KPT+
តិចនិកទាំង៥ បង្រៀនកូនឲ្យចេះកំណត់គោលដៅជីវិត
មនុស្សដែលមានគោលបំណងក្នុងជីវិត នឹងមានស្មារតីរឹងមាំក្នុងការតស៊ូជម្នះការលំបាកផ្សេងៗ។ ហេតុនេះហើយ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យចេះកំណត់គោលដៅក្នុងជីវិត និងខិតខំព្យាយាមក្នុងការដើរទៅរកគោលដៅនោះ។
អ្វីទៅជាការកំណត់គោលដៅ?

ការកំណត់គោលដៅគឺជាការរៀបចំផែនការទៅថ្ងៃអនាគត មិនថាជាការសិក្សាសម្រាប់ការប្រលង ឬការប្រកួតនានា គឺសុទ្ធសឹងតែជាការកំណត់គោលដៅ។ ស្រដៀងគ្នានេះដែរ ប្រសិនបើកូនចង់ក្លាយជាគ្រូពេទ្យ ឬអ្នកជំនួញនៅថ្ងៃអនាគត នេះបញ្ជាក់ថាពួកគេបានកំណត់គោលដៅនៅក្នុងជីវិតរបស់ខ្លួនរួចហើយ។ ដើម្បីសម្រេចគោលដៅណាមួយ ការរៀបចំផែនការត្រឹមត្រូវ និងការខិតខំប្រឹងប្រែងមិនរាថយគឺជារឿងចាំបាច់បំផុត។
ហេតុអ្វីការកំណត់គោលដៅសំខាន់សម្រាប់ក្មេងៗ?
ការកំណត់គោលដៅ ផ្ដល់នូវគោលបំណង ឬទិសដៅសម្រាប់ក្មេង ដែលធ្វើឲ្យពួកគេដឹងច្បាស់ពីអ្វីដែលខ្លួនគួរធ្វើ ដើម្បីសម្រេចបានគោលដៅនីមួយៗ។ ចំណុចនេះនឹងធ្វើឲ្យក្មេងចេះផ្ដល់តម្លៃដល់ខ្លួនឯង មានការផ្ចង់អារម្មណ៍បានល្អ និងជួយឲ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ក្មេងដែលមានគោលដៅច្បាស់លាស់អាចបំពេញកិច្ចការបានល្អជាងក្មេងដែលពុំមានគោលដៅនៅក្នុងឆាកជីវិតទាល់តែសោះ។
តិចនិកជួយកូនឲ្យចេះកំណត់គោលដៅ
ដើម្បីបង្រៀនកូនឲ្យចេះកំណត់គោលដៅ ប៉ាម៉ាក់គួរអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម។
១. ចាប់ផ្ដើមពីគោលដៅតូចៗ

នៅពេលដែលយើងចាប់ផ្ដើមបង្រៀនកូនឲ្យចេះកំណត់គោលដៅ ចូរចាប់ផ្ដើមពីគោលដៅតូចៗជាមុន។ ប៉ាម៉ាក់អាចកំណត់គោលដៅប្រចាំសប្ដាហ៍ ឬប្រចាំខែ បន្ទាប់មកឈានទៅរកគោលដៅធំៗបន្តិចម្ដងៗ។ ការសម្រេចគោលដៅតូចៗទាំងនេះ នឹងធ្វើឲ្យកូនមានភាពរីករាយ ក៏ដូចជាមានការតាំងចិត្តខ្ពស់ក្នុងការបន្តគោលដៅដទៃទៀត ក៏ដូចជាធ្វើឲ្យពួកគេមានទឹកចិត្តក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត។
២. ឲ្យកូនដើរតាមក្ដីស្រមៃរបស់ពួកគេ
ប៉ាម៉ាក់គប្បីឲ្យកូនសម្រេចគោលដៅអ្វីមួយ ជាមួយនឹងការពេញចិត្តរបស់ពួកគេ។ ពិតណាស់ ប្រសិនបើកូនចង់ធ្វើជាកីឡាករបាល់ទាត់ ប៉ុន្តែយើងបែរជាចង់ឲ្យកូនក្លាយជាគ្រូពេទ្យវិញនោះ វានឹងធ្វើឲ្យពួកគេបាត់បង់ឆន្ទៈក្នុងការសម្រេចកី្តស្រមៃរបស់ខ្លួន។ ចូរឲ្យកូនស្វែងរកអ្វីដែលពួកគេចង់បាន និងជួយជ្រោមជ្រែងពួកគេឲ្យសម្រេចកិច្ចការនោះ។
៣. ធ្វើជាគំរូសម្រាប់កូន

កូនៗចូលចិត្តអនុវត្តតាមអ្វីដែលប៉ាម៉ាក់កំពុងធ្វើ ដូច្នេះហើយ ប៉ាម៉ាក់គប្បីឲ្យកូនចូលរួមនៅក្នុងយុទ្ធសាស្ត្ររៀបចំផែនការរបស់យើង និងដែលស័ក្ដិសមទៅនឹងអាយុរបស់ពួកគេផងដែរ។ ប្រសិនបើយើងចង់រៀបចំផ្ទះបាយថ្មី ចូរឲ្យកូនចូលរួមនៅក្នុងការរៀបចំនេះ ដើម្បីឲ្យពួកគេរៀនអំពីសកម្មភាពនៃការរៀបចំផែនការជាមួយនឹងប៉ាម៉ាក់។
៤. ធ្វើការត្រួតពិនិត្យជាក់ស្ដែង
ក្មេងៗមិនទាន់អាចយល់ដឹងអំពីសារសំខាន់នៃការខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលបំណងអ្វីមួយឡើយ។ ដូចគ្នានេះដែរ ពួកគេអាចនឹងមើលស្រាលនៃទំហំកិច្ចការក្នុងការសម្រេចគោលដៅនីមួយៗ។ ប្រសិនបើពួកគេបរាជ័យ ក្មេងៗអាចនឹងមានអារម្មណ៍បាត់បង់ការតាំងចិត្ត ឬមួម៉ៅ។ ប៉ុន្តែ ប៉ាម៉ាក់ត្រូវពន្យល់កូនៗអំពីឧបសគ្គដែលពួកគេអាចនឹងជួបប្រទះ ព្រមទាំងណែនាំពួកគេឲ្យក្រោកឈរឡើង និងខិតខំប្រឹងប្រែងបន្តទៀតនៅពេលដែលពួកគេបរាជ័យ។ បន្ថែមពីនេះ ប៉ាម៉ាក់គប្បីបង្រៀនកូនកុំឲ្យពួកគេបញ្ឈប់គោលដៅរបស់ខ្លួននៅពាក់កណ្ដាលទី និងព្យាយាមជម្នះរាល់ឧបសគ្គទាំងឡាយ ដោយមិនត្រូវបោះបង់ចោលឡើយ។
៥. សរសើរអំពីការខិតខំប្រឹងប្រែងរបស់កូន
វាគឺជារឿងសំខាន់ណាស់ក្នុងការបង្រៀនឲ្យកូនមានការតាំងចិត្តខ្ពស់ ក្នុងការឆ្លងកាត់រាល់ការលំបាកនានា។ ប្រសិនបើមិនមានការសរសើរ និងការជំរុញលើកទឹកចិត្តទេនោះ កូនៗអាចនឹងបាត់បង់ចំណាប់អារម្មណ៍ក្នុងការបន្តគោលដៅនោះ។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីសរសើរកូន និងលើកទឹកចិត្តចំពោះការប្រឹងប្រែងរបស់ពួកគេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ម្ដាយរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ
ចុចអាន៖ កំហុសឆ្គងតូចៗ ជាទូទៅឪពុកម្ដាយតែងបង្រៀនកូនឲ្យក្លាយជាក្មេងអំនួត និងពិបាកចុះចូលសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


