KPT+
ខែសម្បូរភ្លៀង មកដឹងពីចំណុចគួរចៀសវាង និង គួរធ្វើពេលមានផ្លេកបន្ទោរ ផ្គរ រន្ទះ
មុនឬពេលកំពុងភ្លៀងធ្លាក់ច្បាស់ជាមានផ្លេកបន្ទោរ ផ្គរ រន្ទះ អមមកជាមួយ ដែលនេះជាបាតុភូតធម្មជាតិ។ យើងត្រូវតែប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិទាំងនោះ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់យើង ធ្វើឲ្យរបួស ឬស្លាប់។

ដើម្បីបង្ការគ្រោះថ្នាក់ដែលបង្កឡើងដោយផ្លេកបន្ទោរ ផ្គរ រន្ទះ យើងចាំបាច់ត្រូវដឹងតិចនិកបង្ការជាមុន។ ខាងក្រោមនេះជាប្រការគួរធ្វើ និងប្រការគួរចៀសវាងនៅពេលមានផ្លេកបន្ទោរ ផ្គរ ឬរន្ទះ ដែលរៀបរៀងដោយ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម។
១- ប្រការគួរធ្វើ
– ត្រូវបន្ទន់ខ្លួន៖ បើសិនជាពេលភ្លៀងធ្លាក់ មានផ្លេកបន្ទោរ ផ្គរ ឬរន្ទះ តែចៃដន្យយើងនៅខាងក្រៅ ឬនៅក្រោមបង្គោលភ្លើងនោះ ត្រូវប្រញាប់បន្ទន់ខ្លួន ដោយបញ្ឈរជង្គង់ទាំង២ជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង។
– ត្រូវរត់ចេញពីទឹក ឬស្រែ៖ នៅទីវាលដែលគ្មានដើមឈើ ពិសេសវាលស្រែងាយនឹងមានរន្ទះបាញ់ណាស់ ដូច្នេះបើយើងកំពុងស្ថិតនៅទីនោះ ត្រូវរត់ចេញពីទឹក ឬស្រែជាបន្ទាន់ ទើបមិនគ្រោះថ្នាក់ដល់ជីវិត។
– ត្រូវនៅក្នុងផ្ទះ ឬរត់ចូលផ្ទះជាប្រញាប់៖ នៅក្នុងផ្ទះមានសុវត្ថិភាពបំផុត ដូច្នេះត្រូវប្រញាប់រត់ចូលក្នុងផ្ទះដើម្បីបង្ការរន្ទះ។
– មិនត្រូវប៉ះចង្កូត ឬទ្វារឡាន៖ នៅក្នុងឡានពេលមានភ្លៀងមានរន្ទះក៏សុវត្ថិភាពដែរ តែយកល្អយើងគួរឈប់ឡាន និងមិនត្រូវប៉ះចង្កូត ឬទ្វារឡាននោះទេ។

– ដកឌុយដោតភ្លើងចេញ៖ ឌុយភ្លើង ទូរទស្សន៍ ទូរស័ព្ទ កង្ហា និងគ្រឿងអេឡិកត្រូនិកផ្សេងៗ ចាំបាច់ត្រូវតែដកចេញចម្ងាយ ១ ម៉ែត្រពីប្រភពចរន្តអគ្គិសនី។
២- ប្រការគួរចៀសវាង
– មិនត្រូវជិះម៉ូតូ ឬកង់
– មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសំឡេងផ្គរ
– មិនត្រូវអង្គុយក្នុងតង់
– មិនត្រូវអង្គុយក្រោមដើមឈើ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


