KPT+
នំដូណាត់ តាមពិតមិនមែនមានដើមកំណើតនៅអាមេរិកទេ
តាមការដឹងតៗគ្នាកន្លងមក នំដូណាត់ មានដើមកំណើតចេញពីសហរដ្ឋអាមេរិក ប៉ុន្តែភស្តុតាងបញ្ជាក់ថា នំនេះមានដើមកំណើតពីប្រទេសផ្សេងឯណោះទេ។
តាមការអះអាង នំដូណាត់ដំបូងដែលមាននៅសហរដ្ឋអាមេរិកនាឆ្នាំ ១៨៤៧ នោះត្រូវបាននាំចូលដោយបុរសម្នាក់ឈ្មោះ Hanson Gregory ជាជនជាតិអង់គ្លេស នៅពេលដែលលោកមានអាយុ ១៦ ឆ្នាំ។

បើយោងតាមឯកសារប្រវត្តិសាស្ត្ររបស់ជនជាតិអង់គ្លេសបានឲ្យដឹងថា ភរិយារបស់វេជ្ជបណ្ឌិត Hertford មានរូបមន្តធ្វើនំដូណាត់តាំងពីឆ្នាំ ១៨០០ មកម្ល៉េះ។
រូបមន្តធ្វើនំដូណាត់របស់លោកមាន ស្ករស ស៊ុត ផ្លែចន្ទ ប៊័រ និងមេដំបែ ដែលធ្វើឡើងចេញជារូបរាងរមូរ និងបានកាត់កង់ៗ។ នំដូណាត់ ដំបូងគេត្រូវយកទៅបំពង រួចហើយទើបយកស្ករមករោយពីលើ។
រីឯអ្នកបុរាណវិទូអ្នកស្រី Heather Falvey ដែលជាអ្នកសិក្សាម្ហូបបុរាណជនជាតិអាមេរិក បានរកឃើញសៀវភៅរូបមន្តធ្វើម្ហូបមានអាយុកាល ២១៣ ឆ្នាំ ក្នុងនោះមានមុខម្ហូបជាង ៧០០ មុខ។ អ្នកស្រី Falvey មានប្រសាសន៍ថា កំណត់ត្រាដំបូងបានបង្ហាញថា នំដូណាត់នៅសហរដ្ឋអាមេរិកមានក្នុងឆ្នាំ ១៨១០ គឺ ១០ ឆ្នាំក្រោយនៃការរកឃើញនំដូណាត់នៅប្រទេសអស់គ្លេស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Dailymail
ចុចអាន៖៣ យ៉ាងបង្កើតអាជីវកម្ម រកលុយបានទាំងនៅវ័យក្មេង
ចុចអាន៖បង្ហាញមុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


