KPT+
កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
កូនកើតមកមានសុខភាពល្អ កាយសម្បទារឹងមាំ ខួរក្បាលឆ្លាតវៃ ម៉ាក់ប៉ារីករាយជាងអ្វីៗទាំងអស់។ តែទោះយ៉ាងណា កូនយើងលូតលាស់បានល្អ ឬមិនល្អ ឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាច្រើន។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ មកពីប្រទេសបារាំង និងកូរ៉េ។
ខាងក្រោមនេះជាកត្តាផ្សេងៗដែលជះឥទ្ធិពលដល់ការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាក្មេង៖
១- គភ៌លូតលាស់យឺត ម្ដាយមានឆ្លងជំងឺ

និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា។
២- ហ្សែន

ពិតណាស់ បើឪពុកម្ដាយមានហ្សែនល្អ នោះកូនកើតក៏លូតលាស់បានល្អដែរ។ ដូចគ្នានេះដែរ កូនដែលកើតពីហ្សែនខ្សោយ នោះការលូតលាស់ផ្នែករាងកាយ ស្មារតី ខួរក្បាលក៏យឺតទៅតាមនោះដែរ។
៣- បរិយាកាស ចិត្តសាស្ត្រ សកម្មភាពរាងកាយ
ការរស់នៅក្នុងបរិយាកាសមិនល្អ (តូចចង្អៀត អួអាប់ ស្មោកគ្រោក) ធ្វើឲ្យផ្លូវចិត្តក្មេងស្មុគស្មាញ គួបផ្សំកូនក្មេងមិនមានសកម្មភាពរាងកាយ ដូចជា ហាត់ប្រាណ លេងកីឡា ទៀតនោះ ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ ពិសេសផ្លូវចិត្ត និងខួរក្បាលក្មេង។
៤- កត្តាអ័រម៉ូន-អាហារូបត្ថម្ភ
ចំពោះកូនដែលកើតមកខ្វះ Growth អ័រម៉ូន ឬខ្វះអាហារូបត្ថម្ភ ពិសេសពពួកដែលជួយដល់ប្រព័ន្ធការពាររាងកាយ និងខួរក្បាលទៀតនោះ កូននឹងងាកឈឺៗ ខ្សោយបញ្ញាស្មារតី និងមានការលូតលាស់មិនប្រក្រតី កម្ពស់ទាប ជាដើម។
៥- សេដ្ឋកិច្ច ជំងឺរ៉ាំរ៉ៃ
ចំពោះក្មេងដែលកើតក្នុងគ្រួសារក្រីក្រ ខ្វះមុខខ្វះក្រោយ ម្ដាយឪពុកគ្មានលទ្ធភាពទិញចំណីអាហារល្អបំប៉នកូន ឬពុំដឹងសូវដឹងពីរបៀបនៃការចិញ្ចឹមកូន ហើយពេលខ្លះកូនថែមទាំងមានជំងឺញឹកញាប់ទៀត ចៀសមិនរួចពីកង្វះអាហារូបត្ថម្ភនោះទេ ហើយបញ្ញាក៏ខ្សោយជាងគេ។
៦- ទំនៀមទម្លាប់រស់នៅ

ដើម្បីលូតលាស់បានល្អ ក្មេងត្រូវការជាចាំបាច់នូវអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិនអាចខ្វះមុខណាមួយបាននោះទេ។ អ៊ីចឹងកាលណាកូនរស់នៅក្នុងគ្រួសារដែលមានទម្លាប់មិនញ៉ាំសាច់ ក៏ជួបបញ្ហាលូតលាស់ដែរ ធ្វើឲ្យប្រព័ន្ធការពារខ្សោយ ងាយឆ្លងជំងឺ ខួរក្បាលមិនសូវចងចាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ ប្រហែលអាចជួយបាន
ចុចអាន៖ វិធីសាស្ត្រត្រឹមត្រូវ ជួយកូនៗឱ្យគេចផុតពីសម្ពាធ ដោយសារកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


