សុខភាព
សម្រាប់មនុស្សប្រុសវ័យពេញកម្លាំង ទាំងនេះជារបបអាហារដែលត្រូវញ៉ាំ
អាហារូបត្ថម្ភប្រចាំថ្ងៃដែលត្រូវការចាំបាច់ សម្រាប់មនុស្សប្រុសពេញវ័យ គឺខុសពីស្រីៗ។ ហេតុនេះក្នុងករណីខ្លះ តារាងណែនាំទូទៅអំពីអាហារូបត្ថម្ភ គឺមិនសមស្របដូចគ្នាទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះរបបអាហារដែលមានតុល្យភាពសម្រាប់បុរសៗយើង។
តើគួរញ៉ាំកម្រិតណា?
អាហារូបត្ថម្ភណែនាំសម្រាប់ការញ៉ាំប្រចាំថ្ងៃគឺ៖
- ថាមពល៖ ២០០០គីឡូកាល់ឡូរី
- ប្រូតេអ៊ីន៖ ៥០ក្រាម
- កាបូអ៊ីដ្រាត៖ ២៦០ក្រាម
- ស្ករ៖ ៩០ក្រាម
- ខ្លាញ់៖ ៧០ក្រាម
- អំបិល៖ ៦ក្រាម

អាហារពេលព្រឹក
ដើម្បីបង្កើនមេតាបូលីសក្នុងខ្លួនយើងគួរតែញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីន។ ប្រសិនបើគ្នាយើងហាត់ប្រាណនៅពេលព្រឹកអាហារដែលសម្បូរជាតិប្រូតេអ៊ីននឹងជួយបង្កើនការព្យាបាលនិងជួសជុលសាច់ដុំ។ ស៊ុតក៏គួរតែមាននៅក្នុងអាហារពេលព្រឹកដែរព្រោះវាមានសារធាតុប្រូតេអ៊ីន និងខ្លាញ់ស្មើគ្នា។ ក្រៅពីនេះក៏មានជម្រើសផ្សេងទៀតដែរដូចជាសាច់ហេមសុទ្ធ សាច់ត្រីដូចត្រីសាល់ម៉ុនឬត្រីhaddock និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ប្រព័ន្ធរំលាយអាហារត្រូវការរយៈពេលយូរក្នុងការរំលាយប្រូតេអ៊ីន។ ដូច្នេះការបរិភោគប្រូតេអ៊ីននឹងធ្វើឲ្យយើងឆ្អែតបានយូរ ដែលកាត់បន្ថយនូវបរិមាណកាល់ឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃ។
អាហារពេលថ្ងៃត្រង់
អាហារថ្ងៃត្រង់ដែលសក្ដិសមបំផុតគឺគួរតែមានប្រូតេអ៊ីនសុទ្ធ និងអាហារមានផ្អុកកាបូអ៊ីដ្រាតដូចជាបាយ ដំឡូង cereal និងpasta ជាដើម។ យើងត្រូវការកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល។ ការកាត់បន្ថយសារកាបូអ៊ីដ្រាតនឹងធ្វើឲ្យយើងនឿយហត់។តួយ៉ាងមិនមែនគ្រប់កាបូអ៊ីដ្រាតត្រូវបានផលិតក្នុងបរិមាណស្មើៗគ្នានោះទេ។ សារធាតុនេះដែលល្អនោះគឺជួយបង្កើនជាតិស្ករនៅក្នុងឈាមឲ្យថេរបានល្អ។ គ្រាប់ធញ្ញជាតិដែលសំសម្បូរជាតិសរសៃគឺជាជម្រើសដ៏ល្អធ្វើឲ្យយើងឆាប់ឆ្អែត និងជៀសវាងការបាត់បង់ថាមពល។ អ្វីដែលជាឧទាហរណ៍ដ៏ល្អបំផុតនោះគឺសុាំងវិចសាច់គោសុទ្ធ ឬសាច់ជ្រូក ត្រីសាល់ម៉ុន មាន់ទួគី ឬសាច់មាន់។គ្នាយើងគួរញ៉ាំសុាំងវិចណាដែលសម្បូរទៅដោយសាឡាដ ឬនំប៉័ងដែលសម្បូរគ្រាប់ធញ្ញជាតិឬសណ្ដែកស្ងោរ។
អាហារពេលល្ងាច
សម្រាប់ពេលល្ងាចគ្នាយើងស្ថិតក្នុងវ័យកំពុងពេញកម្លាំងគឺនៅតែត្រូវការកាបូអ៊ីដ្រាតនៅក្នុងអាហារដូចគ្នា។ ការលាយបញ្ចូលគ្នារវាងអាហារមានកាបូអ៊ីដ្រាតនឹងសារធាតុខ្លាញ់ដែលចាំបាច់ជួយឲ្យរាងកាយផលិតថាមពលសម្រាប់ការលូតលាស់និងជួសជុល។ យើងអាចស្វែងរកសារធាតុខ្លាញ់ដែលមានសុខភាពល្អក្នុងសាច់ត្រីសាល់ម៉ុន ត្រីត្រោត និងត្រីស្បៃកា ព្រមទាំងសណ្ដែកណាត់ គ្រាប់និងប្រេងរបស់វាក៏បាន។ ម៉្យាងទៀតកុំភ្លេចបរិភោគបន្លែដែលលាយជាមួយទឹកជ្រលក់ធ្វើពីសណ្ដែក ឬប្រេងrapeseed។

អាហារសម្រន់នៅចន្លោះពេលព្រឹកនិងថ្ងៃត្រង់
ខាងក្រោមននេះគឺជាការណែនាំខ្លះៗនៃអាហារសម្រន់ដែលអាចបំពេញតម្រូវការថាមពលនិងជួយឲ្យមានគុណប្រយោជន៍ផ្សេងទៀត:
- បឺរសណ្ដែកដីនិងចេកជាមួយនំធុង
- គ្រីមបឺរជាមួយសាច់មាន់ទួគីបន្ទះ
- សណ្ដែកណាត់រសជាតិហិរ និងពោតលីង
- គ្រីមឈីសមានជាតិខ្លាញ់ទាបជាមួយនំធុង
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


