Connect with us

KPT+

៥ វិធី ដោះស្រាយបញ្ហានៃវិបត្តិកូវីដគ្រប់ប្រភេទ ដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច បានយ៉ាងប្រសើរ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍នៅដើមឆ្នាំ ២០២០ ថា មុនពេលមានវិបត្តិកូវីដ ប្រជាជនប្រមាណ ២៦៤ លាន​នាក់ រស់នៅក្នុងស្ថានភាព​តានតឹង និង​ធ្លាក់ទឹកចិត្ត​ទូទាំង​ពិភពលោក។ ស្រប​ពេល​កូវីដ​កំពុង​រាតត្បាត ​អ្នកជំងឺទាំងនេះ អាច​នឹង​មាន​បញ្ហា​ឡើងវិញ។

នេះ​ជា​​វិធី​ដោះស្រាយ​ជាមួយ​ស្ថានភាព​ពិបាក ​ដែល​បាន​ណែនាំ​ដោយ​ពេទ្យ​ផ្នែក​ចិត្តសាស្ត្រ។

១ រក្សា​បច្ចុប្បន្ន​ភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយព័ត៌មានដែលចាំបាច់ វាជាអ្វីដែលមនុស្សគ្រប់គ្នា​ឲ្យ​តម្លៃ​​ ហើយ​ពេល​ខ្លះ​អាចមានច្រើនពេក​ បណ្ដាល​ឲ្យ​មាន​ការ​វាយប្រហារ​ភ័យ​ស្លន់ស្លោ ឬ​ថប់បារម្ភ​ជាដើម។ ដូច្នេះដើម្បីទប់ទល់នឹងស្ថានការណ៍នេះ​ តាមដែលអាចធ្វើបានយកល្អគួរតែតាមដានព័ត៌មានតាមភាពចាំបាច់ ​និង​ជ្រើសរើស​ធ្វើ​តាម​តែ​ប្រភព​ដែល​អាច​ទុកចិត្ត​បាន ដូចជាក្រសួងសុខាភិបាល ​ឬការ​ប្រកាស​របស់​រដ្ឋាភិបាល​ ដែល​នឹង​កាត់​បន្ថយ​លទ្ធភាព​នៃ​ព័ត៌មាន​ក្លែងក្លាយ។

២ អនុវត្ត​តាម​ការ​ណែនាំ​យ៉ាង​តឹងរឹង

អនុវត្ត​តាម​អនុសាសន៍​របស់​ក្រសួងសុខាភិបាល​ ដូចជា​គំលាត​សង្គម កុំ​ទៅ​បន្ទប់​បិទ​ជិត​ មាន​ម៉ាស៊ីន​ត្រជាក់​ កុំ​ទៅ​កន្លែង​មនុស្ស​ច្រើន​ប្រមូល​ផ្ដុំ​គ្នា។ ឧស្សាហ៍​ហូប​ទឹកក្តៅ ​ឬវីតាមីន C បំប៉ន​រាងកាយ ​និង​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ ពាក់​ម៉ាស​ពេល​ចេញ​ក្រៅ ​ហើយ​ត្រូវ​ជៀសវាង​ការ​ប៉ះពាល់។ ទាំងនេះ​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ ​និង​ជួយ​ដោះស្រាយ​ស្ថានភាព​ឲ្យបាន​​ល្អ​ប្រសើរ។

៣ តាមដានរោគសញ្ញារាងកាយនិងផ្លូវចិត្តជាទៀងទាត់

តាមដានរោគសញ្ញារាងកាយនិងផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្ត ឬជំងឺ​គេង​មិនលក់ជាដើម។ ការផឹកស្រាច្រើនក៏ដូចជាឥរិយាបថដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងរាងកាយត្រូវតែកាត់បន្ថយ។ វាចាំបាច់ក្នុងការសង្កេតដោយយកចិត្តទុកដាក់​ ព្រោះរោគសញ្ញាទាំងនេះ អាចត្រូវបានព្យាបាលយ៉ាងងាយស្រួល ក្នុងស្ថានភាពនេះ ​ហើយប្រសិនបើអាកប្បកិរិយាទាំងនេះប៉ះពាល់ដល់មុខងារឬទំនាក់ទំនងការងាររបស់ពួកគេ ​សូមស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រភ្លាមៗ។

៤ ព្យាយាមរស់នៅដូចធម្មតាតាមដែលអាចធ្វើទៅបាន

ជាការពិតក្នុងពេលកូវីដកំពុងរាតត្បាត មនុស្សគ្រប់គ្នា​ពិបាកក្នុងការព្យាយាមរស់នៅធម្មតាក្នុងស្ថានភាព​បែបនេះណាស់។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមរស់នៅ​ឲ្យ​បានធម្មតាតាមដែលអាចធ្វើទៅបាន វានឹងមាន​ឥទ្ធិពលវិជ្ជមានលើខ្លួន​យើង។ សម្រាប់មនុស្សមួយចំនួន ដែលអាចមានផលប៉ះពាល់ពីការងារដូចជាត្រូវបញ្ឈប់ ឬត្រូវកាត់បន្ថយ ពួកគេត្រូវបន្តថែរក្សាស្ថានភាពផ្លូវចិត្ត​ឲ្យ​បានល្អ។ កុំផ្តោតលើអ្វីដែលអាក្រក់ ​ប៉ុន្តែងាកទៅរកខ្លួនឯង​ ហើយបន្តដំណើរទៅមុខទៀត។

៥ កុំ​បណ្ដោយ​ឲ្យ​ភាព​តានតឹង​ហួសហេតុ​ពេកឬ​ឃុំគ្រង​យើងបាន

ភាព​តានតឹង​ផ្លូវ​អារម្មណ៏ ក៏អាច​ធ្វើ​ឲ្យ​ស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ជា​ពិសេស​នៅ​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង ឬ​នៅ​យូរអង្វែង នោះអាច​រួមចំណែកដល់ការធ្លាក់ទឹកចិត្ត​កាន់​តែ​ធ្ងន់ធ្ងរ​លើស​មុន។ ការ​អស់សង្ឃឹម​ឬ​គ្មាន​ទំនាក់ទំនង​សង្គម​នាំ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​នៃ​ជំងឺ​ខុស​ សម្រាប់​ជីវិត​បាន​យ៉ាង​ងាយស្រួល។

ការ​ដោះស្រាយ​​បញ្ហា​កូវីដ គឺ​ជា​បញ្ហា​ប្រឈម​សម្រាប់​មនុស្ស​ជា​ច្រើន ​ជា​ពិសេស​អ្នក​ដែល​មាន​ភាព​តានតឹង។ ប៉ុន្តែ​កុំ​ភ្លេច​ថា​អ្នក​ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ ក្នុង​ពេល​មាន​ស្ថានភាព​បែប​នេះ ​គឺ​មិន​សូវ​មាន​ឥទ្ធិពល​អាក្រក់​លើ​រាងកាយ​ ដូច​អ្នក​ដែល​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​វា​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ខណៈ​គ្រប់គ្នា​ស្នាក់​នៅ​ផ្ទះ ក្រុម​មនុស្ស​ទាំង​នេះ​កំពុង​ធ្វើ​ការងារ​ប្រឈម​ហានិភ័យ​ខ្លាំង​ជាមួយ​កូវីដ

ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ផលិតផល​កសិកម្ម៥មុខ​នៅ​ខេត្តកែប កំពុង​កែច្នៃ​វេចខ្ចប់នាំចេញទៅទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ប្រទេស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង​សាធារណការ​​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរតែងតាំង​ថ្មី​បង្កើន​ការ​ច្នៃប្រឌិត​លើ​ការងារ​ផ្តល់សេវានិ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងក្រុមហ៊ុន ADATA Technology ចុះ​អនុស្សរណៈស្ដីពី កិច្ច​សហប្រតិបត្តិការ​លើការអភិវឌ្ឍជំនាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទិន្នផល​ទុរេន​ទឹក​ឈូ​ឆ្នាំ​នេះ​ល្អជាងឆ្នាំមុន  ខណៈ​ដែល​រសជាតិ​កាន់​តែ​ឈ្ងុយឆ្ងាញ់​និង​មាន​ទីផ្សារ​ល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងមុខងារ នឹងចាប់ដៃអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបជនស៊ីឈ្នួលរត់ការ​ចូល​ក្របខណ្ឌ​រដ្ឋ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្នំភ្លើងនៅអាឡាស្កា ជិតផ្ទុះជាមួយកម្លាំងដ៏ខ្លាំង ខណៈអ្នកជំនាញព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ១២ ម៉ោង មុន

តើមន្ទីរពេទ្យជាតិ តេជោសន្តិភាព​ ដែលមានគ្រែពេទ្យជិត១ម៉ឺន មានព្យាបាលជំងឺអ្វីខ្លះ?

ព័ត៌មានជាតិ១៤ ម៉ោង មុន

ខេត្ត​កំពត​ជាប់​សមុទ្រ ដែក​ឆក់​ទាក់ទាញវិនិយោគិន មាន​ផែ​ទឹកជ្រៅ ផែ​​ទេសចរណ៍​​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស​​ជាច្រើន​កន្លែង

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាលអំពាវនាវពលរដ្ឋ ទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម