យកឈ្នះមនុស្សពូកែចាក់រុកលាបពណ៌យើង ដោយគិតតាមធម៌ព្រះអប់រំចិត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

យកឈ្នះមនុស្សពូកែចាក់រុកលាបពណ៌យើង ដោយគិតតាមធម៌ព្រះអប់រំចិត្ត

បានផុស

នៅ

កើតជាមនុស្ស យើង​ក៏មាន​កម្ម​ជា​របស់​ខ្លួន​ពី​អតីត​ជាតិ​មក​រួច​ទៅ​ហើយ។ យើងគ្រប់គ្នាចៀស​មិន​ផុត ​ពី​ការ​បង្ខូច ​ការ​និយាយ​ដើម​លាប​ពណ៌​ ទាំង​យើង​មិន​បាន​ទៅ​ធ្វើ​ស្អី​គេ​ ឬ​ចង់​តែ​ចៀស​ឲ្យ​ផុត ​កាល​បើ​បាន​ឮ​មនុស្ស​ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​គ្រប់យ៉ាង​គឺ​យើង​ចៀស​មិន​ផុត​ ពីការ​និន្ទា ​ច្រណែន​ពី​មនុស្សជុំវិញឡើយ។ សំខាន់​មិន​ថា​គេ​ជាន់​អ្នក ​គេ​បោះបង់​អ្នក ​គេ​ធ្វើបាប​ជា​បក្ស​ជា​ពួកគ្នាគេ ​ឬ​បំពាន​ដោយ​ស្ងៀមស្ងាត់​គ្មាន​សូម្បី​ហូរ​ឈាម​មួយ​ដំណក់​ក៏ដោយ។ សំខាន់​អ្នក​មិន​ក្ដៅ​ចិត្ត​ ស្អិត​ទ្រូង​ជាមួយ​ពួកគេ​ មិន​ទៅ​រក​រឿង ​ឬ​ធ្វើ​ឲ្យ​រឿង​កាន់​តែ​ធំ​ជាង​មុន។ នោះ​អាច​យក​ឈ្នះ​ពួកគេ​បាន​ដោយ​មិន​ចាំបាច់​ប្រើ​សំដីគ្រាមភាសា​ ប្រើ​ហិង្សា​លើ​គ្នាឡើយ។

មាន​រឿង​និទាន​មួយបានដំណាលថា​ មាន​លោក​នេន​មួយ​អង្គ​មាន​មុខ​ក្រម៉ូវ​ ហើយ​ដើរ​ទៅ​រក​លោកគ្រូ​កំពុង​ស្រោច​ផ្កា ​រួច​មាន​សង្ឃដីកា​ថា ​លោក​គ្រូៗ​ មាន​គេ​និយាយ​អាក្រក់​ពី​លោកគ្រូ ​ខ្ញុំ​កូរណាខឹង​ណាស់​ លោកគ្រូ​នៅ​ស្ងៀមៗ​ចឹង​វា​បាន​ចិត្ត​ ដាក់​ខ្លះ​ទៅ។ ប៉ុន្តែ​លោកគ្រូ​នៅ​តែ​ញញឹម ​រហូត​ធ្វើ​ឲ្យ​កូននេន​កើត​ជា​ចម្ងល់​ឡើង​មក​ ហើយ​សួរ​មក​វិញ​ថា ​ម៉េច​លោកគ្រូ​មិន​ខ្វល់ខ្វាយ​អ៉ីចឹង ​គេ​កំពុង​បង្ខូច​ឈ្មោះ​លោកគ្រូ​ហើយ​ណា!

ខណៈ​នោះ ​លោកគ្រូ​បាន​ប្រាប់​ទៅ​កាន់​កូន​នេន​ថា​ នេន​ឯង​ទៅ​ចាក់សោ​តិច​ទៅ​ សោ​បន្ទប់​នេន​មិន​ទាន់​ចាក់​ទេ។ នេន​ក៏​តប​វិញ​ថា​ មាន​អី​ទាក់ទង​នឹង​សោ​ខ្ញុំ​កូរណា ​បើ​គេ​កំពុង​និយាយ​ដើម​លោកគ្រូ​ហ្នឹង ?

លោកគ្រូនៅតែតឿនឲ្យចាក់សោបន្ទប់ ហើយកូននេនក៏ធ្វើតាម។ បន្ទាប់​ពី​នេន​តូច​ចាក់សោ​បន្ទប់​រួច​ ក៏​និមន្ត​មក​វិញ​ ហើយ​យក​សោ​មក​ប្រគេន​ឲ្យ​លោកគ្រូ ​រួច​លោកគ្រូ​ក៏​មាន​សង្ឃដីកា៖ ហ្នឹង​ហើយ! ​នេន​ឯង​សាក​គិត​មើល​ តើ​អាត្មា​ អាច​ទៅ​យក​ឥវ៉ាន់​ក្នុង​បន្ទប់​នេន​បាន​ទេ? នេន​ក៏មាន​សង្ឃដីកា​តប​វិញ​ថា​ បាន​តើស​លោកគ្រូ​ ព្រោះ​សោ​នៅ​លើ​ដៃ​លោកគ្រូ​ហើយហ្នឹង!

ហ្នឹង​ហើយ​! នេន​គិតមើលទៅ បើ​យើង​ឲ្យ​អ្នកដទៃ​ជា​អ្នក​កាន់​សោ​សម្រាប់​សុខទុក្ខ​របស់​យើង ​ឲ្យ​គេ​មាន​ឥទ្ធិពល​លើ​ផ្លូវចិត្ត​យើង ​គេ​ធ្វើអ្វី​តិច​យើង​ក្ដៅ ​យើង​​មួម៉ៅ ​នេះ​ស្មើ​នឹង​គេ​មាន​សោ​ចាក់​យក​សេចក្ដី​សុខ​ចេញ​ពី​បេះដូង​របស់​យើង​ចេញ​បាន​ហើយ។ យើង​មិន​គួរ​ផ្ញើ​សេចក្ដី​ទៅ​មនុស្ស​ហ្នឹង​ទេ ​​​អ្នក​ខ្លះ​គេ​ស្អប់​យើង​ បើ​យើង​គិតតែ​ពី​មួម៉ៅ​ជាមួយ​គេ​ អាហ្នឹង​យើង​ជាប់​ជាមួយ​គេ​ ហ្នឹង​យើង​ផ្ញើ​សេចក្ដី​សុខ​ជាមួយ​គេ​ហើយ។ សួរ​ថា ​អ្នក​ស្អប់​យើង​ម្នាក់​ណា ​យក​សេចក្ដី​មក​ឲ្យ​យើងនោះនេន?

អ្នក​ស្អប់​យើង​ជា​ទូទៅ​ តែង​រក​ចំណុច​ខ្សោយ​មក​ជាន់​ពន្លិច​យើង​ ដូច​ថា​គាត់​ដុតរោល​ឲ្យ​ក្ដៅ​ក្រហាយ​ខ្លួន​គាត់​ ថា​ជា​មនុស្ស​ល្ងង់។ ជា​ពិសេស​គេ​នោះ ​តែង​បបួល​អ្នក​ដទៃ​ទៀត​ឲ្យ​ខឹង​យើង​​ ហើយ​អ្នក​បបួល​ហ្នឹង​ក៏​គ្នា​រង​នូវ​ការ​ក្ដៅក្រហាយ​ ហើយ​បើ​គាត់​ល្ងង់​មិន​បាន​ពិចារណា ​ដួល​ទៅ​តាម​គេ​​​ដែរ ​នោះបានន័យថា ម្នាក់​ល្ងង់ ​ម្នាក់​ឆោត ​ចឹង​ទៅ។

ក្រោយ​នេន​​យល់​ហើយ ​លោកគ្រូ​ក៏​ឲ្យ​សោ​ទៅ​វិញ ​ហើយ​លោក​គ្រូ​ក៏​សួរ​វិញ​ថា ​តើលោកគ្រូ​ទៅ​យក​ឥវ៉ាន់​បន្ទប់​នេន​បាន​ទៀត​អត់? នេន​ក៏​សង្ឃដីកា​តប​ថា ​មិន​អាច​ទេ​ ព្រោះ​សោ​នៅ​លើ​ដៃខ្ញុំកូរណា​ហើយ​ លោកគ្រូ​ទៅ​យក​របៀប​ម៉េច?

លោកគ្រូ​ក៏​មាន​សង្ឃដីកា​បន្ត​ថា ​ហ្នឹង​ហើយ​នេន ​សុខទុក្ខ​យើង​ជា​អ្នក​គ្រប់គ្រង ​កុំ​បណ្ដោយ​ឲ្យ​មាត់​អ្នកដទៃ​មក​គ្រប់គ្រង​លើ​ជីវិត​យើង​បាន។ និយាយ​បែប​នេះ​ មិន​ឲ្យ​មិន​ស្ដាប់​គេ​សោះ​ឡើយ ​តែ​ស្ដាប់​ដោយ​ពិចារណា ​បើ​ពាក្យ​ហ្នឹង​បញ្ឈឺ​ឌឺដង​ធ្វើ​ឲ្យ​យើង​ក្ដៅ​ក្រហាយ​ទេ​ មិន​ចាំបាច់​យក​មក​ទុក​ក្នុង​ចិត្ត​ បើ​ពាក្យ​ហ្នឹង​ល្អ​ អប់រំ​ដាស់តឿន ​ក៏​យក​មក​ពិចារណា​ទៅ។ បើ​ចិត្ត​គេ​ល្អ​ យើង​ទទួល ​បើ​ចិត្ត​គេ​ចង់​ឲ្យ​យើង​វិនាស ​ឬ​ចង់​បំផ្លាញ​យើង ​មិន​ចាំបាច់​យកចិត្តទុកដាក់​នោះ​ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស ៤ ប្រភេទ ចាស់ៗផ្ដាំដាច់ខាត បើយកខ្លួនបៀតនាំជីវិតជួបរឿងស៊យ និងគិតអវិជ្ជមានដូចពួកគេ

ចុចអាន៖មនុស្ស​​ច្រណែន​នឹង​បញ្ចេញ​សកម្មភាព​ទាំង​នេះ​ ទោះ​ពូកែ​សំដែង​យ៉ាងណា​ក៏​ដោយ

ចុចអាន៖មនុស្ស​ចូលចិត្ត​និន្ទា​គេ​ក្រោយ​ខ្នង​មិន​ចេញ​មុខ មាន​ចរិត​លក្ខណៈ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services