សន្តិសុខសង្គម
ឆ្លងចរន្តផ្ទុះឆាបឆេះបង្គោលភ្លើង២ដើម ផ្អើលពលរដ្ឋលើផ្លូវកែវចិន្តា
ភ្នំពេញ ៖ បង្គោលភ្លើងចំនួន០២ដើម ត្រូវបានផ្ទុះឆ្លងចរន្ត ឆេះបន្តបន្ទាប់គ្នា បណ្តាលអោយដាច់ប្រព័ន្ធ ងងឹតសូន្យ ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ចជួយពន្លត់ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ នឹង ១០នាទីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ កែវ ចិន្តា ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងឆាបឆេះ បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឮសម្លេងផ្ទុះសេខ្សែភ្លើង ០២ទៅ០៣ដងជាប់គ្នា រួមជាមួយនឹងមានក្លិនឈ្ងៀម ភ្លាមៗ ដាច់ចរន្តភ្លើង ក៏កើតទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តង ។ ស្របពេលនោះ ពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួយចុះសន្តរាគមន៍។

ពលរដ្ឋបានបន្តថា លុះពេលរាយការណ៍ជូនសមត្ថកិច្ចរួច ក៏ឮសម្លេងផ្ទុះម្តងទៀត ហើយមានការស្រែកឆោឡោថា « ឆេះមួយកន្លែងទៀតហើយ » ។ ដោយខណៈពេលនោះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ រួចធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ជាស្ថាពរ ។ អគ្គិភ័យនេះដែរបានប្រើប្រាស់រថយន្តពន្លត់ ចំនួន០៣គ្រឿង មាន រថយន្តរបស់ស្នងការរាជធានី ០១គ្រឿង , រថយន្តរបស់ ទីក្រុង អូសុីអាយសុី នឹង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារ ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


