Connect with us

KPT+

ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?

បានផុស

នៅ

ការ​ស្រលាញ់​កូន ផ្ដល់​ឲ្យ​តាម​គ្រប់​តម្រូវ​ការ​កូន​ចង់​បាន ជា​អ្វី​ៗ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​ព្យាយាម​បំពេញ​ឲ្យ​កូន ក្នុង​នាម​ជា​ឪពុក​ម្ដាយ។ ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​តែង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​កូន​សប្បាយ​ចិត្ត រហូត​មាន​មតិ​មួយ​លើក​ឡើង​ថា ស្រលាញ់​កូន​ឲ្យ​ដឹង​ចិត្ត​ពេក អ្នក​ពិបាក និង​ទឹក​ភ្នែក​ជា​ម៉ាក់​ប៉ា។ តើ​ការ​លើក​ឡើង​បែប​នេះ​ខុស ឬ​ត្រូវ?

ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយ​តប​នឹង​មតិ​ខាង​លើ លោក​ស្រី សរ មុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ មាន​ទាំង​ខុស មាន​ទាំង​ត្រូវ។ ការ​ស្រលាញ់​កូន​មិន​មាន​អ្វី​ខុស​ទេ ប៉ុន្តែ​អ្វី​ដែល​មិន​សម​គួរ​នោះ​គឺ​ពាក្យ​ថា ស្រលាញ់​កូន​ពេក ពោល​គឺ​ការ​ស្រលាញ់​កូន​ជ្រុល​ពេក អាច​បណ្ដាល​ឲ្យ​កូន​ខូច​បាន។ ម៉ាក់​ប៉ា​ខ្លះ​ដោយ​សារ​តែ​ស្រលាញ់​កូន​ពេក មិន​ហ៊ាន​ប្រដៅ មិន​ណែនាំ​ពេល​កូន​ធ្វើ​ខុស​ទេ ខ្លាច​កូន​យំ​អន់​ចិត្ត។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​បែប​នេះ​ដល់​កូន ពិត​ជា​ធ្វើ​ឲ្យ​កូន​ខូច​ដូច​ចាស់ៗ​និយាយ​ពិតមែន។

Treatment of Hand, Foot, and Mouth Disease | CDC

ផ្ទុយ​ទៅ​វិញ លោក​ស្រី​បន្ត​ទៀត​ថា ភាព​ខុស​របស់​មតិ​មួយ​នេះ គឺ​ការ​ស្រលាញ់​កូន​ធ្វើ​ឲ្យ​ក្មេង​ខូច។ តាម​ពិត​ទៅ ឲ្យ​តែ​ម៉ាក់​ប៉ា​ស្រលាញ់​កូន​ត្រឹម​ត្រូវ មិន​មាន​អ្វី​ខុស​ទេ។ ការ​ស្រលាញ់​កូន​ក៏​មាន​បែប​បទ​ដែរ វា​មិន​មែន​គ្រាន់​តែ​ជា​ពាក្យ​និយាយ​ចេញ​តែ​ពី​មាត់​ទេ ការ​ស្រលាញ់​កូន​ក៏​អាស្រ័យ​ទៅ​លើ​ទង្វើ​ម៉ាក់​ប៉ា​បង្ហាញ​ឲ្យ​កូន​ឃើញ​ដែរ។

My toddler is still crying in preschool! | SmartParents

ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ផ្ដល់​របស់​របរ​ថ្លៃ​ៗ ស្អាតៗ​ឲ្យ​កូន​គ្រប់​ពេល​ទើប​ហៅ​ថា​សេចក្ដី​ស្រលាញ់​ទេ។ ទង្វើ​តូច​តាច​រាល់​ថ្ងៃ​របស់​ម៉ាក់​ប៉ា​ដូចជា នៅ​ក្បែរ​កូន ចាំ​អប់រំ​ណែនាំ​ពេល​កូន​ខុស អធ្យាស្រ័យ​កំហុស​របស់​កូន សរសើរ​លើក​ទឹក​ចិត្ត​កូន ក៏​ផ្ដល់​អារម្មណ៍​ថា​ស្រលាញ់​ទៅ​ដល់​កូន​បាត់​ទៅ​ហើយ។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន​បែប​នេះ ធានា​ថា​កូន​មិន​ខូច​ដូច​មតិ​ខាង​លើ​លើក​ឡើង​ទេ។

Shyness, Separation Anxiety and Morning Tears: How to deal with the most  common back-to-school issues - Baby & Child UAE Parenting Magazine

នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា​បន្ថែម​ពី​លើ ធម្មជាតិ​ក្មេង​គ្រប់​រូប ត្រូវ​ការ​ណាស់​សេចក្ដី​ស្រលាញ់ និង​ភាព​កក់​ក្ដៅ​ពី​ប៉ា​ម៉ាក់។ ដូច​នេះ​ហើយ ការ​ស្រលាញ់​កូន​ចាំ​បាច់ គឺ​ត្រូវ​ធ្វើ​ឲ្យ​កូន​ដឹង តាម​រយៈ​ការ​ចំណាយ​ពេល​ជាមួយ​កូន ប្រលែង​លេង​ជាមួយ​កូន ឱប​ថើប​កូន​មុន​ពេល​ចូល​គេង និង​និយាយ​ឲ្យ​ចំ​ៗ​ថា ម៉ាក់​ប៉ា​ស្រលាញ់​កូន។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​បែប​នេះ ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​កក់​ក្ដៅ និង​មាន​ចរិយា​សមសួន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហេតុអ្វីម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន?

ចុចអាន៖ ជួយក្មេងជំទង់លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តរងការប៉ះពាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម