស់ស្រីៗដែលប្រុសៗស្មានមិនត្រូវ
ជាទូទៅមនុស្សស្រីសម្បូររឿងសម្ងាត់ច្រើនជាងមនុស្សប្រុស។ នាងមិនសូវនិយាយចេញឲ្យគេឯងបានដឹងឡើយ សូម្បីតែមិត្តជិតស្និទ្ធឬដៃគូជីវិត។
តែរឿងទាំងនោះស្រីៗផ្សេងទៀតអាចស្មានដឹងបាន ទោះបីជាសាមីខ្លួនមិននិយាយក៏ដោយ។
១. ឆ្លុះកញ្ចក់

មនុស្សស្រីចំណាយពេលយូរនៅមុខនៅក្នុងបន្ទប់ ជួនកាលមិនមែនតែងខ្លួនអីនោះទេ ប៉ុន្តែនៅឆ្លុះកញ្ចក់ផ្អៀងផ្អង កាច់រាង លេងស្ទីលទឹកមុខអីហ្នឹងឯង ។
២. ចូលចិត្តដឹងឮរឿងអ្នកដទៃ

ទោះបីខំធ្វើពុតថា មិនធ្លាប់និយាយអំពីអ្នកដទៃក៏គ្មាននរណាគេជឿដែរ ព្រោះតាមការពិតវាជាទម្លាប់មួយរបស់មនុស្សស្រីទៅហើយ។ ស្រីៗឲ្យតែបាននៅជិតគ្នា ចូលចិត្តនិយាយសួរនាំដឹងឮពីអ្នកដទៃ ហើយពេលខ្លះធ្លោយដល់ទៅនិយាយដើមប្រុសៗទៀត។ ប៉ុន្តែជួនកាលពួកនាងគ្រាន់តែសរសើរគេនិងតូចចិត្តខ្លួនឯងក៏មាន។
៣. Screenshots ផ្ញើឲ្យគ្នាមើល

ពេលមានរឿងអ្វីមួយចង់ប្រាប់គ្នាឲ្យដឹង ស្រីៗមិនទុកយូរទេ Screenshots ភ្លាមៗផ្ញើរឲ្យគ្នាមើល ហើយជួនកាលផ្ញើចូលគ្រុបចែកគ្នាវែកញែកទៀត។
៤. តាមដានដៃគូ
សម្រាប់មនុស្សស្រីដែលមានសង្សារ ៩៩ ក្នុងចំណោម ១០០ នាក់សុទ្ធតែតាមដានដៃគូរបស់ខ្លួន។ ស្រីៗមិនខុសគ្នាប៉ុន្មានទេចំពោះរឿងស្នេហា ដូចពាក្យចាស់ពោលថា “ម្ទេសឯណាមិនហឹរ ស្រីណាមិនចេះប្រចណ្ឌ”។ នាងតែងចង់ដឹងជានិច្ចថាសង្សារទៅណាមកណា ធ្វើអីខ្លះ នៅជាមួយអ្នក ជាដើម។
៥. ស្លៀកខោអាវគេងយប់ដដែលៗច្រើនថ្ងៃ
បើថាស្រីៗឧស្សាហ៍ក៏មិនត្រូវដែរ ព្រោះនាងចូលចិត្តស្លៀកខោអាវគេងយប់ ២-៣ ថ្ងៃជាប់មិនងាយបោកគក់សោះ។ តាមពិតស្រីៗគឺបែបនេះ ឧស្សាហ៍ការងារផ្ទះស្ទើរគ្រប់សព្វ តែខ្ជិលប្ដូរខោអាវគេងយប់ទៅវិញ។
៦. ចង់បានចំណាប់អារម្មណ៍

ពេលខ្លះគេអាចយល់ថាស្រីៗម្ញ៉ិម្ញ៉ក់ ប៉ុន្តែធាតុពិតនាងគ្រាន់តែត្រូវការឲ្យអ្នកដទៃមើលឃើញពីតម្លៃរបស់នាង ដែលមនុស្សភាគច្រើនយល់ច្រឡំថា វាជាការចង់បានចំណាប់អារម្មណ៍ទៅវិញ។
៧. ខ្ជិលកក់សក់
ស្រីៗមិនសូវកក់សក់ញឹកញាប់ដូចបុរសទេ ជួនកាលមួយអាទិត្យម្ដងទើបនាងលាងជម្រះសរសៃររបស់នាងចេញ ហើយពេលខ្លះខានទាំងងូតទឹកពេលព្រឹកទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ស្រឡាញ់មនុស្សប៉ះចំបាក់ទឹកចិត្ត គួរធ្វើយ៉ាងណា?
ចុចអាន៖ មនុស្សស្រីចរិតបែបនេះហើយ ដែលសក្ដិសមជាមួយការនៅម្នាក់ឯងជាងមានសង្សារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


