Connect with us

KPT+

តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​សុខភាព​ល្អ

បានផុស

នៅ

សម័យ​កាន់​តែ​ទំនើប ការ​រស់នៅ​កាន់​តែ​ស្រួល របស់​ហូប​កាន់​តែ​សម្បូរ​បែប ជីវិត​មនុស្ស​ក៏​កាន់​តែ​ប្រឈម​នឹង​ជំងឺ​ច្រើន​ណាស់​ដែរ។ បើ​ចង់​បញ្ចៀស​បញ្ហា​សុខភាព​នានា យើង​ត្រូវ​ចេះ​កំណត់​គោលដៅ​ឲ្យ​ច្បាស់​លាស់ បើ​មិន​អ៊ីចឹង​ធានា​មាន​អ្នក​បោះបង់ ទាំង​ដែល​បាន​ចាប់​ផ្ដើម ហើយ​ចុងក្រោយ ចិញ្ចឹម​ជំងឺ​ពេញ​មួយ​ជីវិត។

១- កំណត់កត្តាលើកទឹកចិត្តខាង​ក្នុង​ខ្លួន

151,000+ Happy Asian Pictures
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​ធ្វើ​ដើម្បី​អ្វី? ហើយ​គោលដៅ​នោះ ត្រូវមាន​លក្ខណៈ​យូរ​អង្វែង មិនមែន​មួយ​ឆាវ​ចម្អិន​កំពឹសទេ។

ឧទាហរណ៍ ការ​ចង់​ស្រកគីឡ​ ដើម្បីមាន​សុខភាព​ល្អ មាន​កម្លាំង​ធ្វើ​ការ​បាន​កាន់​តែ​ល្អ ជាដើម​នោះ ​គឺ​សុទ្ធ​ជាការ​លើក​ទឹក​ចិត្ត​​ខាង​ក្នុងខ្លួន បើ​ធៀប​ការ​ព្យាយាមចង់គីឡូ ដើម្បីគ្រាន់​តែ​មាន​រាង​ស្អាត​ត្រៀម​ចូល​រោង​ការ​តែ​ប៉ុណ្ណឹង​នោះ​ទេ។

២- បង្កើតគោលដៅតាមរូបមន្ត SMART

Camera point of view of four young happy asian friends looking at camera in  autumnal forest — couples, togetherness - Stock Photo | #254988744

SMART មក​ពី​ពាក្យ (Specific, Measurable, Achievable, Relevant and Time-related ) មាន​ន័យ​ថា ជាក់​លាក់ អាច​វាស់​ស្ទង់ អាច​សម្រេច​បាន ភាព​ជាប់​ទាក់​ទង​ និងពេល​វេលា ដែល​ត្រូវ​ចាត់​ទុក ជា​តិចនិក​កំណត់​គោល​ដៅ​មាន​ប្រសិទ្ធភាព។ ត្រូវ​​ប្រាកដ​ថា​ គោល​ដៅ​យើង​បាន​កំណត់ ត្រូវ​​លេច​រូប​រាង​ និងត្រឹម​ត្រូវ ច្បាស់​លាស់ ​អាច​វាស់​វែង​ជាមួយ​ពេល​វេលា និង​ត្រូវ​ភ្ជាប់​ទំនាក់​ទំនង​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ខាង​ក្នុងខ្លួន។

រូបមន្ត SMART មាន​លក្ខណៈ​សាមញ្ញ អាច​ចាប់​ផ្តើម​ពី​ការ​ឡើង​ជណ្ដើរ​ជើង​នៅ​កន្លែង​ធ្វើ​ការ ឲ្យ​បាន​ ៥ ថ្ងៃ/សប្តាហ៍ តាម​ដាន​ភាព​រីក​ចម្រើន​ក្នុង​គោល​ដៅ​ដាក់​ចេញ ដែល​ជាកត្តា​ជំរុញ​ឲ្យ​យើង អាច​បន្ត​ធ្វើ​អនុវត្ត។ ដោយសារ​ជាធម្មតា​យើង​ខ្លួន​ឯង ជាអ្នក​បង្កើត​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ហេតុនេះ បញ្ចូល​គោល​ដៅ​សុខភាព​ទៅ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ (ឧ. ដើរ ១៥-៣០ នាទី/ថ្ងៃ ក្រោយ​ចេញ​ពី​ធ្វើ​ការ) ជារឿង​ប្រសើរ​មួយ ហើយ​វា​នឹង​ក្លាយ​ជា​ផ្នែក​ក្នុង​ជីវិត ជា​ជាង​ការ​យក​ពេល​វេលា​ទៅ​ធ្វើ​រឿង​អត់​ប្រយោជន៍។

ដើម្បី​កំណត់​គោលដៅ​ត្រឹម​ត្រូវ​មួយ ត្រូវដឹង​ខ្លួន​ឯង ចង់​ផ្លាស់​ប្តូរអ្វី ដើម្បី​ឲ្យ​សុខភាព​ល្អ ចង់​ចាប់​ផ្តើម​ពី​អ្វី ដើម្បី​ទទួល​បាន​លើក​ទឹក​ចិត្ត​ពី​ខាង​ក្នុង។ យើង​គួរ​ចាប់​ផ្តើម​ជាមួយអ្វីយើង​ប្រាកដ​ថា អាច​ធ្វើ​បាន។

៣- ជ្រើសរើស​ទម្លាប់​ណាយើងចូលចិត្ត

Happy young asian woman traveler with backpack walking in forest. - Nohat -  Free for designer

ទោះមិន​ចូល​ចិត្ត​ទម្លាប់សម្រាប់​គោលដៅ​សុខភាព​ក្តី គួរ​ប្តេជ្ញា​ចិត្ត​ថែ​រក្សា​ទម្លាប់​ឲ្យ​បាន ដោយ​ជ្រើស​រើស​ទម្លាប់​ ឬ​សកម្មភាព​សាមញ្ញ​ណា​មួយ​យើង​ចូល​ចិត្ត។ ទម្លាប់​ហាត់​ប្រាណ ​ជួយ​បង្កើន​អ័រម៉ូន ​អង់ដូហ្វីន (Endorphins ) នាំ​ឲ្យ​យើង​មាន​អារម្មណ៍ និង​គំនិត​វិជ្ជមាន ដើម្បី​បន្ត​អនុវត្ត​គោល​ដៅ​សុខ​ភាព​សម្រាប់​ជីវិត។

កំណត់​សកម្ម​ភាព​សប្បាយៗបញ្ចូល​ទៅ​ក្នុង​ទម្លាប់​សុខភាព ដូច​ជា ស្តាប់​ចម្រៀង ​ពេល​កំពុង​ដើរ​លើ​ម៉ាស៊ីន​ហាត់​ប្រាណ ឬ​ហាត់​ប្រាណ​តាម​ការ​ណែនាំ​លើ YouTube ក៏​ជារឿង​ល្អ។

៤- ត្រៀម​ប្រឈម​មុខ​នឹង​បរាជ័យ

34,196 Asian Business Girl Stock Photos, Pictures & Royalty-Free Images -  iStock

យើង​គ្រប់​គ្នាសុទ្ធ​តែ​អាច​បរាជ័យ ចំពោះ​ការ​បេ្តជ្ញា​បង្កើត​ទម្លាប់​ណា​មួយ។ ទោះ​លទ្ធ​ផល​ទទួលបាន ទាប​ជាងអ្វី​យើង​រំពឹង​ទុក ក៏​ត្រូវ​បន្ត ​មិនគួរ​បោះបង់​ចោលទេ។

ការផ្លាស់​ប្តូរ​ទម្លាប់​ ​ចាំ​បាច់​ណាស់ ដើម្បី​ធានា​ឲ្យ​មាន​សុខ​ភាពល្អ​យូរ​អង្វែង។ មិន​ត្រូវ​ឲ្យ​លេស​តិចតួច ធ្វើឲ្យ​យើង​បក​ក្រោយ​វិញ​ជា​ដាច់​ខាត ​ដូចជា ជួបជុំ​មិត្តភ័ក្ដិ ឬហាត់​ប្រាណ​មិន​គ្រប់គ្រាន់ ព្រោះ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ពិធីអ្វី​មួយ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បោះបង់​គោលដៅ។ ហេតុនេះ ត្រូវ​ដឹង​ខ្លួន​ឯង​ឲ្យ​ច្បាស់ ហើយ​​បន្តអនុវត្ត​គោល​ដៅ​នៅ​ថ្ងៃ​បន្ទាប់។

៥- អបអរខ្លួនឯង

1,596,399 Happy Asian Stock Photos and Images - 123RF

ត្រូវ​ចេះសរសើរខ្លួនឯងទទួល​ស្គាល់​ជោគជ័យ ទោះ​តិចតួច​ក្ដី។ ព្យាយាម​ផ្ដោត​លើ​អ្វី​យើង​គិត​ថា​ជា​ចំណុច​ខ្វះ​ខាត និងកែ​លម្អ​ឡើង​វិញ កាន់​តែ​ជួយ​ឲ្យ​ជំនឿ​ចិត្ត​យើង​មោះ​មុត​ខ្លាំង​ឡើង។

គោលដៅ​សុខភាពអាច​សម្រាប់​សុខ​ភាព​ផ្លូវកាយ ដូចជា សម្រក​ទម្ងន់ បង្កើន​កម្លាំង ល្បឿន ឬ​ថាមពល ពេល​ខ្លះ​ក៏​អាច​សម្រាប់​​សុខភាព​ផ្លូវចិត្ត ដូចជា គ្រប់គ្រង​លើ​ការ​ឈឺចាប់ ភាព​តាន​តឹង អារម្មណ៍​ឆេវឆាវ ឬ​អាច​ជួយ​យើង​ចេះ​ប្រើ​គំនិត​វិជ្ជមាន ឈាន​ទៅរក​​ជោគ​ជ័យ​ថ្មី​មួយ ប្រសើរ​ជាង​អង្គុយ​គិ​តថា​ខ្លួន​ឯង​បរាជ័យ។

ទោះ​ជា​គោលដៅ​អ្វី​ក៏​ដោយ ត្រូវ​ប្រាកដ​ថា យើង​អាច​ជួយ​ឲ្យ​ខ្លួន​ឯង​ប្រសើរ​ជាង​មុនបន្តិច​ម្តងៗ។ ​លទ្ធ​ផល​ទទួល​បាន​តិច​តួចក្ដី ក៏​គួរ​​ចាត់​ទុក​ជា​ជោគ​ជ័យ​មួយ​ដែរ។

ក្រោយ​ទទួល​បាន​ជោគជ័យ រង្វាន់​សម្រាប់​ខ្លួន​យើង អាច​ជា​ការ​ថត​រូប ឬ​រក្សា​ទុក​កំណត់​ហេតុ គំនិត​វិជ្ជមាន​ ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​ទឹក​ចិត្ត​សម្រាប់​គោល​ដៅ​ផ្សេងៗ​ទៀត​នា​ពេល​អនាគត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់

ចុចអាន៖ គ្មានទេអារម្មណ៍ឯកា បើចេះតិចនិក ៤យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៨ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២១ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៥ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម