KPT+
មកទស្សនាបណ្ដុំសំលៀកបំពាក់ Meghan តែងប្រើប្រាស់ស្ទីលស្រដៀងព្រះនាង Diana ដែលជាមាតាក្មេក
ចាប់តាំងពី Meghan Markle ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅចុងឆ្នាំ ២០១៦ ជម្រើសនៃស្ទីលស្លៀកពាក់របស់នាងត្រូវបានគេមើលយ៉ាងច្បាស់ថា ស្រដៀងនឹងព្រះនាង Diana ដែលជាមាតាក្មេក។
កាសែត The Times បានយកឈុតដែល Meghan Markle ស្លៀកពាក់ មកបង្ហាញពីភាពស្រដៀងគ្នានេះថា តើកូនប្រសារស្រីនៃខ្សែរាជវង្សនេះ ពិតជាគ្រងឈុតដូចមាតាក្មេកមែនឬអត់។
១ រ៉ូបរាត្រី Roland Mouret មានពន្លឺចែងចាំង ស្លៀកដោយ Meghan នៅឯការសម្តែងរបស់ Totem របស់ Cirque du Soleil គឺត្រូវបានគេចងចាំពីសំលៀកបំពាក់ Catherine Walker ដែលព្រះនាង Diana បានគ្រងនៅឆ្នាំ ១៩៩០ ។

២ នៅឆ្នាំ ១៩៨៧ ព្រះនាង Diana បានគ្រងសម្លៀកបំពាក់ tartan នៅឯ Bute Highland Games ក្នុងប្រទេសស្កុតលែន។ ២ទស្សវត្សក្រោយមកទៀត Meghan បានពាក់អាវ Burberry tartan coat សម្រាប់ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសស្កុតឡែន ក្នុងកំឡុងពេលភ្ជាប់ពាក្យ។

៣ មើលទៅហាក់ដូចជារាជវង្សទាំងពីរ គឺជាអ្នកគាំទ្រនៃការផ្គូផ្គងពណ៌ក្រហមនិងស្វាយ។ ម្ចាស់ក្សត្រី Diana បានគ្រងឈុតនេះក្នុងដំណើរទស្សនកិច្ចទៅហុងកុង នៅខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ខណៈដែល Meghan បានស្លៀកវានៅលើដំណើរទស្សនកិច្ចទៅកាន់ Birkenhead នៅខែ មករា ឆ្នាំ ២០១៩ ។

៤ ទាំង Meghan និងព្រះនាង Diana បានជ្រើសរើសយកពណ៌សដូចគ្នាប៉ុន្តែខុសត្រង់ Meghan យកពណ៌សលាតគ្មានឆ្នូត សម្រាប់ដំណើរកម្សាន្តទៅកាន់ Royal Ascot ដូចគ្នា ។

៥ រ៉ូប Carolina Herrera ពណ៌ផ្កាឈូកដែលបញ្ចេញស្មាដែល Meghan ស្លៀក គឺមានពណ៌ស្រដៀងទៅនឹងសម្លៀកបំពាក់របស់ព្រះនាង Diana ដែលគ្រងឈុតនេះនៅព្រះបរមរាជវាំង ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៨៧ ។

៦ អ្នកទាំងពីរបានស្លៀកឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូករឹប។ ម្ចាស់ក្សត្រី Diana ស្លៀកសម្លៀកបំពាក់អាវធំ Versace ក្នុងឆ្នាំ ១៩៩៥ នៅពេលទស្សនាទស្សនាពិព័រណ៍ Nelson Mandela នៅមជ្ឈមណ្ឌល Southbank នៅកណ្តាលទីក្រុងឡុងដ៏។

៧ ក្នុងឆ្នាំ ១៩៩២ មានការដាក់បញ្ចាំងរឿង Just Like a Woman ព្រះនាង Diana គ្រងឈុតពណ៌ក្រហមដោយ Victor Edelstein ចំណែក Meghan ក៏បានស្លៀកឈុតនោះស្រដៀងព្រះនាងនៅលើកម្មវិធីដូចគ្នា។

៨ រ៉ូបអាពាហ៍ពិពាហ៍លើកទី ២ របស់ Meghan (រចនា Stella McCartney) ស្រដៀងនឹងសម្លៀកបំពាក់ពេលល្ងាចដែលមានកខ្ពស់គ្រងដោយព្រះនាង Diana ក្នុងពិធីទទួលភ្ញៀវនៅឯ Spencer House ក្នុងទីក្រុងឡុង។

៩ នៅទិវា Commonwealth Day ក្នុងខែមីនាឆ្នាំ ២០១៩ Meghan បានពាក់អាវពណ៌បៃតងខ្ចីរបស់ Erden coat ដែលមិនមានអ្វីប្លែក នៅស្ទីលដូចគ្នាចំពោះសំលៀកបំពាក់ដែលគ្រងដោយព្រះនាង Diana នៅឆ្នាំ ១៩៨២ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ closer
ចុចអាន៖ខ្សែជីវិត ស្រួង ភាវី ពីនារីចំណាកស្រុក រហូតក្លាយជាកីឡាការិនីកម្រិតពិភពលោកនៅកូរ៉េខាងត្បូង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


