Connect with us

KPT+

រឿង​តូចៗ​ទាំង​នេះ មនុស្ស​ប្រុស​លាក់​មិន​ជិត​ទេ​ ​ពេល​កំពុង​លង់​ស្នេហ៍​នារី

បានផុស

នៅ

ជាទូទៅ បុរសទាំងអស់មិនអនុញ្ញាត​ឲ្យ​អារម្មណ៍​ខ្លួនបើកចំហ​ឲ្យ​គេដឹងច្រើនទេ តែ​ក៏​មិន​មែន​ជា​ការ​ទៅរួចដែរ ក្នុងការ​លាក់​វា ពេល​គេ​កំពុង​លង់​ស្នេហ៍​អ្នកខ្លាំង។

ភាសារាងកាយរបស់ពួកគេ និងឥរិយាបទដែលផ្តល់​ឲ្យ​នាង តែង​បានបង្ហាញ​ប្រាប់មក​ជា​សម្ងាត់។ បុរស​រមែង​បាត់បង់​ខ្លួនឯង នៅចំពោះមុខអ្នកដែល​គាត់​លង់​ចិត្ត ហើយ​ក៏​មិន​យក​ការ​ខ្មាសអៀន​មក​ជា​លេស​ទៀត​ដែរ។

ទោះបី​ជា​បុរស​មិន​ងាយ​នឹង​ទទួលស្គាល់​ចិត្ត​ស្រលាញ់​ងប់​របស់​ខ្លួន​ភ្លាមៗ ព្រោះ​គេ​ក៏​រង់ចាំ​សេចក្ដី​ស្រឡាញ់​តបមក​វិញ តែ​ជា​ធម្មជាតិ ភេទប្រុស​តែងតែ​បញ្ជូន​សញ្ញា​គ្រប់​ប្រភេទ​ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​គាត់​ចូលចិត្ត​អ្នក។

១ ប្ដូរ​មក​ធ្វើអ្វី​ដែល​អ្នក​និយម

អាច​ពិនិត្យ ថា​គេ​នោះ​ស្រាប់​តែ​មក​ទម្លាប់​នឹង​អ្វី១ថ្មីដែលទាក់ទងនិងចំណូលចិត្ត​របស់​អ្នក​ដូចជា​ហាត់ប្រាណ អាន​សៀវភៅ សរសេរ​លើ​ហ្វេសប៊ុក ចម្លង​ស្ទីល​របស់​អ្នក និយាយ​ពី​ខេត្ត​ដែល​អ្នក​ចូលចិត្ត ធ្វើខ្លួន​ដូចជា​សប្បុរសជន ព្រោះ​ឃើញ​អ្នក​ឲ្យ​តម្លៃ​អំពី​បរិច្ចាគ។ល។

២ ទំនាក់ទំនង​ភ្នែក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀប​សម្លឹង​មើល​គ្នា ជា​វត្ថុ​គ្រោះថ្នាក់​ជាង​គេ​មួយ​លើ​លោក​យើង​នេះ​ ហើយ​ក៏​គ្រាន់​តែ​មួយ​ក្រឡេក​នោះ​ឯង មនុស្ស​ជាច្រើន​បាន​បូជា​ជីវិត​របស់​ពួកគេ​ចំពោះ​ស្នេហា​។ បុរស​តែងតែ​ក្រឡេក​មើល​អ្នក ហើយ​មើល​ច្រើន​ដង​និង​មើល​យូរៗ​ព្រោះ​ពួកគេ​ទប់ចិត្ត​មិន​សម្លឹង​អ្នក​មិន​បាន​ដាច់ខាត ​ប្រសិន​គេ​មាន​អ្នក​ក្នុង​បេះដូង។

៣ រំលឹក​ឈ្មោះ​អ្នក​សឹង​គ្រប់ដង្ហើមចេញ​ចូល​

ត្រង់ណេះហើយ​ដែលមនុស្សប្រុសមាន​ស្នេហាពិបាកលាក់បាំងនឹងមិត្តភក្តិ ។ ពេល​ស្រលាញ់​អ្នកណា​ម្នាក់ មនុស្ស​ប្រុស​ពិត​ជា​មាន​មោទនភាព​ចំពោះ​នាង គេ​មិន​អាច​ឈប់​និយាយ​ពី​ឈ្មោះ​នាង​បានទេ។ រាល់​ការ​សន្ទនា​ជាមួយ​មិត្តភ័ក្ដិ​គាត់​នឹង​និយាយ​ពី​អ្នកដោយ​មិន​ដឹង​ខ្លួន​ ហើយ​អ្នកតែង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានបទ​នានា​ក្នុង​ជីវិត​គេ។

៤ ស្ដាប់​និង​ជឿអ្នក

ការពិតដែលថា គាត់ឆ្កួតនឹងការ​យកចិត្តទុកដាក់ចំពោះរាល់ពាក្យដែលអ្នកនិយាយ។ ចងចាំ​មួយៗច្បាស់​និង​ទន្ទេញវាទុកក្នុងបេះដូង។ ពេលនិយាយគ្នា គាត់​នឹងមើលទៅភ្នែក​របស់​អ្នក​ដោយ​ផ្ទាល់ ហើយ​ស្រូប​យក​ពាក្យ​នីមួយៗ​មក​ទុក​ជ្រាលជ្រៅក្នុងជីវិត។

៥ ផែនការ​អនាគត

បើបុរស​មិនមាន​ប្តេជ្ញាចិត្តនឹងអ្នក មិនកសាងធ្វើផែនការអនាគតអ្វីមួយ​​ជាមួយអ្នក គេ​បោក​អ្នកហើយ។ មនុស្ស​ប្រុស​ស្រលាញ់អ្នកពិត គេគិតអនាគត​រវាងគេនឹងអ្នកជាងអ្វីដែល​អ្នកស្មាន​ទៅទៀត​។

៦ ចំណាយពេលវេលាទំនេរសឹងទាំងអស់​ជាមួយអ្នក

មនុស្ស​មិន​អាចទ្រាំមិនជួបអ្នករាល់ថ្ងៃនោះទេ គេចង់ដឹងថា​អ្នកកំពុង​ឈឺ​ឬជា​ធ្វើអ្វី នៅជាមួយ​អ្នកណា? កាលវិភាគ​ពេលវេលាទំនេរទាំងអស់របស់គាត់ចង់តែងមានវត្តមានអ្នក។​ បើគេ​ស្រលាញ់​អ្នក​មែន​អ្នក​មិនចាំ​បាច់ហត់​ធ្វើគម្រោង​ពិសេសៗដើម្បីទាក់ទាញគាត់​ឲ្យ​ទៅ​កន្លែង​របស់​អ្នកទេ គេ​តែង​បង្ហាញមុខ​ដោយ​ឥតព្រាងទុក។

៧ ចង់​ឲ្យ​អ្នក​សប្បាយចិត្ត​

ហើយ​សំខាន់​បំផុតក្នុងចំណោម​សញ្ញាទាំងអស់ គឺគេ​តែងចង់រកវិធី​ឲ្យ អ្នក​សប្បាយចិត្ត។ និយាយ​ដោយ​សាមញ្ញ​គេតែង​ធ្វើអ្វី​គ្រប់យ៉ាង​ដើម្បី​បាន​ឃើញ​អ្នកញញឹម៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖ពណ៌​លឿង​​ តំណាង​ឲ្យ​ខួរក្បាល​វៀងវៃ​និង​គំនិត​សុទិដ្ឋិនិយម

ចុចអាន៖៥ ​យ៉ាងនេះប្រុសៗទុកថាសំខាន់ខ្លំាងពីមនុស្ស​ស្រីដែលគេចាប់អារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៦ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១១ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម