KPT+
កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?
មកដល់ពាក់កណ្ដាលឆ្នាំ ២០២១ នេះកុមារប្រមាណជាង ១.៤ ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅក្រោមការបិទខ្ទប់ ព្រោះតែជំងឺរាតត្បាត។ ទិន្នន័យដែលប្រមូលបានពី NEU របស់អង់គ្លេសបង្ហាញថា ក្មេងៗអាយុពី ៥ ទៅ ១១ ឆ្នាំកំពុងមានអារម្មណ៍ឯកោ ហើយប្រមាណ ២៨ ភាគរយក្នុងចំណោមនោះកំពុងរងសម្ពាធផ្លូវចិត្ត។
ចំណែកទិន្នន័យដែលប្រមូលបានដោយមហាវិទ្យាល័យភូមិន្ទចិត្តសាស្ត្រ (Royal College of Psychiatrists) ចក្រភពអង់គ្លេសបង្ហាញថា មនុស្សវ័យក្រោម ១៨ ឆ្នាំចំនួន ៣៧២,៤៣៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិកលចរិតក្នុងឆ្នាំ២០២០ ហើយមកដល់ឆ្នាំនេះ ចំនួនបានកើនឡើងបន្ថែមរហូតដល់ ៨០,២២៦ នាក់ឬស្មើ ២៨ ភាគរយ។ ករណីនេះមហាវិទ្យាល័យបានឱ្យដឹងថា វាជាលទ្ធផលនៃការរំខានបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Bernadka Dubicka ប្រធានសាស្រ្តាចារ្យកុមារនិងមនុស្សវ័យជំទង់នៃមហាវិទ្យាល័យចិត្តសាស្រ្តនិយាយថា “កុមារនិងយុវជនកំពុងរងនូវវិបត្តិសុខភាពផ្លូវចិត្តដែលបណ្តាលមកពីជំងឺរាតត្បាត និងប្រឈមហានិភ័យនៃជំងឺផ្លូវចិត្តពេញមួយជីវិតពួកគេ”។

បន្ថែមពីលើនេះ នាយកប្រតិបត្តិអង្គការកុមារ Barnardo លោក Javed Khan មានប្រសាសន៍ថា ជំងឺរាតត្បាតបណ្ដាលឱ្យអារម្មណ៍កុមារនិងយុវវ័យរងផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលវែង ប្រសិនបើពួកគេមិនការគាំទ្រខាងសុខភាពផ្លូវចិត្តត្រឹមត្រូវនោះទេ។

រីឯការស្ទង់មតិមួយទៀតដែលចេញផ្សាយដោយសហព័ន្ធអប់រំជាតិ National Education Union-NEU បង្ហាញថា សិស្សសាលាវ័យក្មេងភាគច្រើនប្រទះនឹងអារម្មណ៍ឯកោ ព្រមទាំងជួបបញ្ហាសុខភាពផ្លូវចិត្ត ក្នុងកំលុងពេលរាំងខ្ទប់។
ឪពុកម្ដាយឬអាណាព្យាបាលគួរធ្វើអ្វីអាចជួយសុខភាពផ្លូវចិត្តក្មេងៗបាន?

ស្របពេលដែលសាលារៀនត្រូវបានបិទទទ្វារជាបណ្ដោះអាសន្ន ក្មេងៗក៏ត្រូវនៅផ្ទះជាមួយប៉ាម៉ាក់ឬសាច់ញាតិ ដែលនាំឱ្យពួកគេកើតរោគធុញទ្រាន់ ឯកោ និងរងសម្ពាធ ព្រោះថាមិនបានចេញក្រៅដូចមុន។
ដើម្បីកុំឱ្យកុមារប៉ះពាល់ផ្លូវចិត្ត អាណាព្យាបាលអាចបង្កើតភាពរីករាយជាមួយសកម្មភាពនៅផ្ទះខ្លះៗដោយ រៀនចម្អិនអាហារជាមួយកូនៗ នាំកូនធ្វើលំហាត់ប្រាណ បង្កើតសួនដាំដំណាំជាមួយគ្នា នាំពួកគេអានសៀវភៅ ឬមើលរឿងអប់រំជាដើម។
មួយវិញទៀត ឪពុកម្ដាយក៏គួរទុកឱកាសឱ្យកូនៗបានជជែកលេងជាមួយមិត្តភក្តិតាមរយៈអនឡាញផងដែរ។

ជារឿយៗឪពុកម្ដាយតែងព្រួយបារម្ភអំពីជជែកគ្នាលេងជាមួយមិត្តក្នុងអ៊ិនធរណិត។ តាមពិតទៅក្មេងតូចៗនិងពួកវ័យជំទង់រីករាយនឹងការហៅវីដេអូណាស់។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយរក្សាមិត្តភាព និងផ្ដល់នូវអារម្មណ៍នៃការភ្ជាប់ទំនាក់ទំនងរវាងគ្នា ដោយសារតែបច្ចេកវិទ្យា គឺជាបណ្ដាញល្អសម្រាប់កុមារនិងក្មេងជំទង់។
យ៉ាងណាមិញ សម្រាប់កុមារតូចៗ ការប្រើបច្ចេកវិទ្យាដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ អាចមានការពិបាក និងហានិភ័យផ្សេងៗ។ ជាការល្អ ឪពុកម្ដាយនិងបងៗគួរតែគាំទ្រក្មេងៗ ដោយលេងជាមួយពួកគេជំនួសឱ្យបណ្ដោយឱ្យពួកគេលេងជាមួយមិត្តតែឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩
ចុចអាន៖ ហេតុអ្វីម៉ាក់ៗខ្លះសុខចិត្តចោលការងារប្រាក់ខែរាប់រយ មកនៅផ្ទះមើលកូន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


