Connect with us

KPT+

WHO៖ មនុស្ស ៣ ប្រភេទនេះងាយសម្លាប់ខ្លួនជាងគេ

បានផុស

នៅ

ការធ្វើអត្តឃាត (ការសម្លាប់ខ្លួន) គឺជាការបញ្ចប់ជីវិតខ្លួនឯងដើម្បី​គេច​វេះ​​ពីភាពឈឺចាប់ និងការប្រឈម​នានា។ ជារៀងរាល់ឆ្នាំមានមនុស្សជាង ៧ សែននាក់សម្លាប់ខ្លួនទូទាំងពិភពលោក ក្នុងនោះ​ការសម្លាប់ខ្លួន ៧៧% កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម។ យោង
តា​មធនាគាពិភពលោកបានឱ្យដឹងថា អត្រាសម្លាប់ខ្លួននៅក្នុងប្រទេស​កម្ពុជានៅឆ្នាំ ២០១៩ មាន​ ៤,៩% ក្នុងចំណោមប្រជាជន ១ សែននាក់។ តើមនុស្សប្រភេទណាខ្លះងាយសម្លាប់ខ្លួនជាងគេ?

Depression more among Asian, Americans
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ភាគច្រើនអ្នក​ដែលសម្លាប់​ខ្លួនគឺជា​អ្នក​ដែលមានវិបត្តិដូចជា៖

១. ហិរញ្ញវត្ថុ៖ ការជំពាក់បំណុលច្រើនដោះមិនរួច ការបាត់បង់ការងារ ការបាត់បង់ចំណូល ការក្ស័យ​ទុន​សុទ្ធតែប៉ះពាល់ដល់ផ្លូវចិត្តយើង។ ជារឿយៗវិបត្តិហិរញ្ញវត្ថុធ្វើឱ្យយើងបាត់បង់ការគោរពខ្លួនឯង មានអារម្មណ៍ខ្មាស់អៀន ឬអស់សង្ឃឹម។ យើងអាចគិតខ្លួនឯងជាមនុស្សឥតបានការ ឬជាបន្ទុក​ដល់​គ្រួសារ។ បន្ទាប់មកក៏មានជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងយល់ថា​ឯកោ​ដែលកត្តាទាំងអស់នេះ​គឺជា​កត្តាហានិភ័យធ្ងន់ធ្ងរនៃការសម្លាប់ខ្លួន។

HerMoney Podcast Bonus Mailbags: Retirement, Home-Buying, Student Loans,  Credit, Debt And Raising Families | HerMoney

២. បែកបាក់ទំនាក់ទំនង៖ អ្នកដែលបាត់បង់ស្នេហា ឬបែកបាក់គ្រួសារ​មានអត្រាចង់​សម្លាប់ខ្លួនខ្ពស់​ព្រោះមិនអាចប្រឈមមុខនឹងការឈឺចាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់។ យោងតាម​ទ្រឹស្តី​ទំនាក់​ទំនង មនុស្សពេញវ័យមាន​អារម្មណ៍ចំពោះដៃគូស្នេហារបស់​ពួកគេខ្លាំងដូចការ​ផ្សារភ្ជាប់​ដែល​ទារក​មានចំពោះម្តាយ។ មនុស្សចាត់ទុកដៃគូស្នេហា​ជាអ្នកផ្តល់សុវត្ថិភាព ផ្តល់ការ​លួងលោម និងផ្តល់​ទំនាក់​ទំនងជិតស្និទ្ធ។ ចំណងទំនាក់ទំនង​ប្រភេទនេះក្លាយជាផ្នែកសំខាន់មួយនៃអារម្មណ៍របស់ពួកគេ ជាពិសេសបើទំនាក់ទំនងនោះកើតមានជាច្រើនឆ្នាំ។

Valentine's Day: 'Cause love hurts: 'Broken Heart Syndrome' can cause  severe chest pain after breakup or loss of a loved one - The Economic Times

៣. មានជំងឺព្យាបាលមិនជា និងមានការឈឺចាប់រុំារ៉ៃ៖ វេជ្ជបណ្ឌិតចិត្តសាស្រ្ត Laurie Ferguson នាយក​ផ្នែកអភិវឌ្ឍការអប់រំនៅ Global Healthy Living បានលើកឡើងថា “អ្នកដែលមាន​ការ​ឈឺ​ចាប់​​រ៉ាំរ៉ៃ​ពីជំងឺព្យាបាល​មិនជារស់នៅក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងរាងកាយ និងផ្លូវចិត្តបាន និងអស់សង្ឃឹមក្នុងជីវិត” ។ ការឈឺចាប់រ៉ាំរ៉ៃធ្វើឱ្យកើតជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត​ដែលអាចបង្កើន​ហានិភ័យក្នុងការការសម្លាប់ខ្លួន។ យោងតាមការស្រាវជ្រាវ មនុស្សដែលមាន​ការឈឺចាប់រ៉ាំរ៉ៃ​ទំនង​ជាមានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភច្រើនជាងអ្នកដែលមិនមានការឈឺចាប់បួនដង។ ការសិក្សា​មួយ​ដែល​ផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Preventative Medicine បានឱ្យដឹងថា អ្នក​ដែល​​មានជំងឺព្យាបាលមិនជាដូចជា មហារីក ឬជំងឺអេដស៍​ជាដើមមានហានិភ័យ​ខ្ពស់ក្នុងការ​ចង់​សម្លាប់​ខ្លួន។

It's the Sick People Causing All the Problems - Health for California  Insurance Center

ប្រសិនបើមានសមាជិកគ្រួសារ ឬមិត្តភ័ក្រជួបវិបត្តិដូចខាងលើ យើងត្រូវលួងលោម ពិគ្រោះយោបល់ លើកទឹកចិត្ត យកចិត្តទុកដាក់ ​ចូលរួមរកដំណោះស្រាយ នាំពួកគាត់ទៅខាងក្រៅដើម្បីលំហែរខួរក្បាល និង​ចំណាយពេលវេលានៅជាមួយពួកគាត់ឱ្យបានច្រើនដើម្បីកុំឱ្យពួកគាត់មានអារម្មណ៍ឯកា​ និង​គិត​ខ្លី ឬអាចនាំគាត់ទៅជួបជាមួយគ្រូពេទ្យចិត្តសាស្រ្ត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

ចុចអាន៖ បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២១ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៦ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤៣ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម