KPT+
ក្រោយ ៧ ទីតាំងនៅភ្នំពេញ រកឃើញឆ្លងវីរុសបំប្លែងខ្លួន Delta នេះជារឿងគួរធ្វើសម្រាប់ពលរដ្ឋម្នាក់ៗ
ពាក្យថារស់នៅតាមបែបគន្លងថ្មីនៃវិបត្តិកូវីដឬសម័យ Delta ត្រូវបានប្រើសម្រាប់លើកទឹកចិត្តឲ្យខ្លួនឯង រួមទាំងគ្រួសារ គួរតែមានទម្លាប់ធម្មតា តែសុវត្ថិភាពជាចម្បងក្នុងជីវិតប្រចាំថ្ងៃ។ ជាពិសេសកុំឆាប់តក់ស្លុត បើឃើញករណីកើនឡើងរាល់ថ្ងៃ តែត្រូវនឹងនរនិងអាចស៊ាំជាមួយវីរុស ដែលមានប្រភពមកពីឥណ្ឌានេះ។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល មានទីតាំងចំនួន ៧ ដែលបានរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួន Delta ដែលអ្នកជំងឺបានទៅសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ អាជីវករតាមផ្សារ និងពលរដ្ឋក្នុងសហគមន៍។
ប្រសិនបើយើងបានដឹងឮព័ត៌មានហើយ យើងបាត់ស្បាតឬភ័យព្រួយពេក អំពីវីរុសបំប្លែងខ្លួន Delta នោះសុខភាពក៏ទ្រុឌទ្រោមតាមហ្នឹងដូចគ្នា។ ចំណែកជំងឺផ្សេងៗងាយចូលមកក្នុងរាងកាយ ដោយសារយើងប្រហែសនិងភ័យខ្លាចជ្រុល ឬក្លាហានជ្រុល។
គ្រប់គ្នាត្រូវរៀនពីរបៀបបង្កើតទម្លាប់ ដើម្បីអនាម័យផ្ទាល់ខ្លួន ចៀសឆ្ងាយពីពពួកមេរោគ។ មេរៀន ១០ យ៉ាងខាងក្រោមនេះ នឹងបង្រៀនយើងឲ្យស៊ាំ ហើយត្រូវធ្វើអ្វីខ្លះនៅសម័យ Delta កំពុងរាតត្បាតពេញក្រុងភ្នំពេញនិងតាមបណ្ដាខេត្តនានានេះ។

១ លាងដៃជាមួយសាប៊ូរយៈពេល ២០ វិនាទីមុននិងក្រោយពេលញ៉ាំអាហារ។
២ លាងដៃរៀងរាល់ម៉ោងឬគ្រប់ពេល កុំប្រហែសឲ្យសោះ រាល់ពេលនៅផ្ទះឬកន្លែងធ្វើការ ។
៣ កុំប៉ះមុខ ភ្នែក ច្រមុះដាច់ខាត កុំប៉ះផ្ទៃលើដងខ្លួនដែលមានហានិភ័យ ព្រោះ Delta ល្បីឆ្លងលឿន និងសាហាវជាងវីរុសបំប្លែងខ្លួនផ្សេងទៀត។
៤ ពាក់ម៉ាស ពេលចេញក្រៅ ! កុំដកម៉ាសពេលនិយាយជាមួយនរណា បើទោះបីជាដៃគូ ញាតិមិត្ត ឬអ្នកណាយើងស្គាល់ស្និតក៏ដោយ។
៥ ដាក់អាល់កុល និងជែលលាងដៃ ពេលទៅខាងក្រៅ។
៦ ងូតទឹកកក់សក់របស់អ្នកភ្លាមៗ ពេលត្រលប់មកដល់ផ្ទះវិញ (កុំបង្អង់យូរ ព្រោះយើងមិនអាចមើលឃើញមេរោគដោយភ្នែកទទេបានឡើយ)។
៧ ប្រើក្រដាសជូតមាត់បិទនៅពេលក្អក និងកណ្ដាស់ ឬកណ្ដាស់នៅលើកែងដៃ ហើយលាងកែងដៃភ្លាមៗ។
៨ មិនថាប្រើបន្ទប់ទឹកសាធារណ ឬរបស់អូហ្វីសរួមគ្នា ត្រូវបិទគម្របបង្គន់មុនពេលចុចទឹក ដើម្បីការពារមេរោគកុំឲ្យរីករាលដាល និងលាងដៃរាល់ពេលមុនពេលចេញពីបង្គន់។
៩ នៅពេលនិយាយឬជជែកពីកិច្ចការសំខាន់ ត្រូវរក្សាគំលាតជានិច្ច។ ហាមប៉ះឬអោបគ្នា បើទោះបីជាស្និទ្ធស្នាលប៉ុណ្ណាក៏ដោយ។
១០ ចៀសវាងកន្លែងដែលមានមនុស្សច្រើន ឬផ្ទុកមនុស្សច្រើន។ បន្ទប់បិទជិតមានម៉ាស៊ីនត្រជាក់ខ្លាំង កន្លែងគ្មានខ្យល់អាកាសល្អ ឧទាហរណ៍ ហាងកាហ្វេ កន្លែងហូបចុក ផឹកស៊ីជាដើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៧ ទីតាំងនៅភ្នំពេញ ប្រកាសមានអ្នកឆ្លងកូវីដបំប្លែងខ្លួនប្រភពមកពីឥណ្ឌា
ចុចអាន៖កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុសដដែល
ចុចអាន៖អ្នកមានជំងឺប្រចាំកាយមួយនេះ ងាយឆ្លងកូវីដ និង Delta តែបើប្រើវិធីខាងក្រោម អាចកាត់បន្ថយបានខ្លះ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


